Thursday, July 17, 2025
Homeព័ត៌មានជាតិគ្រាន់តែជា​ Sis and Bro... ស្រាប់តែប្រពន្ធតាមទាន់ ជាន់កែងផ្អើលតែម្តង

គ្រាន់តែជា​ Sis and Bro… ស្រាប់តែប្រពន្ធតាមទាន់ ជាន់កែងផ្អើលតែម្តង

ភ្នំពេញ ៖ ស្ត្រីវ័យក្មេងរូបស្រស់ម្នាក់បានតាមទាន់ជាន់កែងប្តីដឹកស្រីស្នេហ៍ទៅកែសម្រស់ ដោយឆ្អែតចិត្តនឹងអំពើផិតក្បត់របស់បុរសជាប្តីពេក ក៏បានទម្លាយចេញបកអាក្រាតជាសាធារណៈតាមបណ្តាញសង្គម ដោយនាងបានអះអាងថា ចំណងស្នេហ៍ប្តីប្រពន្ធនាង ទោះបីជាបែកគ្រែមួយរយៈមែន តែមិនទាន់បានលែងលះគ្នាដាច់ស្រេចនៅឡើយ ដូច្នេះនាងមានសិទ្ធិហួងហែងប្តីក្នុងនាមជាប្រពន្ធស្របច្បាប់។

ស្ត្រីដែលតាមទាន់ប្តីដឹកស្រីស្នេហ៍នោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែតាមពិនិត្យភិនភាគមានវ័យប្រមាណជាង២០ឆ្នាំ មានរូបសម្រស់ស្រស់សោភា និងមានមុខរបរលក់ផលិតផលអនឡាញ រស់នៅរាជធានីភ្នំពេញ។

ចំណែកបុរសជាប្តី មានឈ្មោះខូយ ឧត្តម មានវ័យជាង៣០ឆ្នាំ។ រីឯនារីដែលរងការចោទប្រកាន់ថា ជាស្រីស្នេហ៍របស់ប្តីគេនោះ ឈ្មោះពេជ្រ អាយុជាង២០ឆ្នាំ មុខរបរលក់គ្រឿងសង្ហារិមចម្លាក់ និងផលិតផលអនឡាញ រស់នៅរាជធានីភ្នំពេញ។

នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ស្ត្រីជាប្រពន្ធខាងលើបានសរសេរក្នុងគណនីបណ្តាញសង្គមហ្វេសប៊ុករបស់នាងថា “ផ្តាំទៅពួកអាប៉ិនសម្តែង មីប៉ិនសម្តែង ចាំមើលពេលលែងគ្នាដាច់ បើអាឆ្កែនិងមីឆ្កែហ្នឹងយកគ្នា ដឹងតែឆ្កែទាំងពីរហើយ មិនចងកម្មពៀរទេ អញអហោសិកម្មឱ្យ តែចាំទទួលទៅ សម័យនេះគេមិនចង់កម្មពៀរគ្នាទេ អ្នកណាបានសុខជាងអ្នកហ្នឹងឈ្នះ ហាហហា តែពេលនេះ នៅមានសិទ្ធិ អ៊ីចឹងត្រូវយកសិទ្ធិដែលមានទៅបកស្បែកមុខអាប្រុសចរិតញី និងមីស្រីស្រេកឃ្លាន ថោកទាបលំដាប់១០០។

Cmt គ្នា ប្រូ ស៊ីស ដល់នៅក្រៅ ប្រូស៊ីក្តិតស៊ីស ស៊ីសស៊ីក្តប្រូ។ អ ភ្លេច ឮថានៅគ្លីនិក លើកមុន ប្រកាសប្រាប់គេឯងថា ប្តីប្រពន្ធ ហ ប្រយ័ត្នខុសមាត់ រន្ទះបាញ់កណ្តាលក្បាល ងាប់ទាំងពីរនាក់ មីប្រពន្ធអត់ខាន់ស្លា លួចលាក់ហ្នឹងណា! ហើយឈប់ដើរលាបពណ៌អញទៀត បើត្រឹមតែប្រើពាក្យសម្តីរករូបភាព វីដេអូមកផង ដូចដែលអញចាប់បាន២ក្បាលឯង ចាំនិយាយពីអញ ហើយកុំប្រើពាក្យថា អញចងកម្មពៀរ មិនសមទេ ព្រោះអញយកសិទ្ធិអញទៅធ្វើ ហើយតាមផ្លូវច្បាប់គឺបែបហ្នឹង យល់! ”។

ស្ត្រីជាប្រពន្ធដដែលបានសរសេរបន្តថា “និយាយចេញមកធ្វើដូចមានតែវាម៉ាអាច្រវាក់នេះ គេដឹងឮចង់ពាក់កណ្តាលពិភពលោកហើយ នៅមកប្រកែកទៀត ដំបូងថាមិត្ត មិត្តកាដួយម៉្រាយឯងទាំងពីរ មីស្រីចូលកែមុខ អាប្រុសអង្គុយចាំ មិនងាប់ទៅណាដល់យប់ ហើយពេលចេញមកដៃអាប្រុសឱបចង្កេះមីស្រីចូលឡាន WTF ឥឡូវម៉េចឱ្យប្រាកដ? ជា just fri ក៏ sis n bro ដល់ក្នុង Cmt sis n bro និយាយប្រយ័ត្នជាន់កែងខ្លួនឯងងណា!

គិតទៅ សត្វមនុស្ស ហឹម ហើយកុំគិតថាអញឈឺចាប់ចង់បានមកវិញ ទៅងាប់ទៅ អញគ្រាន់តែចង់បកស្បែកមុខពួកឯង កុំឱ្យស្រួលៗពេកទេ ត្រូវចាំក្នុងខួរ មើលជីវិតអញពេលនេះផង មុននឹង និយាយ! ខុសគ្នាឆ្ងាយណាស់ ហើយក៏គ្មានអីឱ្យអញស្តាយស្រណោះទេ ជូនពរឱ្យកម្មពៀរដែលពួកឯងទាំងពីរសាងលើអញទាំងអស់ធ្លាក់ដល់តកូនចៅពួកឯងរហូតតទៅ! មិនក្តៅក្រហាយទេ គ្រាន់តែថា នេះជាសិទ្ធិរបស់យើង Okess kayoo សិទ្ធិប្រពន្ធដើមស្របច្បាប់ ទោះឋិតក្នុងការលែងលះពិតមែន តែបើមិនទាន់ដាច់ផ្តិតមេដៃត្រឹមត្រូវទេ គឺនៅស្របច្បាប់នៅឡើយ អាចនៅធ្វើបានរឿងគ្រប់យ៉ាង”។

ស្ត្រីខាងលើបានសរសេរបន្ថែមថា “យកប្តីគេហើយ ត្រូវការយុត្តិធម៌ទៀត ចង់បកស្រាយថាជាមិត្តនឹងគ្នាមែន? កុំភ្លេចណា ខ្ញុំមានរូបអ្នកទាំង២ឱបគ្នាយ៉ាងស្អិត មីស្រីអត់របប មីចិត្តធម៌!”។

ស្ត្រីជាប្រពន្ធបានសរសេរបន្ថែមទៀតថា “មេម៉ាយទឹកភ្នែកតែមួយភ្លែតទេ ឈឺចាប់តែមួយភ្លែត តែបើរស់នៅគ្មានក្តីសុខ គ្មានសុភមង្គល ទទួលរងការឈឺចាប់ ទឹកភ្នែករហូតដល់ថ្ងៃស្លាប់ សួរថាជីវិតរស់នៅដើម្បីអ្នកណា? ដើម្បីខ្លួនឯង ឬក៏ដើម្បីតែខ្លាចគេនិយាយថា មេម៉ាយ? ក្រោកឈរទៅ មេម៉ាយ គ្មានអ្វីត្រូវខ្លាចនោះទេ អ្វីដែលខ្លាចបំផុតគឺរស់នៅកុហកខ្លួនឯងថា ខ្លួនឯងមានក្តីសុខ និងសុភមង្គល រស់នៅឱ្យថ្លៃថ្នូរ ឱ្យស្អាត មានមុខរបររកស៊ី មានការងារធ្វើ គ្មានអ្នកណាគេហ៊ានមកមើលងាយយើងទេ ទោះបីគេមើលងាយ មុននិងក្រោយគេគង់តែខ្មាសយើងដោយឯកឯង”។

សូមបញ្ជាក់ថា សំណេររបស់ស្ត្រីជាប្រពន្ធខាងលើ គឺធ្វើឡើងបន្ទាប់ពីនាងបានតាមទាន់ជាន់កែងបុរសជាប្តីបណ្តើរកៀកកើយស្រីស្នេហ៍ថ្មីនាំទៅកែសម្រស់ (កែច្រមុះ) នៅហាងមួយ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ហើយនាងបានបង្ហោះក្នុងគណនីបណ្តាញសង្គមហ្វេសប៊ុករបស់នាងនូវរូបភាព និងវីដេអូ ស្តីពីការតាមទាន់ប្តីដឹកស្រីស្នេហ៍ទៅកែច្រមុះនោះ ខណៈដែលស្រីស្នេហ៍ប្តីនាងកែច្រមុះរួច បិទបង់នៅច្រមុះ អង្គុយក្នុងឡាន និងមានការប្រតាយប្រតប់គ្នាខ្លះផងដែរ តែស្ត្រីជាប្រពន្ធដើមមិនបានបង្កអំពើហិង្សាអ្វីទៅលើនារីជាស្រីស្នេហ៍ប្តីនាងនោះទេ គ្រាន់តែនាងចង្អុលមុខថា ជាស្រីលួចប្តីគេ ហើយថាស្រីនោះគ្មានតម្លៃឱ្យនាងយកដៃវ៉ៃនោះទេ គឺនាងទុកឱ្យច្បាប់ដោះស្រាយចុះ។

ស្ត្រីជាប្រពន្ធស្របច្បាប់រូបនោះ បានសរសេរបកអាក្រាតអំពើផិតក្បត់របស់បុរសជាប្តីនិងស្រីស្នេហ៍នោះថា “ថោកទាបណាស់ លែងគ្នាជាមួយខ្ញុំមិនទាន់ដាច់ផង វាហ៊ាននាំស្រីវាទៅកែមុខឡើងអ៊ែម ហើយមីសំផឹងហ្នឹងក៏ថោកទាបសាហាវ ដែលទាក់ទងប្តីគេសោះ ហ៊ានមកស្រែកនិងរកវ៉ៃខ្ញុំទៀត។ មើលមុខវាឱ្យច្បាស់ទៅមីស្រីចូលចិត្តរបស់គេ និងអាប្រុសមាត់ញី វាសាហាវណាស់ ខ្ញុំជាប្រពន្ធវា ស្របច្បាប់ ទោះពេលនេះយើងបែកគ្នានៅរៀងខ្លួនក៏ពិតមែន តែយើងមិនទាន់បានលែងគ្នាទេ ខ្ញុំដឹងរឿងយូរហើយ ទាំងពីមីស្រីមុន តែខ្ញុំទ្រាំរហូតដល់មានថ្ងៃនេះ ខ្ញុំចាំអស់រយៈពេល៥ម៉ោង ទម្រាំវានាំមីស្រីវាចេញទៅផ្ទះ។

ខ្ញុំមិនដឹងគួរនិយាយបែបណាទេ គ្រាន់តែខ្ញុំខឹងត្រង់ថា វាក្បត់ខ្ញុំមុនសោះ ហើយវាដើរចោទខ្ញុំសម្តែងនៅមុខអ្នកគ្រប់គ្នាថា ខ្ញុំក្បត់វា មើលឱ្យហើយទៅ មនុស្សល្អដែលអ្នកគ្រប់គ្នាគិត អ៊ីចឹងបានថា ចង្កៀងផ្ទះអ្នកណាអ្នកនឹងអ្នកភ្លឺ។

មានរឿងជាច្រើនទៀត ដែលវាធ្វើថោកទាប ខ្ញុំមិនចង់បញ្ចោញឱ្យអស់ ព្រោះវាច្រើនពេកខ្ញុំមិនវ៉ៃមីស្រីហ្នឹងទេ ព្រោះវាគ្មានតម្លៃឱ្យខ្ញុំយកដៃខ្ញុំទៅប៉ះ តែទុកឱ្យច្បាប់ជាអ្នកដោះស្រាយ កុំឱ្យអាប្រុសដូចជាវាចោទខ្ញុំទៀត។ គ្រាន់តែការប្រពន្ធរាប់ភ្លេច ហើយឥឡូវមិនទាន់លែងគ្នាជាមួយខ្ញុំផង ឮវាចង់ការទៀតហើយ សាហាវណាស់សត្វប្រុស”។

ជុំវិញការបកអាក្រាតចោទប្រកាន់របស់ស្ត្រីជាប្រពន្ធដើមខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបកស្រាយបំភ្លឺឆ្លើយតបពីបុរសជាប្តីនិងនារីដែលរងការចោទប្រកាន់ពាក់ព័ន្ធប្តីគេនោះបានទេ កាលពីម្សិលមិញ។

ទោះជាយ៉ាងណា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ បន្ទាប់ពីមានការបង្ហោះវីដេអូ និងសំណេរ របស់ស្ត្រីជាប្រពន្ធដើមខាងលើ ស្ត្រីឈ្មោះពេជ្រ ដែលរងការចោទប្រកាន់ក្នុងរឿងស្នេហាត្រីកោណខាងលើបានសរសេរខ្លីក្នុងគណនីហ្វេសប៊ុករបស់ខ្លួនថា “កុំចូលចិត្តធ្វើជាតុលាការ Facebook ពេកអី ពេលខ្លះការកាត់ក្តីដែលមើលឃើញពីជ្រុងតែម្ខាង គឺជាការកាត់ក្តីដ៏អយុត្តិធម៌បំផុត”៕

ខៀវទុំ

RELATED ARTICLES