Tuesday, September 23, 2025
Homeតារាខ្មែរមាន សូនីតា ប្រឹងថែស្បែកឲ្យសខ្ចី បង្ហាញរាងលើឆ្នេរខ្សាច់

មាន សូនីតា ប្រឹងថែស្បែកឲ្យសខ្ចី បង្ហាញរាងលើឆ្នេរខ្សាច់

តារាសម្ដែងមាន សូនីតា រហ័សនាម ”រាជនីក្រមា” ដែលពីមុនមានសម្បុរខ្មៅស្រអែមនោះ ពេលនេះបានប្រែប្រួលទៅជាសខ្ចីម៉ដ្ឋខៃ គួរឲ្យចង់ប៉ះអង្អែល។ សូនីតា ក៏កាន់តែហ៊ានបញ្ចេញស្បែកឲ្យគេឃើញដែរ ដូចជាពេលខ្លះ​នាងស្លៀកឈុតប៊ីគីនីបញ្ចេញរាងដ៏ស្វែលយ៉ាងសិចស៊ី​នៅមាត់សមុទ្រទៀតផង ដែលធ្វើឲ្យប្រុសៗពិបាកទ្រាំនឹងរូបសម្រស់ស្រីស្អាតនេះ។

ទោះជាយ៉ាងណា តារាសំឡេងស្រាលរូបនេះ មិនមែនបេះដូងនៅទំនេរទេ គឺនាងមានម្ចាស់ចិត្តទៅហើយ គ្រាន់តែស្រីស្រស់រូបនេះមិនដែលហ៊ានបង្ហាញជាចំហប៉ុណ្ណោះ។

មាន សូនីតា កាន់តែឡើងកាលីពនៅរយៈពេលចុងក្រោយនេះ ដោយនាងជិះរថយន្ដទំនើបៗឆ្លាស់គ្នាជាបន្ដបន្ទាប់ ហើយរស់នៅផ្ទះវីឡាធំស្កឹមស្កៃតម្លៃរាប់សែនដុល្លារទៀតផង។

អតីតពិធីការិនីទូរទស្សន៍ប៉ុស្ដិ៍លេខ៥ រូបនេះ​ មិនសូវសម្រុកថតសម្ដែងច្រើនដូចមុនទៀតទេ គឺយូរៗនាងចេញមុខតាម MV និងភាពយន្ដម្ដង ស្របពេលដែលភាពយន្ដ ”ផ្កាថ្ម” របស់ហង្សមាស ធ្វើឲ្យនាងលេចធ្លោគួរសម។

ប៉ុន្តែអតីត Freshie Girls រូបនេះ ជោគជ័យតែអាជីពសម្ដែងប៉ុណ្ណោះ ប៉ុន្ដែការធ្វើពិធីការិនីនាងបរាជ័យ ព្រោះមិនអាចក្ដាប់តំណែងសំខាន់ណាមួយនៅស្ថានីយណាទូរទស្សន៍ណាបានឡើយ។

យ៉ាងណា តាមរយៈការមានទ្រព្យកាន់តែច្រើននៅរយៈពេលចុងក្រោយនេះ សូនីតា ទោះជាមិនថតសម្ដែងទៀត ក៏នាងមិនជួបវិបត្តិសេដ្ឋកិច្ចដែរ ព្រោះថាពេលនេះនាងកំពុងតែរីករាយជាមួយជីវិតរស់នៅហ៊ឺហា ប្រើរបស់ប្រេន ប្រេន និងការដុសខាត់ស្បែកឲ្យកាន់តែសខ្ចី។

ក្រៅពីមាន សូនីតា តារាដែលមានទ្រព្យស្ដុកទាំងវ័យក្មេង ដោយលេងម៉ូដរថយន្ដ និងវីឡាប្រជែងគ្នា មានដូចជា​ នៅ សុនិតា , ថន លក្ខិណា, រ៉ាប៊ី ,​គង់ វង្សយ៉ាទី, ទេព បូព្រឹក្ស , ដួង ម៉ានិច្ច និងបេប៊ី ជាដើម។

ដោយឡែក សូនីតា វិញ ពេលនេះនាងមានអ្វីៗគ្រប់យ៉ាងក្នុងកណ្ដាប់ដៃ ប៉ុន្តែនាងមិនដែលបណ្ដើរគូស្នេហ៍ជាចំហម្ដងណាឡើយ៕

RELATED ARTICLES