Tuesday, September 23, 2025
Homeតារាខ្មែរព្រាប សុវត្ថិ ស្រក់ទឹកភ្នែក ជីដូនទទួលមរណភាពកាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០

ព្រាប សុវត្ថិ ស្រក់ទឹកភ្នែក ជីដូនទទួលមរណភាពកាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០

កំពូលតារាចម្រៀងព្រាប សុវត្ថិ និងភរិយា អ្នកស្រីឡុង ស្រីមុំ រួមទាំងកូនៗ ព្រមទាំងក្រុមគ្រួសារទាំងមូល កំពុងតែជួបទុក្ខធំដោយសាតែយាយក្មេករបស់ព្រាប សុវត្ថិ ដែលជាម្ដាយរបស់អ្នកស្រីគង់ ចន្ធូ ត្រូវជាម្ដាយក្មេកព្រាប សុវត្ថិ បានលាចាកលោក កាលពីល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០។

ទាំងព្រាប សុវត្ថិ និងកូនប្រុសទាំង៣ បានផ្អាកការចេញថតសម្ដែងសិល្បៈ ដើម្បីកាន់ទុក្ខជូនអ្នកមានគុណរបស់ពួកគេ ខណៈដែលហាងរបស់ព្រាប សុវត្ថិ ដែលមានលក់មុខម្ហូបជាច្រើនកុម្មង់តាម Online នោះ ក៏ត្រូវផ្អាករយៈពេលខ្លីផងដែរ។ ជាមួយគ្នានេះដែរ ក៏មានមិត្តសិល្បៈជិតស្និទ្ធមួយចំនួន បានថ្លែងសារចូលរួមរំលែកទុក្ខព្រាប សុវត្ថិ ដែរ។

គូរបញ្ជាក់ថាព្រាប សុវត្ថិ ជាកូនកំព្រាឪពុកតាំងពីកើតក្រោមដើមស្នាយមកម្ល៉េះ នៅសម័យខ្មែរក្រហម ទើបលោកត្រូវបានគេហៅក្រៅថា ”ស្នាយៗ” រហូតមកដល់បច្ចុប្បន្ន។

ព្រាប សុវត្ថិ បានរស់នៅតែ២នាក់ម្ដាយ រហូតពេញវ័យកំលោះ ក៏បានរៀបការជាមួយអ្នកស្រីឡុង ស្រីមុំ កាលពីឆ្នាំ១៩៩៧ ហើយពេលនេះមានកូនប្រុស៣នាក់ ពេញកំលោះស្រាងអស់ទៅហើយ ដែលពួកគេច្រៀងនៅផលិតកម្មហង្សមាស ជាមួយឪពុកគេតែម្ដង។

អ្វីដែលក្រុមអ្នកគាំទ្ររបស់ព្រាប សុវត្ថិ មិនអាចទប់ទឹកភ្នែកបាននោះ ពេលដែលលោកធ្លាប់និយាយថា តាំងពីកើតមកមិនដែលស្គាល់មុខឪពុកទេ ហើយសម្បីតែរូបថត១សន្លឹក ក៏គ្មានដែរ។

ក្រុមហ៊ុនហង្សមាស ក៏បានផលិតបទចម្រៀង ”លោកឪពុក” ដែលឆ្លុះបញ្ចាំងពីខ្សែជីវិតព្រាប សុវត្ថិ កំព្រាឪពុកតាំងពីកើតផងដែរ។

ដោយឡែក ក្នុងអំឡុងពេលបំពេញតួនាទីជាគណៈកម្មការកម្មវិធីប្រលងចម្រៀង Cambodian Idol នៅហង្សមាស នោះ ពេលមានបេក្ខជនខ្លះច្រៀងរៀបរាប់ពីការបាត់បង់ឪពុកនោះ ព្រាប សុវត្ថិ តែងតែរលេងរលោងទឹកភ្នែក ព្រោះតែអត្ថន័យបទចម្រៀងមួយចំនួន ដូចសាច់រឿងផ្ទាល់ខ្លួនរបស់លោក។

ចំណែកពេលនេះ ព្រាប សុវត្ថិ ក៏ត្រូវបាត់បង់យាយក្មេកជាទីស្រលាញ់ជារៀងរហូត ហើយដែលធ្វើឲ្យលោក និងក្រុមគ្រួសារ អាលោះអាល័យជាពន់ពេក។

ម្ដាយក្មេកព្រាប សុវត្ថិ អ្នកស្រីគង់ ចន្ធូ ថ្លែងសារទាំងទឹកភ្នែកថា ”ឪធម្មជាតិអើយ បង្កើតសត្វលោកមកហើយ ម្ដេចឡើយឲ្យជួបឲ្យព្រាត់ រីឯអ្នកនៅរស់ត្រូវរងទុក្ខក្នុងវាលវដ្តសង្សារទៅវិញ”។

ចំណែកអ្នកស្រីឡុង ស្រីមុំ វិញ ក៏បាននាំកូនប្រុសទៅគោរពដល់វិញ្ញាណក្ខន្ធយាយទួតរបស់ពួកគេផងដែរ។

ព្រាប សុវត្ថិ ក៏ដូចជាតារាសិល្បករល្បីៗដទៃទៀតដែរ​ត្រូវបាត់បង់ការចេញច្រៀងសម្ដែងតាម Concert ធំៗ ព្រោះតែកូវីដ-១៩ ដែលខាតប្រាក់ចំណូលដល់ទៅរាប់សែនដុល្លារ។

ប៉ុន្ដែតារាដែលឈរជើងនៅហង្សមាស ជាង២ទសវត្សរូបនេះ នៅតែមានភាពមមាញឹកទៅលើមុខជំនួញផ្ទាល់ខ្លួន តាមរយៈការបើករមនីយដ្ឋាននៅខេត្តមណ្ឌលគិរី និងភោជនីយដ្ឋាន ផ្គួបហាងកាហ្វេ នៅរាជធានីភ្នំពេញ បន្ថែមពីលើហាងកាត់សក់ និងហាងបញ្ជាទិញតាម Online ផ្ទះព្រាប សុវត្ថិ ។

តារាល្បីល្បាញរូបនេះត្រូវបានគេចាត់ទុកថា ជាមានទ្រព្យច្រើនមិនចាញ់ឧកញ៉ាឡើយ ព្រោះមុខជំនួញណែនក្នុងដៃ ប៉ុន្តែលោកមិនដែលអួតអាង​ ឬចង់សម្ញែងឲ្យគេឃើញពីភាពស៊ីវិល័យរបស់លោកឡើយ ខណៈដែលលោកប្រាប់ថា អារម្មណ៍ពិតរបស់លោកបានផ្សារភ្ជាប់ទៅនឹងការស់នៅជាមួយធម្មជាតិ និងស្រុកស្រែច្រើនជាងក្រុង៕

RELATED ARTICLES