Tuesday, September 23, 2025
Homeតារាខ្មែរនាយពាក់មី ជួបលោកយាយម្នាក់ មានទម្រង់មុខដូចនាងទាវ

នាយពាក់មី ជួបលោកយាយម្នាក់ មានទម្រង់មុខដូចនាងទាវ

តារាកំប្លែងនាយពាក់មី បានជួបលោកយាយម្នាក់ដែលមានរូបរាងនិងទម្រង់មុខដូចទៅនឹងរូបថត ដែលគេអះអាងថា ជាតួអង្គនាងទាវ  ក្នុងសាច់រឿង “ទុំទាវ” កាលពីឆ្នាំ១៦៧១ ប៉ុន្តែតាមពិតលោកយាយម្នាក់នោះមិនមែននាងទាវនោះទេ។

លោកចែម ចាន់រ៉ា ហៅនាយពាក់មី បានបង្ហោះសារលើទំព័រហ្វេសប៊ុកថា “នាងទាវ​ ? ខ្ញុំបានជួបគាត់ផ្ទាល់​ ​ ខ្ញុំសួគាត់ថាអុំឈ្មោះនាងទាវមែន? គាត់ថាមិនមែនទេ​ ​គាត់ថាគាត់ឈ្មោះ​​អាលីហ្សា​????”។

គួរបញ្ជាក់ថា ក្រៅពីអាជីពកំប្លែងនាយពាក់មី បានងាកទៅរកស៊ីផ្នែកអចលនទ្រព្យ ដោយសង់ផ្ទះវីឡាលក់នៅខេត្តកំពង់ចាម និងបាត់ដំបងផងដែរ មុនពេលដែលនាយក្លាយជាអ្នកលក់ផ្ដាច់មុខស្រាបៀរ Iceberg និងវិនិយោគលើវិស័យអចលនទ្រព្យ។

ប៉ុន្ដែយ៉ាងណា តារាកំប្លែង CTN រូបនេះថា ទោះជាមហាញឹកយ៉ាងណា ក៏នាយនៅតែបន្ដអាជីពសិល្បៈដោយមិនបោះបង់អាជីពចាស់នេះឡើយ ហើយពេលនេះនាយកំពុងនិពន្ធរឿងថ្មីៗទៀតទាក់ទងល្បិចប្ដី។ នាយថា បើនិយាយពីរឿងល្បិចប្ដីវិញ ទោះជានិពន្ធ១០រឿងទៀត ក៏មិនទាន់អស់ដែរ ព្រោះប្ដីមានល្បិចប៉ុន្មានជាមួយប្រពន្ធនៅក្នុងខួរក្បាលនាយទាំងអស់៕

RELATED ARTICLES