Tuesday, September 23, 2025
Homeតារាខ្មែរតារាស្រី៣ដួង ជិះរថយន្តស៊េរីទំនើប ម៉ាក Audi យ៉ាងហុឺហា

តារាស្រី៣ដួង ជិះរថយន្តស៊េរីទំនើប ម៉ាក Audi យ៉ាងហុឺហា

បើទោះជាតារាល្បីៗជាច្រើនដួង បានប្រឈមវិបត្តិសេដ្ឋកិច្ចនៅឆ្នាំ២០២០នេះ ព្រោះតែកូវីដ-១៩ ធ្វើឲ្យបណ្ដាឆាកតន្ត្រីទាំងឡាយត្រូវបានបិទអស់ក្ដី ប៉ុន្ដែគេឃើញតារាជួរមុខទាំងនោះ នៅតែបង្ហាញភាពហ៊ឺហា តាមរយៈការលេងម៉ូដរថយន្ដទំនើបៗ ជិះប្រជែងគ្នាមិនចាញ់តារានៅប្រទេសជិតខាងឡើយ។

ក្នុងនោះដែរ គេកត់សម្គាល់ឃើញមានតារាស្រីល្បីឈ្មោះ៣ដួង ជិះរថយន្ដទំនើបម៉ាក Audi យ៉ាងលីបព្រមគ្នាតែម្ដងនោះ គឺឱក សុគន្ធកញ្ញា ,សុខ ពីសី និងកែវ និសា។

១. ឱក សុគន្ធកញ្ញា ៖ ជាទម្លាប់ ឱក សុគន្ធកញ្ញា និងស្វាមីរបស់នាង លោកអ៊ឹង សុខលី បានជិះរថយន្ដទំនើបម៉ាក Audi ពណ៌ខ្មៅ ជាមួយគ្នា ឬជិះតែម្នាក់ឯងក៏មាន ប៉ុន្តែនាងនៅមានរថយន្ដផ្សេងៗទៀតជិះឆ្លាស់គ្នាផងដែរ។

អ្នកនាង​ឱក សុគន្ធកញ្ញា និងស្វាមី ជាមួយកូន

រថយន្ដនេះ សុគន្ធកញ្ញា បានទិញតាំងពីមុនថ្ងៃរៀបការ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩មកម្ល៉េះ ហើយពេលនេះនាងមានកូនប្រុសម្នាក់ ឈ្មោះអ៊ឹង បញ្ញាបុត្រ ហៅឆាលី ទើបប្ដីនាងដឹកទាំងប្រពន្ធកូនដើរកម្សាន្ដលេងជាញឹកញាប់ ពេញរាជធានីភ្នំពេញ តែម្ដង។

២. សុខ ពិសី ៖ តារាចម្រៀងស្រីជូរមុខគេនៅផលិតកម្មសាន់ដេ​ដែលមានសម្រស់លេចធ្លោសាច់សខ្ចីដូចបណ្ដូកលចេករូបនេះ ក៏ជិះរថយន្ដទំនើបម៉ាក Audi ពណ៌ស ផងដែរ ខណៈដែលនាងមានរថយន្ដទំនើប២គ្រឿងផ្សេងទៀត ជិះឆ្លាស់គ្នា។

កញ្ញាសុខ ពិសី

សុខ ពិសី កាន់តែមានភាពទាក់ទាញ ហើយរូបសម្រស់កាន់តែរះត្រដែតតែម្ដង នៅពេលដែលនាងជិះរថយន្ដទំនើបនេះ គឺធ្វើឲ្យនាងកាន់តែកាលីព។

ទោះជាយ៉ាងណា គេឃើញពិសី ប្រើប្រាស់រថយន្ដនេះយូរម្ដងៗប៉ុណ្ណោះ ខណៈដែលនៅតាមឆាកតន្រ្ដីតាមបណ្ដាខេត្ត និងនៅទីក្រុង គេឃើញនាងជិះរថយន្ដម៉ាក Lexus LS 460 ច្រើនជាង ហើយជាទម្លាប់ពេលចេញពីឆាក មិនថានៅខេត្តឬទីក្រុងទេ គឺនាងតែងតែមានក្រុមអ្នកគាំទ្រចោមរោមព័ទ្ធថត Selfie ជុំជិត​រកតែនាងរើខ្លួនមិនចង់រួចឡើយ។

៣. កែវ និសា ៖ ពិធីការិនី CNC រូបនេះ បានជិះរថយន្ដម៉ាក Audi ពណ៌ស ជាច្រើនឆ្នាំហើយដែរ ខណៈដែលពេលខ្លះគេប្រទះឃើញនាងជិះរថយន្ដ Lexus LX 570 ក៏មានដែរ។

អ្នកនាងកែវ និសា

តាមរយៈរូបបសម្រស់ផូរផង់ និងពូកែតុបតែងខ្លួនបែបយុវវ័យ ទោះជាឆ្នាំនេះវ័យ៤០ឆ្នាំទៅហើយក្ដី ប៉ុន្តែកែវ និសា ដែលមានឈ្មោះដើមថា វង្ស សុផាវណ្ណ នេះ នៅតែមានភាពទាក់ទាញមិនធម្មតាឡើយ ពិសេសនាងទៅដល់ទៅណាតែងតែ ធ្វើឲ្យប្រុសៗជ្រួលជ្រើមសុំស្នេហ៍នៅទីនោះតែម្ដង។

ទោះជាយ៉ាងណា តាំងពីចែកផ្លូវគ្នាជាមួយប្រុសក្មេង លឹម ជាឡាយ មក កែវ និសា បានព្យាយាមបិទបាំងគូស្នេហ៍ថ្មី បើទោះជាមុននេះលេចឮដំណឹងថា នាងប៊ិះតែបានតំណែងជំទាវទៅហើយ តែរបូតវិញទាំងកណ្ដាលទី ហើយបង្ខំចិត្តឲ្យនាងវិលត្រឡប់មករកអាជីពចាស់ក៏ដោយ។

ប្រភពបានឲ្យដឹងថា កុំថាឡើយត្រឹមរថយន្ដម៉ាក Audi ១គ្រឿងនោះ ទោះជានិសា ជិះRolls–Royce ក៏គ្មានអ្វីចម្លែកដែរ សម្រាប់អ្នកមេម៉ាយសាច់សាច់សខ្ចីរូបនេះ ព្រោះបើនាងហ៊ានលោតឆត្រស្នេហ៍វិញ ទោះជានាងចង់ទិញរថយន្ដទំនើបម៉ាក Bugatti Centodieci ក៏មិនពិបាកដែរ៕

                                                                                                ហ៊ឹម វិចិត្រ

RELATED ARTICLES