Tuesday, September 23, 2025
Homeតារាខ្មែរវង្ស តារារតនា មិនច្បាស់ថ្ងៃរៀបការជាមួយស្រីស្នេហ៍

វង្ស តារារតនា មិនច្បាស់ថ្ងៃរៀបការជាមួយស្រីស្នេហ៍

តារាចម្រៀងទុកពុកមាត់ស្រម៉ូម វង្ស តារារនា ដែលជាម្ចាស់បទ ”ស៊ូឃ្លាត” បានឲ្យដឹងថា លោកមិនទាន់អាចកំណត់ថ្ងៃរៀបការជាមួយគូស្នេហ៍បានថា នឹងរៀបចំនៅថ្ងៃណាបានទេ ព្រោះរង់ចាំឲ្យមានជីវភាពធូរធារជាងនេះសិន ទើបពិធីនោះអាចប្រព្រឹត្តិទៅបាន។

លោករតនា ថា​ពេលនេះមានផ្ទះ និងរថយន្ដជិះសមរម្យដែរ ប៉ុន្តែមិនទាន់ចូលដល់លក្ខណៈធូរធារតាមបំណងទេ ហេតុនេះហើយបានជាពិធីរៀបការនៅតែមិនទាន់អាចប្រព្រឹត្តិទៅបានឡើយ។

ទោះជាយ៉ាងណា វង្ស តារារតនា ថា នឹងដឹកដៃគូស្នេហ៍រៀបការនៅពេលវេលាសមស្របខាងមុខនេះហើយ។

វង្ស តារារតនា ធ្លាប់ប្រាប់អ្នកកាសែតថា រូបគេបានភ្ជាប់ស្នេហ៍ជាមួយនារីម្នាក់ តាំងពីមុនគេក្លាយជាតារាមច្រៀងហង្សមាស មកម្ល៉េះ ប៉ុន្តែមិនទាន់បានរៀបការឡើយ។

ថ្វីត្បិតតែរតនា បានសារភាពមានគូស្នេហ៍មែន ប៉ុន្តែអ្នកចម្រៀងរូបនេះហាក់នៅតែចង់លាក់លៀម ដោយមិនដែលបណ្ដើរនារីកំពូលស្នេហ៍ជាចំហតាមបណ្ដាឆាកតន្រ្ដីឡើយ បើទោះជាមិត្តរួមក្រុមនៅហង្សមាស បានបណ្ដើរដៃគូរៀងៗខ្លួនក្ដី។

ដោយឡែក ទាក់ទងបទចម្រៀងវិញ រតនា ដែលគេស្គាល់ថាជាម្ចាស់បទ ”ស៊ូឃ្លាត” នោះ​នៅមិនទាន់មានបទមួយណាល្បីប្រហាក់ប្រហែលបទនេះឡើយ ហើយតារាចម្រៀង Rock រូបនេះ បានផ្លាស់ប្ដូរ Style ថ្មី តាមរយៈការងាកមកច្រៀងរ៉េបវិញម្ដង។

អតីតបេក្ខភាព The Voice Cambodia រដូវកាលទី១​ វង្ស តារារតនា បានឲ្យដឹងថា លោកបានត្រៀមចេញបទរ៉េបចំនួន៣បទ នាពេលឆាប់ៗនេះ ហើយលោកគិតថា ការច្រៀងរ៉េប មិនពិបាកសម្រាប់លោកទេ ព្រោះថា រ៉េប និង Rock ប្រហាក់ប្រហែលគ្នា។

ទោះជាយ៉ាងណា លោករតនា បន្ថែមថា មិនហ៊ានរំពឹងទុកមុនថា នឹងទទួលបានការគាំទ្រកម្រិតណាទេ ខណៈដែលតាំងពីផ្ទុះកូវីដ-១៩មក លោកបានធ្លាក់ប្រាក់ចំណូលពីអាជីពសិល្បៈមួយផ្នែកធំ ហើយក៏ធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារតិចតួចដែរ ព្រោះលោកក៏ត្រូវបង់លុយពីធនាគារជារៀងរាល់ខែផងដែរ៕

RELATED ARTICLES