Wednesday, September 24, 2025
Homeតារាខ្មែរពេជ្រ សូលីកា មិនច្បាស់រឿងទៅរស់នៅអូស្រា្ដលី តាមស្វាមី

ពេជ្រ សូលីកា មិនច្បាស់រឿងទៅរស់នៅអូស្រា្ដលី តាមស្វាមី

តារាចម្រៀងហង្សមាស គង់ ស្រីពេជ្រ ហៅពេជ្រ សូលីកា សម្រាលកូនបាន២សប្ដាហ៍ហើយ ដែលស្វាមីរបស់នាង លោកគឹម ហាន នៅក្បែរកាយានាងគ្រប់ពេល តាំងពីមុនថ្ងៃសម្រាលកូនម្ល៉េះ។

យ៉ាងណា ក្នុងជំនួបតាមទូរស័ព្ទកន្លងមក សូលីកា ហាក់មិនច្បាស់លាស់ឡើយ ពីគម្រោងចេញទៅរស់នៅអូស្រា្ដលី តាមប្ដីនេះ ដោយនាងអះអាងថា មិនអាចកំណត់បាន ព្រោះរូបនាងផ្ទាល់ក៏មិនទាន់គិតឲ្យបានឲ្យបានល្អិតល្អន់ទៅលើរឿងនេះដែរ។ ប៉ុន្ដែនាងថា បើគ្មានអ្វីប្រែប្រួលទេ មង្គលការរបស់នាងជាមួយលោកគឹម ហាន នឹងរៀបចំនៅឆ្នាំក្រោយ២០២១នេះ ដែលធ្វើនៅស្រុកខ្មែរ។

ថ្វីត្បិតតែមានការអះអាងរបស់ពេជ្រ សូលីកា បែបនេះក្ដី ប៉ុន្ដែតាមព័ត៌មានថា ប្ដីសូលីកា លោកគឹម ហាន ចង់ឲ្យនាងទៅរស់នៅប្រទេសអូស្រា្ដលី ភ្លាមៗ ក្រោយរៀបអាពាហ៍ពិពាហ៍រួច​ ដែលពេលនោះ សូលីកា នឹងដើរតាមគន្លងអតីតតារារៀមច្បង អ្នកនាងដាញ់ ម៉ូនីកា , អឿន ដាលីស និងសុខ ច័ន្ទណានូ ជាដើម ដែលយកប្ដីនៅអូស្រ្ដាលី រៀបការរួចចេញទៅនៅតាមប្ដី។

ប៉ុន្ដែសូលីកា ថា នាងបានផ្អាកអាជីពចម្រៀងនៅនៅហង្សមាស មួយរយៈសិន ពេលដែលសម្រាលកូននេះហើយបានរឹងដៃរឹងជើងបន្ដិច នាងនឹងបន្ដច្រៀងធម្មតា។

ពេជ្រ សូលីកា បានភ្ជាប់ពាក្យកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ជាមួយអាណិកជនខ្មែរ មកពីអូស្រា្ដលី លោកគឹម ហាន ដែលជាអ្នកឌីហ្សាញសម្លៀកបំពាក់ ហើយនាងបានសម្រាលកូនប្រុស កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ដោយដាក់ឈ្មោះថា ហង្ស អ៊ារី វ៉េនស្ដេ។

ការដែលសូលីកា ភ្ជាប់ស្នេហ៍ថ្មីជាមួយអតីតសង្សារនាងថៃ នារីសុជាតា គឺលោកគឹម ហាន នេះ ត្រូវបានក្រុមអ្នកគាំទ្រនាង ឈ្មោះ Ah BingBing បានចាត់ទុកសូលីកា ថា មានសំណាង ព្រោះមានបុរសពិតដែលចូលក្នុងជីវិតដ៍ខ្មៅងងឹតរបស់នាង នាំពន្លឺថ្មីឲ្យតម្លៃស្រ្ដី។

ដោយឡែក សុគន្ធ និសា បានឲ្យយោបល់ពេជ្រ សូលីកា  ថា ការដែលយើងមិនព្យាយាមយកដៃទៅកូរទឹក មិនយូរមិនឆាប់ទឹកនោះ នឹងរងថ្លាដោយខ្លួនឯង។ កាន់តែកូរកាន់តែល្អក កាន់តែចង់បានសុខកាន់តែមានទុក្ខ៕

RELATED ARTICLES