Wednesday, September 24, 2025
Homeតារាខ្មែរតារាស្រីហង្សមាស ៣ដួង យកកូនក្នុងឆ្នាំតែមួយ ព្រមគ្នា

តារាស្រីហង្សមាស ៣ដួង យកកូនក្នុងឆ្នាំតែមួយ ព្រមគ្នា

នៅឆ្នាំ២០១៩-២០២០ នេះ គេកត់សម្គាល់ឃើញថា តារាចម្រៀងផលិតកម្មរស្មីហង្សមាស ដល់ទៅ៣ដួង បានរៀបគម្រោងយកកូនប្រើព្រមៗគ្នាតែម្ដង ខណៈដែលពេលនេះពួកគេបានក្លាយទៅជាម្ដាយរបស់គេរៀងៗខ្លួន ដោយមិនខ្វល់ពីការមានកូន ធ្វើឲ្យអាជីពចម្រៀងប្រឈមចុះខ្សោយឡើយ។

១. ឱក សុគន្ធកញ្ញាៈ បានរៀបការជាមួយលោកអ៊ឹង សុខលី កាលពីថ្ងៃទី១៦​ខែឧសភា ឆ្នាំ២០១៩ ហើយសម្រាលកូនកាលពីថ្ងៃទី១១​ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយដាក់ឈ្មោះថា អ៊ឹង បញ្ញាបុត្រ ហៅឆ។ ក្រោយរៀបការ សុគន្ធកញ្ញា មិនទាន់មានបទចម្រៀងមួយណាផ្ទុះខ្លាំងដូចមុនទេ ប៉ុន្តែនាងបានចំណាយពេលវេលាទៅលើការមើលថែកូន និងបំពេញតួនាទីជាមេផ្ទះច្រើនជាងច្រៀងរាំ។

អ្នកនាងឱក សុគន្ធកញ្ញា ជាមួយស្វាមី និងកូនប្រុស

ការគ្មានបទល្បីៗដូចមុននេះ ធ្វើឲ្យក្រុមអ្នកគាំទ្រសុគន្ធកញ្ញា មានការព្រួយបារម្ភថា ប្អូនថ្លៃថៅកែហង្សមាស រូបនេះ ប្រឈមការធ្លាក់កូដ ប៉ុន្ដែលោកម៉ិញ សុធីវណ្ណ អ្នកជំនាញសិល្បៈបានបញ្ជាក់ថា សូមកុំឲ្យអ្នកគាំទ្រពិបាកចិត្តអី ព្រោះហង្សមាស មិនឲ្យសុគន្ធកញ្ញា ធ្លាក់ចុះជាដាច់ខាត ព្រោះថាពេលនេះនាងបានក្លាយទៅជាសាច់ញាតិរបស់គ្រួសាថៅកែទៅហើយ។

២. ពេជ្រ សូលីកាៈ អតីតតារាចម្រៀងផលិតកម្ម Rock, M រូបនេះ បានឈានចូលហង្សមាស ជាលើកទី២ នៅឆ្នាំ២០១៨​តាមរយៈការថតភាពយន្ដរឿង ”អាពាហ៍ពិពាហ៍ចៃដន្យ”​រហូតធ្វើឲ្យថៅកែហង្សមាស ទុកចិត្តព្រមទទួលយករូបនាងធ្វើជាអ្នកចម្រៀងនៅផលិតកម្មនេះម្ដងទៀត។

អ្នកនាងពេជ្រ សូលីកា និងកូនប្រុស

ពេជ្រ សូលីកា ឬគង់ ស្រីពេជ្រ ដែលពេលនោះកំពុងតែត្រូវគេចាប់អារម្មណ៍ ក៏បានភ្ជាប់ពាក្យជាមួយអាណិកជនខ្មែរ​ មកពីអូស្រា្ដលី លោកគឹម ហាន កាលពីថ្ងៃទី២៥​ខែតុលា ឆ្នាំ២០១៩ ហើយមិនទាន់ទាំងបានរៀបការផង ប៉ុន្តែនាងបានសម្រាលកូនប្រុសបាន១ កាលពីថ្ងៃទី១៦ ខែឧសភា ដោយដាក់ឈ្មោះថា ហង្ស អ៊ារី រ៉េនស្ដេ។

អំឡុងពេលដែលបានកូនង៉ាបីប្រលែងលេងនេះ សូលីកា បែរជាមានទុក្ខធំ ព្រោះម្ដាយរបស់នាង​ អ្នកស្រីស៊ិន ស្រីនាង ត្រូវជាប់ពន្ធនាគារ​ដោយសារតែអំពើឃាតកម្មសម្លាប់គូស្នេហ៍ភេទដូចគ្នា ងិន សុខលី កាលពីថ្ងៃទី១១ ខែមករា​ឆ្នាំ២០២០។

សូលីកា បានអះអាងថា នាងនឹងរៀបការនៅឆ្នាំ២០២១ ខាងមុខនេះហើយ ប៉ុន្ដែគម្រោងចេញទៅរស់នៅអូស្ដា្រលី នៅមិនទាន់គិតគូរទេ។

៣. សួស វីសាៈ បានរៀបការជាមួយលោកប៊ុនថុល ប៊ុនថង ហៅថមមី កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយពេលនេះនាងពពោះជិត៧ខែទៅហើយ ដែលគ្រោងនឹងសម្រាលកូននៅអំឡុងខែសីហា ខាងមុខនេះ នៅមន្ទីពេទ្យរ៉ូយ៉ាល់រតនៈភ្នំពេញ។

អ្នកនាងសួស វីសា និងស្វាមី

វីសា ឲ្យដឹងនៅថ្ងៃរៀបការថា នាងចង់បានកូន៣ ខណៈប្ដីនាង លោកថមមី ថាចង់បានកូន៥។ ការខ្វែងគំនិតគ្នាបែបនេះ ធ្វើឲ្យវីសា យ៉ាងហោចណាស់ក៏ត្រូវតាមយកកូនឲ្យបាន២នាក់ថែមទៀតដែរ។

លោកម៉ិញ សុធីវណ្ណ ធ្លាប់អះអាងថា តារាល្បីៗដែលមានប្ដីនិងកូនហើយ មិនមែនសុទ្ធតែប្រឈមធ្លាក់កូដគ្រប់ៗគ្នានោះទេ ព្រោះបើនៅបរទេសវិញ តារាគេនៅតែល្បីដដែលទេ ដូចជា នាង Beyonce អីចឹងនៅតែល្បីដូចមុនទេ។

លោកសុធូវណ្ណ ថា នៅលើសមត្ថភាពតារាចម្រៀងផ្ទាល់ខ្លួនទេ ហេតុនេះហើយពាក្យថា មានប្ដីកូនហើយ ខ្លាចហៅលែងឮនោះ មិនគួរមានទៀតឡើយ ព្រោះថាធម្មជាតិបង្កើតមនុស្សមកតម្រូវឲ្យមានគូ មិនអាចរស់នៅម្នាក់ឯងរហូតបានឡើយ៕

                                                                                                ហ៊ឹម វិចិត្រ

RELATED ARTICLES