ពេលនេះ អ្វីៗក្លាយជាការពិតទៅហើយ ដែលតារាចម្រៀងប្រចាំផលិតកម្ម Town សារភាពថា បានចាកចេញពីផលិតកម្មមួយនេះទៅហើយ បន្ទាប់ពីមានព័ត៌មានកំពុងល្បីសុសសាយ

មាស សុខសោភា បានបង្ហោះសារថា “ថ្ងៃនេះគឺជាថ្ងៃដ៏តានតឹងមួយរបស់នាងខ្ញុំ ដែលនាងខ្ញុំត្រូវចាកចេញពីផលិតកម្ម Town។ អរគុណដល់បងប្រុស បងស្រីដែលបានមើលថែប្អូនរយៈពេល ៩ឆ្នាំនេះ អនុស្សារីយ៍ និងអំពើរល្អរបស់បងទាំងពីរនៅតែស្ថិតក្នុងបេះដូងរបស់ប្អូនជានិច្ច។

សោភា បន្តថា “ឆ្លៀតក្នុងឱកាសនេះ នាងខ្ញុំក៏សូមអរគុណដល់បណ្តាផលិតកម្មទាំងអស់ ដែលបានផ្តល់ឱកាសដល់នាងខ្ញុំនាពេលកន្លងមក ទន្ទឹមនឹងនេះនាងខ្ញុំក៏សូមស្វាគមន៍ជាថ្មីសម្រាប់ការសហការផលិតបទចម្រៀង ពីបណ្តាផលិតកម្មទាំងអស់ដូចគ្នា”។

ជាចុងក្រោយ មាស សុខសោភា បន្ថែមថា “អរគុណដល់បងប្អូនទាំងអស់ដែលតែងតែគាំទ្រនាងខ្ញុំ ហើយដរាបណាបងប្អូននៅតែគាំទ្រ និងស្រលាញ់នាងខ្ញុំ នោះនាងខ្ញុំក៏តែបន្តខិតខំប្រឹងប្រែងផលិតនូវបទចម្រៀងថ្មីៗ ដើម្បីបងប្អូនទាំងអស់គ្នាជានិច្ច”។

មហាជនជាច្រើនកំពុងរង់ចាំអ៊ុតមើលថា ក្រោយពេលចាកចេញពីផលិតកម្មថោន មាស សុខសោភា នឹងចូលជ្រកក្រោមផលិតកម្មផលិតកម្មហង្សមាស ឬយ៉ាងណា?
