Wednesday, September 24, 2025
Homeតារាខ្មែរអ្នកម៉ាក់ Goal!!! ឱក សុគន្ធកញ្ញា កូន៧ខែ សម្រស់មិនធ្លាក់ចុះ

អ្នកម៉ាក់ Goal!!! ឱក សុគន្ធកញ្ញា កូន៧ខែ សម្រស់មិនធ្លាក់ចុះ

តារាចម្រៀងឱក សុគន្ធកញ្ញា ដែលមានរូបរាងឡើងគីឡូបន្ដិច ក្រោយសម្រាលកូនហើយភ្លាមៗនោះ ស្រាប់តែពេលនេះនាងបានព្យាយាមថែរាងឲ្យឡើងស្វែលស្អាត ចង់ដូចដើមឡើងវិញ ហើយតាមរយៈការឡើងច្រៀងឆាកតន្រ្ដីហង្សមាស ដែលគ្រប់គ្រងដោយស្វាមីរបស់នាង កាលពីថ្ងៃទី៧ ខែមិថុនា។

ប្អូនថ្លៃថៅកែហង្សមាសរូបនេះ បានលេងឈុតពណ៌ទឹកក្រូច ហើយនាងច្រៀងបទ ”ហាម”, ”Gimme More” និងបទ ”ក្បាច់កង្កែប”។ ក្រោយសម្រាលកូនបានជិត៧ខែនេះ សុគន្ធកញ្ញា ចាប់ផ្ដើមហ៊ានលេងក្បាច់រាំដូចមុនហើយ ខណៈដែលពេលខ្លះនាងបានបីកូនទៅក្រោយឆាក ហើយមានស្វាមីរបស់នាងជាអ្នកពរពេលនាងឡើងច្រៀង។

អ្នកសិល្បៈដែលប៉ះឆាកជាមួយនាង មើលឃើញថា សុគន្ធកញ្ញា មានសេចក្ដីសុខខ្លាំងណាស់ ក្រោយមានស្វាមីនិងកូន១នេះ ហើយពួកគេបានចាត់ទុកថា នាងជាតារាចម្រៀងម្នាក់ដែលជោគជ័យទាំងអាជីពចម្រៀងនិងស្នេហាព្រមគ្នាតែម្ដង នៅរយៈពេលចុងក្រោយនេះ។

ទោះជាយ៉ាងណា តាំងពីមានប្ដីមក គេនៅតែមិនទាន់បានឮបទចម្រៀងរបស់សុគន្ធកញ្ញា ល្បីផ្ទុះខ្លាំងដូចមុនឡើយ ខណៈដែលនាងច្រើនតែផ្ដោតទៅលើការបង្ហាញពីសេចក្ដីសុខក្នុងគ្រួសារ ច្រើនជាងការថតសម្ដែងសិល្បៈ។

អ្នកជំនាញសិល្បៈ លោកម៉ិញ សុធីវណ្ណ បានយល់ថា ហង្សមាស ឲ្យគាត់សម្រាកមួយរយៈសិន ក៏មិនអីដែរ ក្រោយសម្រាលកូនហើយនេះ។ ប៉ុន្តែលោកច្បាស់១០០% ទៅហើយថា សុគន្ធកញ្ញា នឹងកាន់តែល្បីជាងនៅលីវ ក្រោយមានប្ដីនិងកូន១នេះ ព្រោះថាពេលនេះនាងមិនមែនដូចមុនទៀតឡើយ គឺក្លាយទៅជាសមាជិកគ្រួសារថៅកែផលិតកម្មទៅហើយ អីចឹងរឿងអីដែលហង្សមាស​បណ្ដោយឲ្យសុគន្ធកញ្ញា ធ្លាក់ចុះ?

ឱក សុគន្ធកញ្ញា រៀបការជាមួយលោកអ៊ឹង សុខលី កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ និងសម្រាលកូនថ្ងៃទី១១​ ខែវិច្ឆិកា​ ឆ្នាំ២០១៩ ដោយដាក់ឈ្មោះថា អ៊ឹង បញ្ញាបុត្រ ហៅឆាលី៕

RELATED ARTICLES