Wednesday, September 24, 2025
Homeតារាខ្មែរពេជ្រ សូលីកា សុំឲ្យកែសម្រួលជាបន្ទាន់ ពេលដំណឹងមួយនេះប៉ះពាល់កិត្តិយសនាងនិងស្វាមីជាខ្លាំង

ពេជ្រ សូលីកា សុំឲ្យកែសម្រួលជាបន្ទាន់ ពេលដំណឹងមួយនេះប៉ះពាល់កិត្តិយសនាងនិងស្វាមីជាខ្លាំង

​តារាចម្រៀងពេជ្រ សូលីកា បានសម្ដែងការខឹងសម្បា និងប្រតិកម្មយ៉ាងខ្លាំង នៅពេលដែលអ្នករកស៊ីតាមបណ្ដាញយូធូប បានសរសេរចំណងជើងដោយដាក់ថា ”ពេជ្រ សូលីកា ទាន់ប្ដីដេកជាមួយស្រី លែងលះទាំងមានផ្ទៃពោះ” ប៉ុន្ដែរូបភាពនិងសាច់រឿងខាងក្នុង បែរជាគ្មាននាងទេ ហើយមានតែអតីតតារាចម្រៀងផលិតកម្ម Rock អ្នកនាងម៉ូលីកា និងស្វាមីរបស់នាង លោកហុង មានុណ ហៅឆានុន ទៅវិញ ទើបធ្វើឲ្យអ្នកចម្រៀងហង្សមាស រូបនេះ​ មិនអាចទ្រាំនៅស្ងៀមបាន។

សូលីកា បានព្រមានទៅលើការផ្សព្វផ្សាយទាំងនោះ​ដោយឲ្យយោបល់ថា​ បើគ្មានចំណេះដឹងគ្រប់គ្រាន់​ គួរកុំធ្វើជាអ្នកសារព័ត៌មានអី ព្រោះបើគ្រាន់តែសរសេរចំណងជើង ក៏មិនត្រូវដែរ។ នាងក៏សូមឲ្យសារព័ត៌មាននោះកែសម្រួលអត្ថបទរបស់ខ្លួនឲ្យនាងជាបន្ទាន់ផងផងដែរ។

អ្នកលេងបណ្ដាញសង្គមមួយចំនួន បានលើកឡើងថា ពេលនេះពេជ្រ សូលីកា កុំពុងតែរងថ្មបាក់ពីម៉ូលីកា ហើយ ព្រោះថារឿងរ៉ាវតាមទាន់ប្ដីដេកជាមួយស្រី ទាំងនាងកំពុងមានផ្ទៃពោះនោះ ជារឿងរបស់ម៉ូលីកា តែក្រុមអ្នករកស៊ីយកលុយតាមយូធូប បែរជាប្រើឈ្មោះពេជ្រ សូលីកា ដើម្បីភាពទាក់ទាញ និងឲ្យគេចូលមើលច្រើនទៅវិញ ប៉ុន្ដែការពិត សូលីកា បានសម្រាលកូនប្រុសទៅហើយ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ដោយដាក់ឈ្មោះកូនថា ហង្ស អ៊ារីរ៉េនស្ដេ។

សូលីកា ក៏មិនដែលបញ្ចេញសារតាមទាន់ប្ដីដេកជាមួយស្រី ដូចចំណងជើងនៃខ្លឹមសារអត្ថបទនោះបានផ្សព្វផ្សាយដែរ ហេតុនេះហើយបានជាធ្វើឲ្យតារាកូន១ឆេះដុំ។

ទោះជាយ៉ាងណា កន្លងមកស្វាមីរបស់សូលីកា អាណិកជនខ្មែរ មកពីអូស្រ្ដាលី លោកគឹម ហាន ធ្លាប់ធ្លាយរឿងមានស្នេហាជាមួយអ្នកនាងថៃ នារីសុជាតា ដ៏ចម្រូងចម្រាសផងដែរ មុនពេលមកភ្ជាប់ស្នេហ៍ជាមួយអ្នកចម្រៀងហង្សមាស រូបនេះ។

ពេជ្រ សូលីកា ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងតាមទូរស័ព្ទថា ពេលនេះនាងផ្អាកការងារសិល្បៈមួយអន្លើសិន រង់ចាំរឹងដៃរឹងជើង ទើបចូលច្រៀងបន្ដ។ នាងថា ប្រសិនបើគ្មានអ្វីប្រែប្រួលទេ នាងនឹងរៀបការជាមួយលោកគឹម ហាន នៅឆ្នាំ២០២១ ខាងមុខនេះហើយ៕

RELATED ARTICLES