Wednesday, September 24, 2025
Homeតារាខ្មែរលោកខេម ២ឆ្នាំទៀតចូលរោងការ បន្ដលាក់មុខនារីកំពូលស្នេហ៍

លោកខេម ២ឆ្នាំទៀតចូលរោងការ បន្ដលាក់មុខនារីកំពូលស្នេហ៍

តារាចម្រៀងសំនៀងស្អក លោកប៉ុន សុណារិន្ទ ហៅខេម ដែលអះអាងថា នឹងចូលរោងការយ៉ាងយូរ២ឆ្នាំខាងមុខទៀតនេះ នៅតែបន្ដលាក់បាំងស្រីស្នេហ៍របស់ខ្លួនជាអាណិកជនខ្មែរ នៅបារាំង​ឈ្មោះ ”ស្រីកា” ជាបន្ដទៀត បើទោះជានៅក្នុងរង្វង់សិល្បៈ តារាកាន់តែច្រើនបានចាត់ទុកថា ខេម មានប្រពន្ធនៅបារាំង ទៅហើយក្ដី។

ទោះជាយ៉ាងណា ក្នុងជំនួបកន្លងមក ខេម មិនដែលសារភាពរឿងស្នេហ៍ជាមួយអូនកា ទេ តែតារាថោន រូបនេះ តាំងចិត្តថា នឹងរៀបការដូចមិត្តភក្ដិរបស់ខ្លននាពេលខាងមុខនេះហើយ។ ចំណែកកញ្ញាសុវណ្ណម៉ូនីកា មេម៉ាយកូនពីរមកពីអូស្រា្ដលីនោះ ត្រូវបានខេម ច្រានចោល ដោយអះអាងថា មិនមែនជាស្រីស្នេហ៍របស់លោកឡើយ ។

ការភ្ជាប់ស្នេហ៍ថ្មីឆ្លងទ្វីពរបស់លោកខេម នៅពេលនេះ ក្រោយពីតារាចម្រៀងមកពីខេត្តកំពង់ឆ្នាំង រូបនេះ ត្រូវបានគេរាយការណ៍ថា បានចែកផ្លូវគ្នាជាមួយស្រីស្អាតសាច់សខ្ចីដែលជាតារាសម្ដែងម្នាក់ មកពីខេត្តកំពត ដោយចម្រូងចម្រាស។

ពេលនេះ ខេម និងអតីតសង្សារលែងមានទំនាក់ទំនងជាមួយគ្នាទៀតហើយ ព្រោះម្នាក់ៗមានថ្មីរៀងខ្លួន។

ប៉ុន្ដែសំណួរដែលតារាជាច្រើនបានលើកឡើងថា ហេតុអីបានជាខេម សុខចិត្តបែកគ្នាជាមួយស្រីស្អាត ដែលជាអតីត Freshie Girl រូបនោះ បើប្រុសៗទាំងឡាយតែងតែប្រជែងដណ្ដើមគ្នាចង់បេះដូងនាង។

ខេម នៅតែជាតារាចម្រៀងប្រុសដែលលេចធ្លោជាងគេនៅថោន ខណៈដែលមុននេះមានការសង្ស័យថា លោកចង់ចេញពីទ្រនំនេះទៅជ្រកក្រោមដំបូលផលិតកម្ម Galaxy របស់អតីតពលករខ្មែរ មកពីកូរ៉េ លោកឡេង ណាវ៉ាត្រា។

ប៉ុន្ដែខេម បានច្រានចោល ដោយសំអាងថា លោកនិងម្ចាស់ផលិតកម្មនោះ គ្រាន់តែរាប់អានគ្នាធម្មតាប៉ុណ្ណោះ ហើយពេលនេះ លោកនៅតែច្រៀងឲ្យថោន ដដែលទេ ដោយគ្មានបំណងស្ពាយបង្វេចរត់ចេញពីថោន ឡើយ។ លោកថា ជីវភាពរបស់លោកមានការប្រែប្រួលពេលនេះ ដោយសារបានធ្វើជាតារាចម្រៀងថោន ហេតុនេះហើយទាល់តែថៅកែថោន ដេញចេញលែងត្រូវការលោកតែម្ដង ទើបលោកព្រមចេញ៕

RELATED ARTICLES