Wednesday, September 24, 2025
Homeតារាខ្មែរមាស សុខសោភា ពិបាករត់គេចហង្សមាស ណាស់

មាស សុខសោភា ពិបាករត់គេចហង្សមាស ណាស់

តារាចម្រៀងមាស សុខសោភា នឹងពិបាកគេចពីផលិតកម្មហង្សមាស របស់លោកឧកញ៉ាអ៊ឹង ឆៃងួន ណាស់ ក្រោយពីនាងបានប្រកាសដើរចេញពីផលិតកម្មថោន កាលពីថ្ងៃទី៩ ខែមិថុនា បង្កឲ្យទាំងមហាជន និងអ្នកនៅក្នុងចង្កោមសិល្បៈ មានការភ្ញាក់ផ្អើលជាខ្លាំង។

យ៉ាងណា​ ក្រោយលែងជាតារាចម្រៀងរបស់ផលិតកម្មថោន ទៀតនេះ មាស សុខសោភា ត្រូវបានក្រុមអ្នកគាំទ្រស្ទើរតែ៨០%ទៅហើយ ដែលចូលទៅខមិនឲ្យយោបល់នាងទៅចូលផលិតកមុ្មរស្មីហង្សមាស។

ចំណែកអ្នកជំនាញសិល្បៈបានលើកឡើងថា មិនយូរមិនឆាប់ សោភា នឹងក្លាយទៅជាសមាជិករបស់ហង្សមាស ជាមិនខាន ព្រោះថាសមត្ថភាពរបស់នាង បើនៅផលិតកម្មធំដូចហង្សមាស ទើបស័ក្តិសមបំផុត ហើយបើផលិតកម្មមួយនេះទទួលបានសោភា នោះ នឹងជិះសេះលែងដៃតែម្ដង ព្រោះមិនអាចមានផលិតកម្មណា មានគីឡូទៅប្រកួតប្រជែងជាមួយហង្សមាស បានទៀតទេ។

យ៉ាងណា មុនសម្រេចចិត្តចេញពីថោន មាស សុខសោភា បានប្រាប់អ្នកយកព័ត៌មានយើងថា តារាចម្រៀងដែលជាមិត្តភក្ដិរបស់នាងច្រៀងនៅហង្សមាស​ពិតជាជំរុញឲ្យនាងចូលផលិតកម្មនេះមែន។

ប៉ុន្ដែសោភា នៅមិនទាន់ច្បាស់ទេ ព្រោះភាពខ្វែងគំនិតគ្នាត្រង់ថា នាងមិនចង់ច្រៀងដោយមានកុងត្រានៅផលិតកម្មណាទេ អីចឹងបើហង្សមាស តម្រូវឲ្យនាងចុះកុងត្រានាងមិនចូលឡើយ ព្រោះនាងចូលចិត្តឯករាជ្យម្ចាស់ការលើខ្លួនឯង ដោយគ្មានអ្នកណាគាបសង្កត់។ នាងថា សម័យនេះហើយមិនចាំបាច់មានផលិតកម្មច្រៀង ធ្វើបទចម្រៀងដោយខ្លួនឯងក៏អាចល្បីបានដែរ។

មាស សុខសោភា ជាអ្នកចម្រៀងតែម្នាក់គត់ដែលមានផលិតកម្មខ្លួនឯង Camtrax ដែលគ្រប់គ្រងដោយស្វាមីនាង លោកអ៊ឹត រ៉ាដា។

អ្នកជំនាញសិល្បៈបានបញ្ជាក់ថា រឿងដែលមាស សុខសោភា ពិបាកគេចពីហង្សមាស ហើយអាចធ្វើឲ្យនាងបង្ខំចិត្តដើរចូលផលិតកម្មនេះ គឺក្រុមហ៊ុននេះបានក្ដោបទីផ្សារការប្រគំតន្រ្ដីស្ទើរតែទាំងស្រុង ហេតុនេះហើយបើនាងមិនចូលខាតលុយធំ តែបើនាងចូលនឹងចេញមុខតាមបណ្ដាឆាកតន្ត្រីទាំងនោះឡើងវិញជាមិនខាន៕

RELATED ARTICLES