Wednesday, September 24, 2025
Homeតារាខ្មែរនាយ​ចឺម ថា ពេញចិត្តទាំង២ មិនប្រកាន់ទេ

នាយ​ចឺម ថា ពេញចិត្តទាំង២ មិនប្រកាន់ទេ

តារាចម្រៀងសុខ មេសា ហៅនាយចឺម បានឲ្យដឹងថា រវាងតារាចម្រៀងរៀមច្បង សុខ ពិសី និងសិស្សប្អូន វីរៈ និច្ច គឺលោកពេញចិត្តក្នុងការចាប់ដៃគូច្រៀងឆ្លងឆ្លើយដូចគ្នា ដោយមិនដែលប្រកាន់ថា មួយណាល្បីជាង ឬមិនសូវល្បីនោះទេ។

នាយចឺម ថា ក្រៅពីតារាស្រីទាំង២ដួងខាងលើនេះ​ប្រសិនបើផលិតកម្មសាន់ដេ​តម្រូវឲ្យនាយចាប់ដៃជាមួយតារាផ្សេងទៀតរបស់សាន់ដេ ក៏នាយពេញចិត្តធ្វើតាមគោលការណ៍របស់ក្រុមហ៊ុនទាំងអស់។ នាយថា ការចាប់ដៃជាមួយសុខ ពីសី ដោយសារតែនាយអាយុតិចជាងពិសី អីចឹងនៅក្រៅឆាក នាយហៅពិសី ថា បង។

ចំណែកការចាប់ដៃគូជាមួយវីរៈ និច្ច កន្លងមក នាយធ្លាប់ទទួលបានជោគជ័យច្រើនដែរ​ពិសេស គឺបទញាក់។

អតីតតារាកំប្លែង CTN រូបនេះ ក៏បានឲ្យដឹងដែរថា ពេលនេះបទចម្រៀងរបស់នាយ​ជាមួយពីសី មានការគាំទ្រច្រើន ដែលបានចេញខ្លះហើយ និងបទខ្លះនៅមិនទាន់បានចេញនៅឡើយ។

នាយចឺម បានបោះបង់អាជីពកំប្លែងនៅ CTN ដោយងាកមកច្រៀងផ្ដាច់ឲ្យផលិតកម្មសាន់ដេ ពិសេសគឺនាយបានចេញមុខមាត់កាន់តែច្រើន​ ក្រោយពីខេមរៈ សិរីមន្ដ ចេញពីផលិតកម្មនេះទៅចូលរួមជាមួយហង្សមាស។

នាយចឺម ធ្លាប់និយាយថា ខ្លួននឹងអាចជំនួសតំណែងខេមរៈ សិរីមន្ដ នៅសាន់ដេ បានទៀតផង នៅពេលខាងមុខ ប៉ុន្ដែក្រោយមកនាយកែថា សិរីមន្ដ ជា Idol​ របស់នាយទៅវិញ។

គួរបញ្ជាក់ថា នាយចឺម ក្រោយរបូតសង្សារស្រីស្អាតអស់ម្ដង២ គឺអូនពុធ ស្រីខួច និងអូនម៉ីម៉ី នោះ ពេលនេះនាយបានបង្ហាញភាពស្អិតល្មួតជាមួយស្រីស្នេហ៍ថ្មី អូនហ្វា ហ្វា ដោយមានចាស់ទុំទាំងសងខាងគាំទ្រទៀតផង។

ប៉ុន្ដែទាំងនាយចឺម និងអូនហ្វា ហ្វា ថា មិនទាន់អាចកំណត់ថ្ងៃចូលរោងការបានទេ ព្រោះថានៅមើលចិត្តថ្លើមគ្នាតទៅទៀតសិន។ នាយចឺម ថា ពេលនេះនាយមានអាយុ២៥ឆ្នាំអីចឹង នឹងរៀបការប្រពន្ធមិនឲ្យលើសពីអាយុ៣០ឆ្នាំឡើយ៕

RELATED ARTICLES