Wednesday, September 24, 2025
Homeតារាខ្មែរនាយពែកមី ដឹកដៃនាយគ្រឿន ចូលទ្រនំថ្មី សាងស្នាដៃរួមគ្នា

នាយពែកមី ដឹកដៃនាយគ្រឿន ចូលទ្រនំថ្មី សាងស្នាដៃរួមគ្នា

តារាកំប្លែង CTN លោកចែម ចាន់តារា ហៅនាយពែកមី ត្រូវបានគេទម្លាយឲ្យដឹងថា នាយបានស្ពាយបង្វេចចេញពីផលិតកម្មថោន ទៅហើយ គឺមុនមាស សុខសោភា ទៅទៀត ហើយពេលនេះលោកចាន់តារា កំពុងជ្រកកោននៅផលិតកម្មម្កុដមេឌា ដែលមានថៅកែផលិតកម្មលោកអ៊ាម វន្នី។

ទោះជាយ៉ាងណា គេមិនដឹងថា មូលហេតុអីបានជានាយពែកមI សម្រេចចចិត្តហើរចេញពីថោន ចូលទៅទ្រនំថ្មី ដែលថៅកែផលិតកម្មជាតារាចម្រៀងម្នាក់ មិនសូវសម្បូរទ្រព្យដូចថៅកែថោន នោះឡើយ។

នាយពែកមី ទូរស័ព្ទចូលកាលពីថ្ងៃទី១៥ ខែមិថុនា ប៉ុន្តែនាយមិនព្រមទទួលទេ ទើបមិនអាចសុំការបំភ្លឺរឿងនេះបានឡើយ។

យ៉ាងណា កន្លងមក នាយពែកមី ធ្លាប់ជោគជ័យនៅថោន តាមរយៈការចាប់ដៃជាមួយស្រីស្អាតរ៉ាប៊ី ទាំងការច្រៀងឆ្លងឆ្លើយនិងសម្ដែងភាពយន្ដជាមួយគ្នា ដូចជារឿង ”អ្នកបម្រើ០០៧” ជាដើម។

ប៉ុន្ដែតាមការអះអាងរបស់មាស សុខសោភា កន្លងមក​បានឲ្យដឹងថា ថោន បានបែកបាក់ក្រុមការងារ ហេតុនេះហើយមិនដូចមុនទេ។

ប្រភពនោះបានឲ្យដឹងថា នាយពែកមី ក៏បាននាំម្ចាស់បទ ”សង្ស័យតែឆេះអ៊ីសេ” ដែលជាប្អូនប្រុសរបស់នាយ គឺនាយគ្រឿន ចូលទៅផលិតកម្មថ្មីនោះរួមគ្នាផងដែរ។

ពែកមី បានផ្លាស់ប្ដូរពីអាជីពពីកម្មករសំណង់ មកជាអ្នកកំប្លែងដ៏ល្បីឈ្មោះ និងវិវត្តន៍ទៅជាតារាចម្រៀងមួយរូបផងដែរ។ ថ្មីៗនេះដែរ ពែកមី បានដាក់ទុករកស៊ីធំនៅក្រៅសិល្បៈ ដូចជារកស៊ីពុះដីឡូតិ៍ និងសង់ផ្ទះលក់ រួមទាំងធ្វើជាអ្នកបោះដុំដេប៉ូស្រានៅខេត្តស្វាយរៀងផងដែរ។

ពែកមី ក៍បានប្ដូរពីជិះរថយន្ដម៉ាក Highlander មកជិះរថយន្ដ Landcruiser តម្លៃជាង១០ម៉ឺនដុល្លារ ជិះយ៉ាងកាលីពតែម្ដង ប៉ុន្ដែនាយបានប្រកែកញ៉ាញតែម្ដង ជុំវិញមិត្តមួយចំនួនដែលបានលើកឡើងថា នាយចង់ឡើងធ្វើឧកញ៉ានាពេលខាងមុខ។

នាយពែកមី ថា មិនចង់ធ្វើអ្នកធំទេ គឺចង់ធ្វើតែអ្នកតូចតាច ងាយស្រួលដើរហើរ និងផឹកស៊ីជាង។ នាយថា ការប្រឹងប្រែងរបស់នាយពេលនេះ គឺដោយសារតែនាយមិនចង់ក្រឡើយ៕

RELATED ARTICLES