Wednesday, September 24, 2025
Homeតារាខ្មែរមាន សូនីតា កាន់តែលេចធ្លោសម្រស់ ពេលទៅលេងសមុទ្រ

មាន សូនីតា កាន់តែលេចធ្លោសម្រស់ ពេលទៅលេងសមុទ្រ

រូបភាពសិចស៊ីជាច្រើនសន្លឹករបស់ស្រីស្អាតមាន សូនីតា ដូចជានាងពាក់ឈុតប៊ីគីនី នៅមាត់សមុទ្រ ហើយញាំស្រាក្រហមអង្គុយយកខ្យល់ឱកាសបរិសុទ្ធនោះ ត្រូវបានគេរិះគន់ផងនិងគាំទ្រផង។

ហ្វេសប៊ុកឈ្មោះចរិយា កំពង់ចាម យល់ឃើញថា សម្លៀកបំពាក់របស់មាន សូនីតា នោះ គឺមិនស័ក្តិសមនាងជាប់ងារជា ”រាជិនីក្រមា” នោះទេ។

ម្ចាស់អាខោននេះបញ្ចេញសំណេរថា​ ”នេះហើយរាជិនីក្រម៉ាខ្មែរ? មិនដឹងថាអី សម រឺមិនសម ខ្លួនជាតារាទៀតអីដល់ម្លឹង ពេលផុសម្ដងៗ គាត់ថាកុំវាយតម្លៃមនុស្សតែសំបកក្រៅ ឥឡូវគាត់ស្រាតជិតអស់ហើយ ចឹងនាំគ្នាវាយទៅ អ្នកខ្លះវាភ្លើលែងដឹងខុសត្រូវ គេរិះគន់រឿងតារាស្លៀកលីអូថតបង្ហោះក្នុងហ្វេសបុកតើ នៅសមុទ្រ អ្នកឯកស្លៀកអីស្លៀកទៅ តែនេះបង្ហោះជាសាធារណៈ បើចឹងថតស្រាតក្នុងបន្ទប់ដេក ហើយបង្ហោះទៅចឹង ហើយយកលេសថាក្នុងបន្ទប់ដេក ចង់ស្លៀកក្បិនមែន”។

ភ្លាមៗនោះ មានហ្វេសបុកឈ្មោះផា សាយ៉ា បាននិយាយការពារមាន សូនីតា ថា ”ទើបមកពីព្រៃមែន Babe សម័យណាហើយលោក ម៉េចបានចឹងហាស៎”។

មាន សូនីតា ស្លៀកលីអូពណ៌ទឹកក្រូច និងពាក់អាវវ៉ែនតាពណ៌ខ្មៅ ហើយយកតែមួកបាំងពីមុខប៉ុណ្ណោះ។ ប្រុសៗទាំងឡាយដែលឃើញឈុតប៊ីគីនីនេះ ប្រាកដជាបះសក់ច្រូងគ្រប់គ្នាជាមិនខាន ព្រោះថាមើលទៅគួរឲ្យគ្រឺតក្នាញ់ និងចង់ប៉ះអង្អែលខ្លាំងណាស់។

ទោះជាយ៉ាងណា ម្នាក់ៗហាក់នៅស្ទាក់ស្ទើរក្នុងចិត្តក្នុងការសុំស្នេហ៍សូនីតា ព្រោះថាមើលទៅនាងស្អាតបែបនេះ ប្រាកដជាមិនមែនបេះដូងនៅទំនេរឡើយ។

គេកត់សម្គាល់ឃើញថា មាន សូនីតា ចាប់ផ្ដើមហ៊ានព្រលែងខ្លួនសិចស៊ី និងថតរបូតឡេវអាវ អំឡុងពេលដែលមានព័ត៌មានថា នាងត្រូវបានលោកគយវ័យចំណាស់ទ្រព្យស្ដុកស្ដម្ភម្នាក់ តាមស្នេហានាងយ៉ាងប្រកិតតែម្ដង។ ប៉ុន្ដែសូនីតា មិនដែលហ៊ានបំភ្លឺរឿងស្នេហាដ៏រសើបនេះទេ ព្រមទាំងបានព្យាយាមគេចចេញពីការសម្ភាសន៍របស់អ្នកកាសែតទៀតផង។

យ៉ាងណា ដំណឹងថា សូនីតា មានលោកគយតាមស្នេហ៍ស្និទ្ធនេះ ធ្វើឲ្យនាងស្ងាត់រឿងថៅកែស្រីលក់ពេជ្រនៅម្ដុំផ្សារធំថ្មី តាមស្នេហា ទើបធ្វើឲ្យស្រីស្អាតរូបនេះស្រាលខ្លួនបានខ្លះ រឿងដែលគេសង្ស័យថា​នាងមានស្នេហាភេទដូចគ្នា។

គូរបញ្ជាក់ថា មាន សូនីតា ហាក់ជោគជ័យតែអាជីពសម្ដែងប៉ុណ្ណោះ តែអាជីពពិធីការិនីនាងមិនសូវត្រូវប៉ាន់ឡើយ ព្រោះអ្នកដឹកនាំកម្មវិធីសិល្បៈថា នាងសំឡេងស្រាលនិងតូចពេក។

យ៉ាងណា សូនីតា ដែលល្បីរឿង ”ផ្កាថ្ម” នោះ បានផ្លាស់ប្ដូរជីវភាពគួរឲ្យកត់សម្គាល់ នៅរយៈពេលចុងក្រោយនេះ ដូចជា​នាងបានទិញផ្ទះវីឡាស្កឹមស្កៃតម្លៃជាង៣០ម៉ឺនដុល្លារ នៅបុរីប៉េង ហួត​(បឹងស្នោរ) និងជិះរថយន្ដទំនើបៗឆា្លស់គ្នាជាបន្ដបន្ទាប់ផងដែរ។

ជុំវិញការមានទ្រព្យរហ័សបែបនេះ គេមិនដឹងថា សូនីតា បានប្រាក់មកពីអាជីពសិល្បៈ ឬមួយនាងមានគូស្នេហ៍នៅក្រោយខ្នងនោះទេ ព្រោះថាតាំងពីផ្ទុះរឿងលោកគយតាមស្នេហ៍មក សូនីតា មិនដែលហ៊ានបណ្ដើរគូស្នេហ៍ជាសាធារណៈម្ដងណាឡើយ៕

                                                                             ហ៊ឹម វិចិត្រ

RELATED ARTICLES