Wednesday, September 24, 2025
Homeតារាខ្មែរតារា Tik Tok សុខា ដាច់បាយ លុតជង្គង់សំុទោសលោកអុឹម ជីវ៉ា

តារា Tik Tok សុខា ដាច់បាយ លុតជង្គង់សំុទោសលោកអុឹម ជីវ៉ា

បន្ទាប់ពីផ្ទុះជម្លោះយ៉ាងក្តៅគគុក រហូតប្រកាសកាត់កាលគ្នា ធ្វើឲ្យផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក រវាងលោកអុឹម ជីវ៉ា និងតារា TiK Tok ឈ្មោះសុខា នោះ នៅពេលនេះអ្នកទាំងពីរបានត្រូវរ៉ូវគ្នាវិញហើយ បន្ទាប់ពីនាងសុខា បានមកដល់ភ្នំពេញ លុតជង្គង់សំពះសុំទោសលោកអុឹម ជីវ៉ា ដល់ដី។

លោកអុឹម ជីវ៉ា បានបង្ហោះសារថា “យប់នេះ សុខា មកលុតជង្គង់សុំទោសខ្ញុំទាំងយប់នៅហាងប្អូនស្រីយេយេ ទាំងយប់ .! ដោយសារនាងព្រមទទួលកំហុសគ្រប់បែបយ៉ាងទាំងអស់!។ ព្រោះតាំងពីនាងបានសារភាពថា តាំងពីនាងជេរប្រមាថមើលងាយខ្ញុំ គឺសុខា គ្មានអ្នកហៅ Live ទេ សូម្បីតែបាយហូបក៏គ្មានហូបផង! ។ ពេលនេះនាងដាច់ចិត្តសុំមកជួបខ្ញុំ និងសុំលុយមួយចំនួន ដើម្បីទិញអីហូប ដោយសារនាងដាច់បាយហើយ..! បើគិតថាគាត់ខុសហើយចេះកែ ខ្ញុំលើកលែងឲ្យចុះ ហើយយប់នេះខ្ញុំបានឲ្យលុយទៅនាងចំនួន១០មុឺនរៀល ឲ្យនាងបានទិញអីហូប!។

នាងបានប្រាប់ថា សូមឲ្យបងប្អូនទាំងអស់ហៅនាងទៅឡាយដើម្បីឲ្យបានលុយទិញបាយហូបដើម្បីចិញ្ចឹមក្រពះផង!។ គ្រប់យ៉ាងខ្ញុំបានអភ័យឲ្យសុខាអស់ហើយ អំពើល្អក៏ខ្ញុំបានធ្វើហើយដែរ អ្វីសំខាន់គឺធ្វើជាមនុស្សពេលខុសចេះកែ ហើយត្រូវទទួលស្គាល់ការពិត”។

បន្ទាប់ពីបង្ហោះសារនេះភ្លាម ក៏មានគណនីហ្វេសប៊ុកឈ្មោះ Sasa Pisey បានចូលខមិនថា “មេត្តាឈប់បំពុលគេឯងទៀតទៅ លោកបងពីធីករ និង តារាល្បី TikTok រាល់ថ្ងៃ live ដែលអាន comment ទេ 10 គេជេរទាំង 10 គ្មានចេះស្អីក្រៅពីសួស្ដីអូន អូន ហូបបាយនៅ ងៃនេះបងសុខា ចេញមកលុតជង្គង់សុំទោសចែជីវ៉ាហេីយ ចុះអុីមួយពាក់វែនតា ស្គម សក់ទីទុយ សុខទុកយ៉ាងមិចហេីយ???”។

ដោយឡែក គណនីហ្វេសប៊ុកមួយទៀត ឈ្មោះ Vireak Summer “គួរតែបង្រៀនគាត់ឲ្យចេះនិយាយពាក្យល្អៗហើយឲ្យគាត់រៀបអត្តចរិតឲ្យបានសមរម្យ ហើយមុនពេលឲ្យគាត់ឡាយត្រូវហាត់សមសិន ហើយប្រាប់គាត់ឲ្យចេះសំពះជំរាបសួរអាកាយវិការពីមុនកុំយកប្រើទៀត ប្តូរមកធ្វើជាសុភាពនារីវិញ ទោះបីជាចរិតប្រុសក៏ប្រុសចុះ តែសំបកខ្លួនខាងក្រៅវាសំខាន់ណាស់តែងជាស្រីពិតខ្លះទៅ ធ្វើអ្វីដែលប្លែកហើយគេចូលចិត្ត”។

យ៉ាងណា ក៏មានគណនីហ្វេសប៊ុកដទៃទៀតជាច្រើនបានចូលខមិន មិនឲ្យលើកលែងដល់នាងសុខា ចំណែកគណនីហ្វេសប៊ុកខ្លះទៀតក៏បានខមិន ថា គួរតែអប់រំ លុតដំនាងសាជាថ្មី៕

RELATED ARTICLES