Wednesday, July 16, 2025
Homeព័ត៌មានជាតិពលទោអភ័ព្វ រៀបការបានជាង២ខែ ប្រពន្ធរត់បាត់... អូនអើយវិលវិញមក

ពលទោអភ័ព្វ រៀបការបានជាង២ខែ ប្រពន្ធរត់បាត់… អូនអើយវិលវិញមក

ខេត្តព្រៃវែង ៖ ស្ត្រីម្នាក់បានឡើងរថយន្តតាក់ស៊ីចេញពីខេត្តព្រៃវែង ឆ្ពោះទៅខេត្តព្រះសីហនុ ស្រាប់តែបាត់ដំណឹងសូន្យឈឹង មិនឃើញទៅដល់គោលដៅសោះ ជាហេតុធ្វើឱ្យបុរសជាប្តីស្វះស្វែងតាមរកសព្វកន្លែង នៅតែមិនមានតម្រុយសោះ លុះខំតាមរកអស់រយៈពេល៧ថ្ងៃទៅហើយ នៅតែមិនទាន់ទទួលបានដំណឹង ទើបបុរសជាប្តីបានព្យាយាមប្រកាសតាមរកនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដង្ហោយហៅប្រពន្ធវិលវិញ។

ស្ត្រីដែលបាត់ខ្លួនអស់រយៈពេល៧ថ្ងៃទៅហើយ នៅតែមិនទាន់មានដំណឹងបន្តិចណាសោះ មានឈ្មោះដានី អាយុជាង២០ឆ្នាំ មានស្រុកកំណើតនៅខេត្តព្រៃវែង។ ស្ត្រីរូបនេះមានប្តីឈ្មោះបុល បូរ៉ា ជាទាហានជើងទឹក និងទើបរៀបការនឹងគ្នា កាលពីអំឡុងខែមេសា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ។

យោងតាមបុរសជាប្តី បានបញ្ជាក់ឱ្យដឹងថា នៅមុនពេលបាត់ខ្លួនកាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ប្រពន្ធរបស់គាត់បានធ្វើដំណើរចេញពីខេត្តព្រៃវែង ដោយឡើងឡានតាក់ស៊ីនៅម្តុំមុខផ្សារស្នាយពល ឆ្ពោះទៅខេត្តព្រះសីហនុ ប៉ុន្តែរហូតមកដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ នៅតែមិនទាន់ឃើញប្រពន្ធមកដល់ខេត្តព្រះសីហនុទៀត ហើយទោះជាខ្លួនជាប្តីព្យាយាមតាមស្វែងរក និងស៊ើបសួរដំណឹងយ៉ាងណា ក៏ហាក់មិនទទួលបានតម្រុយអ្វីបន្តិចសោះ។

បុរសជាប្តីរបស់ស្ត្រីដែលបាត់ខ្លួនខាងលើ បានសរសេរក្នុងគណនីហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ ថា “ដំណឹងបាត់ប្រពន្ធ ខ្ញុំបាទបានបាត់ប្រពន្ធដែលបានធ្វើដំណើរពីព្រៃវែង ទៅកំពង់សោម នៅថ្ងៃទី១ ខែ០៧ ឆ្នាំ២០២០ រហូតមកដល់ថ្ងៃទី០៣ ខែ៧ ឆ្នាំ២០២០ បាត់ដំណឹងឈឹង មិនដឹងទៅទីណា បើបងប្អូនណាបានឃើញ សូមជួយទំនាក់ទំនងមកខ្ញុំបាទផង លេខទូរស័ព្ទ ០៨៧ ៨១ ៥០ ៩៥ សូមជួយចែករំលែកតៗគ្នាផង…”។

តាមរយៈការឆ្លើយតបសារជាមួយមិត្តភក្តិរបស់ខ្លួនក្នុងបណ្តាញសង្គមហ្វេសប៊ុក បុរសជាប្តីឈ្មោះបុល បូរ៉ា បានអះអាងថា គិតត្រឹមព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ ខ្លួននៅមិនទាន់ទទួលបានដំណឹងរបស់ប្រពន្ធនៅឡើយ មិនដឹងថាសុខទុក្ខយ៉ាងណានោះទេ។

យ៉ាងណា បុរសជាប្តីរូបនេះពិតជាកំពុងខ្វាយខ្វល់ និងព្យាយាមស្វះស្វែងតាមរកប្រពន្ធសព្វទីកន្លែង និងអំពាវនាវ ប្រសិនបើស្ត្រីជាប្រពន្ធបានឮហើយ ឬមានអ្នកប្រទះឃើញ សូមជួយផ្តល់ដំណឹងមកខ្លួនជាប្តីផង… សូមអូនវិលវិញ បងរង់ចាំថ្នាក់ថ្នម ទោះអូនខុសយ៉ាងណា បងប្រណីអូនជានិច្ច…!៕

RELATED ARTICLES