ខេត្តបន្ទាយមានជ័យ ៖ លោកតា វ័យ ៧៨ឆ្នាំម្នាក់ ចាស់ហើយអត់គិតទៅវត្តវ៉ា តណ្ហា នៅកម្រើក បានលួងក្មេងស្រីរួមភេទ រួចឱ្យ លុយបំបិទមាត់ (ស៊ីនំឱ្យលុយ) បាន៣ដង ទីបំផុត ត្រូវបានសមត្ថកិច្ចនគរបាលស្រុកអូរជ្រៅ ឃាត់ខ្លួន បន្ទាប់ពីក្មេងស្រីទម្លាយប្រាប់អ្នក ជិតខាង រឿងតារំលោភ ស្ថិតនៅភូមិតាផោក ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន នោះ ឈ្មោះឆុត ឆាត់ ហៅពៅ បាន ភេទប្រុស អាយុ៧៨ឆ្នាំ នៅភូមិតាផោក ឃុំចង្ហា ស្រុក អូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ចំណែកក្មេងស្រី រងគ្រោះឈ្មោះ ត.រ.ស អាយុ១៤ឆ្នាំ រស់នៅ ភូមិតាផោក ឃុំចង្ហា ស្រុកអូរជ្រៅ ដោយ ឪពុកម្តាយ ទៅធ្វើការនៅប្រទេសថៃ ហើយ រស់នៅជាមួយជីដូនចាស់ជរា។

លោកវរសេនីយ៍ឯក សែស វិបុល អធិការ នគរបាលស្រុកអូរជ្រៅ បានឱ្យដឹងថា ជន-សង្ស័យខាងលើ ត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំចង្ហា ស្រុកអូរជ្រៅ ចាប់ឃាត់ខ្លួន នៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២១ បន្ទាប់ពីមានបណ្តឹង ពីក្រុមគ្រួសារក្មេងស្រីរងគ្រោះ។
លោកអធិការបានបញ្ជាក់ថា នៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២១ ដោយអ្នកជិតខាង ឈ្មោះវឿង តឿង ភេទស្រី អាយុ៥៤ឆ្នាំ ឃើញ រូបរាងក្មេងស្រីរងគ្រោះ មានអាការខុសប្រក្រតី គាត់ក៏បានសួរនាំ ហើយក្មេងស្រីរងគ្រោះ បាន និយាយប្រាប់ថា តាឆុត ឆាត់ ហៅពៅ បាន (ជនសង្ស័យ) គាត់រំលោភនាង។ ក្រោយពីឮ ដូច្នោះ ឈ្មោះវឿង តឿង បានប្តឹងមកនគរបាល ប៉ុស្តិ៍រដ្ឋបាលឃុំចង្ហា បន្ទាប់មក សមត្ថកិច្ចបាន កោះហៅជនសង្ស័យទៅសាកសួរ។

លោកអធិការ បានបញ្ជាក់បន្តទៀតថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារ- ភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព លួងលោម ក្មេងស្រីរងគ្រោះ រំលោភសេពសន្ថវៈ នៅក្នុង ទ្រុងមាន់ក្រោយផ្ទះរបស់ខ្លួន បានសម្រេច ចំនួន៣ដង តាំងពីអំឡុងខែឧសភា ឆ្នាំ២០២១ មកម៉្លេះ ដោយលួងលោមឱ្យលុយនាង លើក ទី១ ចំនួន២០០០០រៀល, លើកទី២ ចំនួន ១០០០០រៀល និងលើកទី៣ ចំនួន២០០០០ រៀល។
លោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង ទទួលការងារប្រឆាំងការជួញដូរ មនុស្ស និងការពារអនីតិជន បានឱ្យដឹងថា ដោយផ្អែកលើបណ្តឹងក្រុមគ្រួសារក្មេងស្រីរង- គ្រោះ និងចម្លើយសារភាព របស់ជនសង្ស័យ ឈ្មោះឆុត ឆាត់ កម្លាំងនគរបាលជំនាញការិ-យាល័យប្រឆាំងការជួញដូរមនុស្ស និងការពារ អនីតិជន បានបញ្ជូនខ្លួនទៅសាលាដំបូខេត្ត នៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ចាត់ការតាមនីតិវិច្បាប់”៕