ភ្នំពេញ ៖ អ្នកនាងជុំ រស្មី ហៅស្រីទូច បានចេញមុខទម្លាយថាសព្វថ្ងៃអ្នកស្រីព្រមទាំងបងប្អូនចំនួន១១នាក់ត្រូវជាកូនជាចៅនឹងចៅទួតរបស់វីរ:សិល្បការិនីលោកស្រី កែវ មន្ថា ហៅ យិន សុខុម ដែលជាតារាភាពយន្តនឹងចម្រៀងជំនាន់ទសវត្សរ៍៦០កំពុងទទួលរងនៅភាពអយុត្តិធម៌។បើយោងតាមការអះអាងពីសំណាក់តារាកំប្លែងអ្នកនាងស្រីទូច បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថារយ:ពេលកន្លងមកទល់ពេលបច្ចុប្បន្នអ្នកស្រីនិងបងប្អូនចំនួន១១នាក់ត្រូវជាកូនជាចៅនឹងចៅទួតរបស់វីរ:សិល្បការិនីលោកស្រី កែវ មន្ថា បាននឹងកំពុងជួបរឿងដ៏អយុត្តិធម៌ខ្លាំងណាស់ពីសំណាក់ប្តីក្រោយនិងកូនៗក្រោយរបស់លោកស្រី កែវ មន្ថា ដែលបានបំពានយកទ្រព្យសម្បត្តិដែលជាកេរ្តិ៍បណ្តាំមរតករួមចំណែកបន្សល់ទុកពីអ្នកម្តាយរបស់ខ្លួនដើម្បីចែងចែកសម្រាប់កូនៗនិងចៅ។ការចេញមកទាមទារយុត្តិធ័មពីសំណាក់អ្នកនាង ជុំ រ ស្មី ហៅស្រី ទូច នាពេលនេះក្រោយតារាកំប្លែងល្បីល្បាញឈ្មោះរូបនេះបានបាត់មុខពីសិល្ប:មួយរយ:ធំ ធ្វើឲ្យទស្សនិកជនចង់ដឹងពីស្ថានភាពបច្ចុប្បន្នរបស់អ្នកនាងជាខ្លាំងហើយស្រាប់តែពេលនេះនាងចេញមុខមកវិញបែជាកំពុងតែជួបរឿងអយុត្តិធ័មក្នុងរង្វង់ក្រុមគ្រួសារទាំងមូលដោយសារតែស្នាដៃរបស់ប្ដីក្រោយអ្នកម្ដាយនាងទៅវិញ។



អ្នកស្រីទូច បានរៀបរាប់ថារឿងអាក្រក់បំពានត្រូវតែបំភ្លឺក្នុងមួយថ្ងៃបន្តិចម្ដងៗព្រោះត្រូវដល់ពេលត្រូវបើកចំហការពិតហើយនាងខ្ញុំ ល្មុត ស៊ីវ៉ុន ឈ្មោះក្នុងសិល្ប: ជុំ រស្មី ហៅ ស្រីទូច ជាតារាកំប្លែងព្រមទាំងបងប្អូនចំនួ ន១១នាក់ត្រូវជាកូនជាចៅនឹងចៅទួតរបស់អ្នកម្ដាយ កែវ មន្ថាហៅយិន សុខុម ជា តារាភាពយន្តនឹងចម្រៀងជំនាន់ទសវត្សរ៍៦០ពេលនេះនាងខ្ញុំនឹងបងប្អូនកូនក្មួយទាំងអស់កំពុងទទួលរងនៅភាពអយុត្តិធម៌នៅទង្វើរដ៍អាក្រក់សម្ដែងក្លែងក្លាយរបស់លោក សុត ថុល ត្រូវជាប្ដីក្រោយរបស់អ្នកម្ដាយនាងខ្ញុំរួមជាមួយកូនខ្លួនឯងក្រោយមិនបានធ្វើ តាមបណ្តាំមរតករបស់ម្តាយនាងខ្ញុំទេទោះបណ្តាំមរតកនោះកែប្រែយ៉ាងមិចក៏ដោយក៏ជាឆន្ទះរបស់អ្នកម្តាយនាងដែរ។អ្នកនាង ស្រីទូច បានបន្តទៀតថាមានបុគ្គលខ្លះខំញុះញ៉ង់តាមអង្គាមទាមដូចឈ្លើងដើម្បីយកទៅធ្វើជាទ្រព្យរបស់ខ្លួនឯងចំណែករូបប្ដីក្រោយរបស់ម្ដាយនាងនោះវិញខំដើរអោយគេជួយរកអ្នកមានអំណាចដើម្បីមកផ្ចាញ់ក្ដីរបស់បងប្អូននាងខ្ញុំហើយមកធ្វើបាបបងប្អូនកូនក្មួយខ្ញុំអោយគ្នាគ្មានជម្រកនឹងគ្មានអ្វីៗទាំងអស់អ្នកខ្លះស្ទើរបញ្ជប់ជីវិតខ្លួនដោយសារតែ លោករួមទាំងអ្នកចង់បានរបស់គេអត់កេរ្តិ៍ខ្មាស់ទាំងខ្លួនលោកដឹងច្បាស់ថានៅពាក់កណ្ដាលឆ្នាំ១៩៨០លោកបានមករួមរស់ជាមួយម្ដាយខ្ញុំទាំងដឹងច្បាស់ថាម្ដាយខ្ញុំជាស្ត្រីមេម៉ាយមានកូនដើមចំនួន៤នាក់ស្រី២ ប្រុស២គឺជាម្ដាយកូនដែលសល់ជីវិតពីរបបអាវខ្មៅ (ប៉ុលពត)លំបាកវេទនាជាមួយម្ដាយកូនរហូតដល់កូនមានប្ដីមានប្រពន្ធមានដល់ចៅៗទួតក៏ម្ដាយនាងមិនដែលអោយកូនបែកផ្ទះចេញទៅណានោះដែរ ។


អ្នកនាង ស្រីទូច បានអះអាងទៀតថា លោកក៏ដឹងច្បាស់ថាម្ដាយខ្ញុំមានជំងឺភ័យខ្លាច ត្រូវការកូនចៅច្រើននៅជិតប៉ុន្តែអ្វីដែរបងប្អូនកូនក្មួយ ខ្ញុំទទួលយកមិនបាននៅទង្វើរដែលលោកធ្វើដ៏សាហាវក្រោយពីរម្ដាយនាងខ្ញុំស្លាប់លោកបានចាប់ផ្ដើមបណ្ដេញបងប្អូនកូនក្មួយខ្ញុំចេញពីផ្ទះដោយមិនផ្ដល់អ្វីឲ្យគ្នាទាល់តែសោះ ដោយប្រើអំណាចមកគៀបសង្កត់ទាំងដឹងថាគ្នាគ្មានទីពឹងនឹងធ្វើអ្វីទៅលើលោកមិនបាន។


អ្នកស្រី ទូចបានលើកឡើងទៀតថានាងខ្ញុំសុំអោយបងប្អូនក្នុងបណ្ដាញFacebookដែលបានឃើញឬ បានអានសូមជួយLike ជួយShare អោយបងប្អូននាង ខ្ញុំផងថ្ងៃនេះនាងខ្ញុំសុំនិយាយតែត្រឹមនេះសិន(នៅមានរឿងត្រូវបញ្ជាក់បន្តទៀត)។អ្នកស្រីបន្តថាលោកដើរប្រាប់គេថាគ្មានសល់អ្វីទេលោកលក់មើលម្ដាយ ខ្ញុំអស់ហើយម្ដាយខ្ញុំជំពាក់គេអោយលោកសងអ៊ីចឹ ងចាំខ្ញុំលម្អិតទ្រព្យម្ដាយខ្ញុំដែរនៅសល់ ក្រោយពេលម្ដាយខ្ញុំស្លាប់នៅសល់អ្វីខ្លះរួមទាំងរបស់ផ្ទាល់ខ្លួននឹងទ្រព្យរួមរបស់ម្ដាយខ្ញុំនឹងលោកមានផ្ទះចំនួន៤នឹងដីមួយកន្លែង ,ទី1 ជាផ្ទះធំដែរម្ដាយខ្ញុំរស់នៅជាមួយកូននឹងចៅនឹងចៅប្រសារនឹងចៅទួតតាំងពីរនៅរស់រហូតដល់ថ្ងៃស្លាប់ នៅថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០២១ មានទីតាំងនៅលើផ្លូវលេខ554 ផ្ទះលេខ6 ភូមិ10សង្កាត់បឹងកក់ទី១ខណ្ឌ ទួលគោក រាជធានីភ្នំពេញវិញ្ញាប័នបត្រសម្គាល់អចលនវត្ថុលេខ(១២០៤០៧១០-00៤១)ទំហំ ៧០ ១ម(ប្រាំពីររយម៉ែត្រការ៉េ)។ទី2 .ផ្ទះលេខ 7D+C EoE1មានទីតាំងស្ថិតនៅផ្លូវ1 38 ក្រុម31 ភូមិ5 សង្កាត់វាលវង់ខណ្ឌ7មករា រាជធានីភ្នំពេញដែលមានប័ណ្ណសំគាល់សិទ្ធិកាន់កាប់ អចលនវត្ថុលេខ (ភព ៧៣៨០៧),ទី3 .ផ្ទះលេខ 3Eo មានទីតាំងស្ថិតនៅផ្លូវលេខ47 ភូ មិ11 សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមានលិខិតផ្ទេរសិទ្ធិគ្រប់គ្រង នឹងប្រើប្រាស់ដីធ្លីលេខ(៨៦៩លប)។ទី4 .ផ្ទះលេខ9E1 ទំហំ៩៧,៤៤ម៉ែត្រការ៉េ ទីតាំងស្ថិតនៅផ្លូវ៤៧ ភូមិ១១សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមានលិខិតផ្ទេរសិទ្ធិគ្រប់គ្រង នឹ ងប្រើប្រាស់ដីធ្លីលេខ(០៧៣លប)។និងទី5.ដីទំហំ ១ ០០ម៉ែត្រ*៥០០ម៉ែត្រ ស្ថិតនៅភូមិចំការជ្រៃខាងជើង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិសាត់ ដែលមានលិខិតផ្ទេរសិទ្ធិ (០៤០) ។


អ្នកស្រី ទូច បន្ថែមទៀតថា បូករួមទាំងខុនដូរមួយកន្លែងនឹងគ្រឿងពេជ្រមួយចំនួនធំរបស់ម្ដាយខ្ញុំដែរលោកប្រមូលយកទៅលក់ចេញក្រោយពេលម្ដាយខ្ញុំស្លាប់ហើយនឹងឡានAlphard មួយគ្រឿងឆ្នាំ2022 ស្លាកលេខ 899 បានធ្វើការលក់ចេញបាត់មុនថ្ងៃចេញទៅអាមរិកហើយលោកនឹងកូនលោកបានរួមគុំនិតគ្នាលួចកាត់ផ្ទេរសិទ្ធផ្ទះធំៗចំនួន២កន្លែង,1ផ្ទះខណ្ឌទួលគោក២ខណ្ឌ៧មករា ទៅអោយតែកូនលោកក្រោយភ្លោះ២នាក់។


អ្នកនាង ស្រីទូច បញ្ជាក់ដែរថាចំពោះទង្វើរដែលរួមគុំនិតគ្នាលួចកាត់ផ្ទេរសិទ្ធផ្ទះធំចំនួន២ កន្លែង.១,ផ្ទះខណ្ឌទួលគោក និង២,ផ្ទះស្ថិតនៅខណ្ឌ ៧មករានេះគឺអ្នកស្រីព្រមទាំងបងប្អូនចំនួន១១នាក់ត្រូវជាកូនជាចៅនឹងចៅទួតរបស់វីរ:សិល្បការិនីលោ កស្រី កែវ មន្ថា សូមមិនទទួលស្គាល់នឹងយល់ព្រមជាខាច់ខាត។ ពាក់ព័ន្ធរឿងរ៉ាវខាងលើនេះយើងនៅមិនទាន់អាចស្វែងរកការបំភ្លឺឬបកស្រាយពីភាគីលោកសុត ថុល បាននៅឡើយទេ។ចំពោះអ្នកស្រីទូច អាចនឹងបកអាក្រាតប្ដីក្រោយរបស់ម្ដាយថែមទៀតជាមិនខាននាងពេលខាងមុខនេះ ប្រសិនបើនៅតែមិនទទួលបានយុត្តិធ័មដល់ក្រុមគ្រួសារនាងត្រឡប់មកវិញ ព្រោះតែលោកសុត ថុល។ប៉ុន្ដែអ្នកស្រីទូច មានជំនឿរចិត្តថាប្រទេសមានច្បាប់ ហេតុនេះទោះជាលោកនោះព្យាយាមស្វែងរកអន្ដរាគមន៍ពីអ្នកធំណាដើម្បីគាំទ្រទង្វើរទុច្ចរិតរបស់ខ្លួននោះគឺលោកស្រីមិននៅស្ងៀមឡើយ ហើយលោកស្រីនឹងហ៊ានតទល់ចំពោះរឿងមួយនេះទៅតាមផ្លូវច្បាប់ដល់ទីបញ្ចប់៕

