Monday, July 14, 2025
Homeព័ត៌មានអន្តរជាតិយន្តហោះចុះខុសផ្លូវ នៅអាកាសយានដ្ឋានហ៊្វូគូកា អ្នកដំណើរជាប់គាំងនៅលើយន្តហោះ ជិត១ម៉ោង

យន្តហោះចុះខុសផ្លូវ នៅអាកាសយានដ្ឋានហ៊្វូគូកា អ្នកដំណើរជាប់គាំងនៅលើយន្តហោះ ជិត១ម៉ោង

ប្រទេសជប៉ុន ៖ អ្នកដំណើរលើយន្តហោះ Thai Vietjet ពីទីក្រុងបាងកក បានជាប់គាំងនៅលើយន្តហោះ ជិតមួយម៉ោង ដោយសារយន្តហោះបានចុះខុសផ្លូវ នៅអាកាសយានដ្ឋានហ៊្វូគូកា (Fukuoka) ក្នុងប្រទេស ជប៉ុន។

សារព័ត៌មានបរទេស រាយការណ៍ថា យន្តហោះដឹកអ្នកដំណើរ Thai Vietjet Air ជើងហោះហើរ VZ810 ពីទីក្រុងបាងកក បានចុះចតខុសបច្ចេកទេស ហើយបានជាប់គាំងនៅចុងផ្លូវរត់ ក្នុងអាកាសយានដ្ឋានអន្តរជាតិ ហ៊្វូគូកា ភាគខាងត្បូងប្រទេសជប៉ុន។

តាមរបាយការណ៍របស់ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ការដឹកជញ្ជូន និងទេសចរណ៍ប្រទេសជប៉ុន បានឲ្យ ដឹងថា នៅវេលាម៉ោងប្រមាណ ៨និង៤៥នាទីព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ (ម៉ោងក្នុងស្រុក) បន្ទាប់ពីយន្ត ហោះដឹកអ្នកដំណើរ Thai Vietjet Air បានចុះចតនៅអាកាសយានដ្ឋានហ៊្វូគូកា បានរត់ខុសផ្លូវ ខុសពីសំ ណើរបស់មន្ត្រីប៉មបញ្ជាការហោះហើរ។

ហេតុការណ៍នេះបណ្ដាលឲ្យយន្តហោះដឹកអ្នកដំណើរ របស់ក្រុមហ៊ុន Thai Vietjet ធ្លាក់ទៅជាប់គាំង នៅចុង បញ្ចប់នៃផ្លូវរត់ រហូតដល់យន្តហោះត្រូវអូសចេញដោយរថយន្ត ទើបអនុញ្ញាតឱ្យអ្នកដំណើរនៅលើយន្តហោះ ទៅដល់គោលដៅរបស់ពួកគេ។ ទោះបីជាយ៉ាងណា ផ្លូវរត់នៃអាកាសយានដ្ឋានហ៊្វូគូកា (Fukuoka) នៅតែ ដំណើរការជាធម្មតា និងមិនបណ្តាលឱ្យជើងហោះហើរផ្សេងទៀត រងផលប៉ះពាល់នោះទេ ខណៈពេលដែល ការិយាល័យអាជ្ញាធរអាកាសយានដ្ឋានហ៊្វូគូកា កំពុងធ្វើការស៊ើបអង្កេត ដែលគេសង្ស័យថា ករណីនេះ បង្ក ឡើងដោយកំហុសអ្នកបើកយន្តហោះ (ពីឡុត)។

គួរបញ្ជាក់ថា ករណីយន្តហោះដឹកអ្នកដំណើរ Thai Vietjet បានចុះខុសផ្លូវ នៅអាកាសយានដ្ឋានហ៊្វូគូកា ប្រទេសជប៉ុន នេះ បានកើតឡើងបន្ទាប់ពីសោកនាដកម្មនៃយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន Japan Airlines បុកជាមួយយន្តហោះយោធាឆ្មាំសមុទ្រជប៉ុន នៅអាកាសយានដ្ឋាន ហានេដា (Haneda) ក្នុងក្រុងតូក្យូ កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ បណ្តាលឱ្យស្លាប់សមាជិកយានិកយន្តហោះឆ្មាំសមុទ្រ ចំនួន ៥នាក់ និង បណ្តាលឲ្យយន្តហោះទាំងពីរគ្រឿង ផ្ទុះឆេះ ខូចខាតទាំងស្រុង។ ប៉ុន្តែសំណាងល្អ អ្នកដំណើរក្នុងយន្ត ហោះ ដឹកអ្នកដំណើរ ចំនួន ជិត៤០០នាក់ ត្រូវបានជម្លៀសចេញពីយន្យហោះ បានដោយសុវត្ថិភាព ដែលករណីនេះ អាជ្ញាធរពាក់ព័ន្ធ កំពុងបន្តធ្វើការស៊ើបអង្កេតនៅឡើយ៕

RELATED ARTICLES