Sunday, July 13, 2025
Homeព័ត៌មានអន្តរជាតិបុប្ផាឈៀងម៉ៃ ជាប់បវរកញ្ញាថៃ ឆ្នាំ២០២៤

បុប្ផាឈៀងម៉ៃ ជាប់បវរកញ្ញាថៃ ឆ្នាំ២០២៤

ប្រទេសថៃ ៖ កញ្ញា ផនិដា ខឿនចិន្តា ហៅឌីនសស៊ី ពាក់ផ្លាកលេខ MT11 មកពីឈៀងម៉ៃ បានក្លាយជាជ័យ លាភី “បវរកញ្ញាថៃ ឆ្នាំ២០២៤” ដែលបានធ្វើការប្រកួតផ្តាច់ព្រ័ត្រ (Final Competition) កាលពីយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤  នៅមជ្ឈមណ្ឌល MCC Hall ។

កញ្ញា ផនិដា ខឿនចិន្តា ហៅឌីនសស៊ី ជាបវរកញ្ញាថៃ ទី៥៥ ដែលមានរូបសម្រស់ស្រស់ស្អាត ឆើតឆាយ ឆ្លាត និងមានថាមពល បានទទួលការបំពាក់មកុដពី​បវរកញ្ញា​ថៃ ​ឆ្នាំ២០២៣ កញ្ញា កានត៍ ឆុននិកានត៍ ដែល​ធ្វើ​ឱ្យ​ស្រក់នាងរំភើប រហូតស្រក់​ទឹក​ភ្នែក​លើ​ឆាក។

ជ័យលាភីបវរកញ្ញាថៃ ឆ្នាំ២០២៤  បានទទួលមកុដកិត្តិយស ផ្កាសម្រាប់តំណែង និងប្រាក់រង្វាន់ ៨០០ ០០០បាត ហើយអាចស្នាក់នៅខុនដូ Asset Wise ដោយឥតគិតថ្លៃ រយៈពេលពេញ ១ឆ្នាំ រួមជាមួយនឹងរង្វាន់ពីអ្នកឧបត្ថម្ភមួយចំនួនទៀត ។

ជ័យលាភីបវរកញ្ញា លេខ២ គឺកញ្ញា ផនស៊ិរិគុន ផួថា ហៅនីងខ៍ ពាក់ស្លាកលេខ MT14 មកពីប្រះជួបស៊ិរិខាន់ ។

ជ័យលាភីបវរកញ្ញាលេខ ៣ បានទៅលើកញ្ញា អាធិទិយ៉ា បេនចះប៉ាក់ ពាក់ស្លាកលេខ MT13 ​មកពីនគររាជសីមា។

ជ័យលាភីបវរកញ្ញាលេខ ៤ បានទៅលើកញ្ញាសុកញ្ញា វង្សបញ្ញាឌី ហៅភ្លេងក្វាន់ ពាក់ស្លាកលេខ MT21។ជ័យលាភីបវរកញ្ញាលេខ ៥ បានទៅលើកញ្ញាណាមនិង វ៉ែនដឺវេន  ហៅឧត្តរឌិតយ៍ ពាក់ស្លាកលេខ MT 29៕

RELATED ARTICLES