Wednesday, July 23, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គម បង្ក្រាបសម្បុកឆបោកអនឡាញ ឃាត់ខ្លួនជាង៤០០នាក់

 បង្ក្រាបសម្បុកឆបោកអនឡាញ ឃាត់ខ្លួនជាង៤០០នាក់

ខេត្តត្បូងឃ្មុំ ៖ កម្លាំងគណៈបញ្ជាការឯកភាពខេត្តត្បូងឃ្មុំ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកអន ឡាញ នៅចំណុចកាស៊ីណូ ១កន្លែង ដោយឃាត់ខ្លួនបានជនជាតិខ្មែរ និងវៀតណាម សរុបចំនួន៤៤៨នាក់។ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងកាលពីល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចកាស៊ីណូ XAMAT ស្ថិតនៅភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងគណៈបញ្ជាការឯកភាពខេត្តត្បូងឃ្មុំ សហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធ បានចុះបង្ក្រាបទីតាំងជង្រុកឧក្រិដ្ឋកម្មអនឡាញ ១កន្លែង នៅកាស៊ីណូ XAMAT ស្ថិតនៅភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ជាលទ្ធផល សមត្ថកិច្ចបានរកឃើញបុគ្គលិកសរុបរួម ៤៤៨នាក់ (ស្រី១៤៤នាក់) ក្នុងនោះមាន ជនជាតិវៀត ណាម សរុប៣៥០នាក់ (ស្រី១០៤នាក់) និងជនជាតិខ្មែរ សរុប៩៨នាក់ (ស្រី៤០នាក់) ព្រមទាំងសម្ភារៈបម្រើបទល្មើស ឆបោកតាមអនឡាញ Online Scam មួយចំនួន។

ជនសង្ស័យទាំង៤៤៨នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីអនុវត្តនីតិវិធីបន្ត៕

RELATED ARTICLES