Wednesday, July 23, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមសន្តិសុខបន្លំលួចម៉ូតូ ជា.../ប់ខ្នោះ

សន្តិសុខបន្លំលួចម៉ូតូ ជា…/ប់ខ្នោះ

ខេត្តស្វាយរៀង ៖ បុរសជាសន្តិសុខម្នាក់ បានបែកគំនិតធ្វើសកម្មភាពលួចម៉ូតូ ១គ្រឿង ពីក្នុងរោងចក្រដែលខ្លួនកំពុងតាមប្រចាំការ លុះក្រោយមក ជនរងគ្រោះដាក់ពាក្យបណ្តឹង ត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជន សង្ស័យ នាំយកទៅចាត់ការតាមច្បាប់។

ករណីលួចម៉ូតូនេះ បានកើតឡើង កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចបរិវេណរោងចក្រ តំបន់មេនហាតធេន ស្ថិតក្នុងភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត។ រហូតមកដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ទើបសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានម្នាក់។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសឹង សុវណ្ណី  អាយុ៤៥ឆ្នាំ មុខរបរសន្តិសុខរោងចក្រ ស្នាក់នៅភូមិត្រពាំងដំរី ឃុំកំពង់អម្ពិល ស្រុករំដួល។ ចំពោះវត្ថុតាងដកហូត ម៉ូតូ ចំនួន១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីជនរងគ្រោះ ដោយបានប្តឹងថា មានជនសង្ស័យម្នាក់លួចម៉ូតូរបស់ខ្លួន នៅចំណុចបរិវេណរោងចក្រ តំបន់មេនហាតធេន ស្ថិតក្នុងភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងខាងលើ លោកអធិការនគរបាលក្រុងបាវិត បានបញ្ជាឱ្យកម្លាំងជំនាញចុះស្រាវជ្រាវ រហូតដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ក៏ឈានដល់ការបង្ក្រាបឃាត់ខ្លួនមុខសញ្ញាឈ្មោះសឹង សុវណ្ណី  រួមនិងវត្ថុតាង ម៉ូតូ ចំនួន១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ (ជាមធ្យោបាយធ្វើសកម្មភាព)។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាធ្វើសកម្មភាពលួចម៉ូតូគេប្រាកដ មែន។

ជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES