Saturday, July 26, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្មេងទំនើងបង្ហោះម៉ូតូ ចូលប៉ុស្តិ៍៤នាក់

ក្មេងទំនើងបង្ហោះម៉ូតូ ចូលប៉ុស្តិ៍៤នាក់

ភ្នំពេញ ៖ យុវជនឈាមរាវ ចំនួន៤នាក់ បាននាំគ្នាជិះម៉ូតូបង្ហោះតាមផ្លូវសាធារណៈ យ៉ាងអនាធិបតេយ្យ ត្រូវបានកម្លាំងសមត្ថកិច្ច បង្ក្រាប ឃាត់ខ្លួននាំយកមកប៉ុស្តិ៍។

ការបង្ក្រាបករណីក្មេងទំនើងបង្ហោះម៉ូតូនេះ បានធ្វើឡើងកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចផ្លូវបេតុងលេខ៤២ ភូមិត្រពាំងអារ័ក្ស សង្កាត់ឪឡោក ខណ្ឌកំបូល។

ក្មេងទំនើងទាំង៤នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន រួមមាន ទី១-ឈ្មោះពក ម៉េងឃី ភេទប្រុស មុខរបរសិស្ស ស្នាក់នៅភូមិព្រៃកុដ្ឋ សង្កាត់កំបូល ខណ្ឌកំបូល (ជាអ្នកបើកបរ)។ ទី២-ឈ្មោះណេង ផានុន ភេទប្រុស មុខរបរសិស្ស ស្នាក់នៅភូមិតានួន សង្កាត់កំបូល ខណ្ឌកំបូល (ជាអ្នកជិះខាងក្រោយ)។ ទី៣-ឈ្មោះដាក់ សឺឌី ភេទប្រុស មុខរបរសិស្ស ស្នាក់នៅភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល (ជាអ្នកបើកបរ) និងទី៤-ឈ្មោះម៉ា គឹមហាក់ ភេទប្រុស មុខរបរសិស្ស ស្នាក់នៅភូមិតាកេរ្តិ៍ សង្កាត់កំបូល ខណ្ឌកំបូល (ជាអ្នកជិះខាងក្រោយ)។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឪឡោក ឃាត់ខ្លួនយុវជនចំនួន៤នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសារធារណៈ នៅចំណុចផ្លូវបេតុងលេខ៤២ ភូមិត្រពាំងអារ័ក្ស សង្កាត់ឪឡោក ខណ្ឌកំបូល។

ប្រភពដដែល បន្តថា ជាមួយនេះ កម្លាំងសមត្ថកិច្ចបានធ្វើការដកហូតបានវត្ថុតាង ម៉ូតូ ចំនួន៣គ្រឿង (១-ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JV-3245 ២-ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1-W8758 ៣- ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1LQ-4281)។

ករណីនេះ ប៉ុស្តិ៍នគរបាលរដ្ឋបាលឪឡោក បានណែនាំអប់រំ ធ្វើកិច្ចសន្យា រួចហៅឪពុកម្តាយយុវជនទាំង៤នាក់ខាងលើ ធានាយកត្រឡប់ទៅផ្ទះវិញ។ ចំណែកម៉ូតូ ទាំង៣គ្រឿង ត្រូវបានដកហូតរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឪឡោក រយៈពេល៣ខែ៕

RELATED ARTICLES