Thursday, July 31, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមផ្លូវការ៖ ទាហាន​ថៃ​ បាន​ចាប់​ទាហាន​កម្ពុជា ជិត​ ២០​នាក់​ ពិតប្រាកដមែន !

ផ្លូវការ៖ ទាហាន​ថៃ​ បាន​ចាប់​ទាហាន​កម្ពុជា ជិត​ ២០​នាក់​ ពិតប្រាកដមែន !

ព្រះវិហារ៖ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្ដា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានប្រាប់អ្នកកាសែតថា ទាហានថៃ ពិតជាបានចាប់ទាហានកម្ពុជាជិត ២០ នាក់មែន។ លោកថាម្នាក់បានរត់រួចខ្លួន ១៩នាក់ត្រូវបាននាំយកទៅថៃ ហើយខ្លះប្រហែលត្រូវទាហានថៃសម្លាប់ទៅហើយ។

សកម្មភាពនេះជាការរំលោភដោយភាគីថៃ លើបទឈប់បាញ់គ្នាដែលចូលជាធរមានកាលពីម៉ោង២៤:00 ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ។ព្រឹត្តិការណ៍នេះកើតឡើងនៅវេលាម៉ោងជាង៥ព្រឹក ថ្ងៃទ ២៩ ខែកក្កដា ឆ្នាំ២០២៥ ។សូមបញ្ជាក់ថាការចេញមុខបញ្ជាក់របស់ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្ដា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ នាពេលនេះដើម្បីបំភ្លឺ និងឆ្លើយតបទៅព័តមានដ៍ក្ដៅគគុកនៅលើបណ្ដាញសង្គមហ្វេសបុក និងតិកតុក ថាទាហានថៃ បានចាប់ខ្លួនទាហានខ្មែរ ទោះជាបទឈប់បាញ់គ្នាបានចូលជាធរមានក៍ដោយ ដែលព័តមាននេះពីដំបូងខ្លះជឿ តែខ្លះមិនទាន់ជឿជាក់។ប៉ុន្ដែពេលនេះឧត្តមសេនីយ៍ទោ ប្រាប់ថាគឺជាព័តមានពិតប្រាកដមែន ៕

RELATED ARTICLES