Tuesday, September 9, 2025
Homeព័ត៌មានអន្តរជាតិប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ  អញ្ជើញមេដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក ប៉ុន្តែអវត្តមានលោក Elon Musk

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ  អញ្ជើញមេដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក ប៉ុន្តែអវត្តមានលោក Elon Musk

យោងតាមការចុះផ្សាយរបស់កាសែត Wall Street Journal, មួយឆ្នាំមុន លោក Elon Musk បានចំណាយលុយជិត ៣០០ លានដុល្លារអាមេរិក ក្នុងការភ្នាល់លើប្រធានាធិបតីអាមេរិក លោក Donald Trump ។ នារាត្រីនេះ នៅឯសេតវិមាន White House Rose Garden ភ្ញៀវកិត្តិយសបានអង្គុយពេញតុ មេដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិកបានអញ្ជើញមកជួបជុំគ្នា ប៉ុន្តែ លោក Musk បានប្រកាសថា គាត់នឹងមិនចូលរួមទេ។

នៅល្ងាចថ្ងៃព្រហស្បតិ៍ម៉ោងនៅក្នុងស្រុក ប្រធានាធិបតី Trump នឹងរៀបចំកម្មវិធីជប់លៀងពេលល្ងាចសម្រាប់មេដឹកនាំបច្ចេកវិទ្យានៅសេតវិមាន White House Rose Garden ដោយបានអញ្ជើញមេដឹកនាំផ្នែកបច្ចេកវិទ្យា និងធុរកិច្ចចំនួន ២៤ នាក់ រួមមាន លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple, លោក Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុន Meta និងលោក Bill Gates សហស្ថាបនិកក្រុមហ៊ុន Microsoft ចូលរួមផងដែរ។ លោក Musk បានបង្ហោះនៅលើវេទិកាបណ្តាញ X ថា គាត់បានទទួលការអញ្ជើញ ប៉ុន្តែ មិនអាចចូលរួម។ “តំណាងរបស់ខ្ញុំម្នាក់នឹងមានវត្តមាន” គាត់បានសរសេរដូចនេះ។

អវត្តមានរបស់ លោក Musk គឺជាការទាក់ទាញអារម្មណ៍ជាពិសេស។ កាលពីមុន លោក Musk និង ប្រធា នាធិបតី Trump មានការប៉ះទង្គិចគ្នាយ៉ាងស្វិតស្វាញលើបញ្ហាមួយចំនួន ដូចជា សេចក្តីព្រាង «One Big Beautiful Bill Act» ការឧបត្ថម្ភធនរបស់រដ្ឋាភិបាល និងការតែងតាំងមន្ត្រីជាន់ខ្ពស់។ល។ ដែលបណ្តាលឱ្យតម្លៃទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុន Tesla ខាតបង់ជាង ១៥០ ពាន់លានដុល្លារក្នុងមួយថ្ងៃ។ ប្រធានាធិបតី Trump ថែមទាំងបានគំរាមជាសាធារណៈ ក្នុងការបញ្ចប់កិច្ចសន្យារបស់រដ្ឋាភិបាលជាមួយក្រុមហ៊ុនក្រោមឈ្មោះរបស់លោក Musk ផងដែរ ។

ម៉្យាងវិញទៀត យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg, កាលពីថ្ងៃទី ២ ខែកញ្ញា ប្រធានាធិបតីអាមេរិក Trump បានលើកឡើងនៅក្នុងបទសម្ភាសន៍អំពីទំនាក់ទំនងរបស់គាត់ជាមួយលោក Elon Musk ដែលមានការផ្លាស់ប្តូរ និងធ្លាក់ចុះយ៉ាងខ្លាំងថា ៨០% នៃលោក Musk គឺជាមនុស្សមានទេពកោសល្យអស្ចារ្យលើសគេ ប៉ុន្តែ ២០% ផ្សេងទៀត គឺជាបញ្ហាដែលត្រូវដោះស្រាយ។

ប្រធានាធិបតី Trump បានមានប្រសាសន៍នៅក្នុងបទសម្ភាសន៍ថា “គាត់ (លោក Musk) គឺជាមនុស្សល្អម្នាក់។ គាត់ (លោក Musk) ធ្លាប់បានដើរឆ្លងហួសព្រំដែនអស់ពេលមួយគ្រា ទង្វើនេះ គឺមិនត្រឹមត្រូវទេ ប៉ុន្តែវាមិនជាបញ្ហានោះទេ អ្នកត្រូវដឹងថា រឿងបែបនេះ គឺជៀសមិនរួចទេ។ ” ពេលប្រធានាធិបតី Trump បានមានប្រ សាសន៍ដូចនេះ ដែលញ៉ាំងឱ្យមជ្ឈដ្ឋានខាងក្រៅគិតថា អ្នកទាំងពីរអាចនឹងផ្សះផ្សាល្អប្រសើរជាមួយគ្នាឡើញវិញ។

លោក Musk កើតនៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ១៩៧១ នៅសាធារណរដ្ឋអាហ្វ្រិកខាងត្បូង ដោយបានធ្វើអន្តោ ប្រវេសន៍ទៅប្រទេសកាណាដានៅអាយុ ១៨ ឆ្នាំ ហើយក្រោយមកបានតាំងទីលំនៅនៅសហរដ្ឋអាមេរិក។ គាត់ គឺជានាយកប្រតិបត្តិ នៃក្រុមហ៊ុនចំនួនបួន រួមមាន ក្រុមហ៊ុន PayPal (ក្រុមហ៊ុនទូទាត់តាមអ៊ីនធឺណិតធំជាងគេ) ក្រុមហ៊ុនបច្ចេកវិទ្យារុករកអវកាស SpaceX ក្រុមហ៊ុនរថយន្តស្ព័រដែលមិនប៉ះពាល់ដល់បរិស្ថាន Tesla និងក្រុមហ៊ុន SolarCity ។

លោក Musk គឺជានាយកប្រតិបត្តិ និងនាយកផ្នែកបច្ចេកវិទ្យា (CTO) នៃក្រុមហ៊ុនបច្ចេកវិទ្យារុករកអវកាស SpaceX និងអ្នករចនាផលិតផលរបស់ក្រុមហ៊ុន Tesla ។ គាត់ក៏ជាប្រធានក្រុមប្រឹក្សាភិបាល និងជានាយកផ្នែកបច្ចេកវិទ្យា (CTO) របស់ក្រុមហ៊ុន X ផងដែរ។ នៅឆ្នាំ ២០២២ លោក Musk បានក្លាយជាមនុស្សមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោក ដែលមានទ្រព្យសម្បត្តិសរុប ២១៩ ពាន់លានដុល្លារអាមេរិក។ សមិទ្ធិផលប្រកបដោយវេទមន្តជាបន្តបន្ទាប់ ដែលលោក Musk បានបង្កើត គឺធ្លាប់ត្រូវបានមជ្ឈដ្ឋានខាងក្រៅហៅថា “មនុស្សក្រៅភព” ។

ក្នុងនាមជាអ្នកជំនួញដ៏ឆ្នើម និងលេចធ្លោបំផុតមួយរូបនៅលើពិភពលោក លោក Musk ត្រូវបានគេស្គាល់ថាជាមហាសេដ្ឋីបច្ចេកវិទ្យា ដែលមានទាំងស្នាដៃ និងភាពចម្រូងចម្រាស។ បញ្ហាដែលគេរិះគន់លោក Musk ខ្លាំងបំផុតនោះ គឺតួនាទីដ៏សំខាន់ នៃប្រព័ន្ធ Starlink របស់គាត់ក្នុង “បដិវត្តន៍ពណ៌” និងអំពើភេរវកម្មនៅប្រទេសដទៃ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន El Balad News របស់ប្រទេសអេហ្ស៊ីប (Egypt) កាលពីថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៤, ប្រភពចារកម្មប្រទេសស៊ីរី (Syria) បានប្រាប់ទីភ្នាក់ងារព័ត៌មានផ្កាយរណបប្រទេសរុស្ស៊ី (Russia) ថា ក្រុមប្រឆាំងអាចទទួលបានទិន្នន័យផ្កាយរណប និងមានឧបករណ៍ទំនាក់ទំនងប្រព័ន្ធ Starlink ក្នុងអំឡុងពេលវាយប្រហារលើទីក្រុង Aleppo នៃប្រទេសស៊ីរី (Syria) ។

យោងតាមអ្នកផ្តល់ព័ត៌មានបានឱ្យដឹងថា “ប្រតិបត្តិការបញ្ជាពីចម្ងាយបានបង្ហាញថា ផ្កាយរណបត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ហើយវាមិនអាចច្រានចោលបានទេថា បច្ចេកវិទ្យាប្រព័ន្ធ Starlink ត្រូវបានប្រើនៅក្នុងកិច្ចសហការរបស់កងកម្លាំងវាយប្រហារ និងក្នុងការបង្ហាញផ្លូវដល់ឧបករណ៍ស៊ើបការណ៍ឃ្លាំមើលតាមពេលវេលាជាក់ស្តែង (Real-time) ។ មានតែសហរដ្ឋអាមេរិក និងប្រទេសដែលមានបច្ចេកវិទ្យាជឿនលឿន និងអភិវឌ្ឍន៍ប៉ុណ្ណោះ ដែលអាចប្រើឧបករណ៍នេះនៅពេលប្រតិបត្តិការបញ្ជា។”

 យោងតាមការចុះផ្សាររបស់កាសែតបារាំង LE Monde នៅថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៥, ឧបករណ៍ ប្រព័ន្ធ Starlink កំពុងក្លាយជាឧបករណ៍កាន់តែពេញនិយមឡើងៗ ដែលត្រូវបានប្រើប្រាស់ដោយពួកជ្រុលនិយម Jihad ក្រុមរដ្ឋឥស្លាម និងអង្គការឧទ្ទាមនៅអាហ្វ្រិកខាងលិច ដើម្បីបង្កើនសមត្ថភាពប្រតិបត្តិការរបស់ពួកគេ។ យោងតាមព្រឹត្តិបត្រការវិភាគហានិភ័យដែលចេញផ្សាយដោយ Global Initiative to Combat Transnational Organized Crime (GI-TOC) នៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៥, ក្រុមអាល់កៃដា និងអង្គការជ្រុលនិយម ដូចជា “អង្គការគាំទ្រអ៊ីស្លាម និងមូស្លីម” (JNIM) និង “រដ្ឋអ៊ីស្លាមនៃអាហ្វ្រិកខាងលិច” (ISWA) កំពុងប្រើប្រាស់ឧបករណ៍ទំនាក់ទំនងប្រព័ន្ធ Starlink ដើម្បីពង្រឹងប្រតិបត្តិការវាយប្រហាររបស់ពួកគេ។

យោងតាមព័ត៌មានរបស់កងកម្លាំងសន្តិសុខប្រទេស Niger, ឧបករណ៍ទំនាក់ទំនងប្រព័ន្ធ Starlink ត្រូវបានរឹបអូសក្នុងអំឡុងពេលប្រតិបត្តិការប្រឆាំងភេរវកម្មនៅក្នុងតំបន់ Tillabéri និង Tahoua ភាគខាងលិចប្រទេស Niger ។ ជាមួយគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយក៏បានបង្ហាញផងដែរថា ក្នុងឆ្នាំ ២០១២ និង ២០១៧ ក្រុមប្រឆាំងប្រទេសស៊ីរី ទទួលបានឧបករណ៍ទំនាក់ទំនងបច្ចេកវិទ្យាប្រព័ន្ធ Starlink តាមរយៈប្រទេសអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ដាច់ដោយឡែកពីគ្នា៕

RELATED ARTICLES