Tuesday, September 16, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខ្ចីទូរស័ព្ទ បញ្ចាំ២០០ដុល្លារ ចាយអស់ ជាប់ខ្នោះ

ខ្ចីទូរស័ព្ទ បញ្ចាំ២០០ដុល្លារ ចាយអស់ ជាប់ខ្នោះ

ខេត្តកណ្តាល ៖ យុវជនម្នាក់ បានខ្ចីទូរស័ព្ទ ១គ្រឿង របស់ជាងម៉ូតូ ប្រាប់ថាហៅទៅមិត្តភក្តិ ស្រាប់តែយកទៅបញ្ចាំ បានលុយ២០០ដុល្លារ ដើរស៊ីចាយអស់ លុះ៩ថ្ងៃក្រោយមក ត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួន នាំយកមកចាត់ការតាមច្បាប់។

ករណីខ្ចីទូរស័ព្ទគេ យកទៅបញ្ចាំនេះ បានកើតឡើង កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ នៅក្នុងបុរីពិភពថ្មី១ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។ រហូតមកដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ទើបសមត្ថកិច្ចបានស្រាវ ជ្រាវឃាត់ខ្លួនជនសង្ស័យបាន។

ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសាល សុវណ្ណ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិន ពិតប្រាកដ មានលំនៅ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។ ចំណែកទូរស័ព្ទដៃដែលជនសង្ស័យស៊ីដាច់នោះ ម៉ាក iPhone 12 Pro Max ពណ៌ទឹកប្រាក់ ជារបស់ជនរងគ្រោះមានឈ្មោះហេង សុភា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាងម៉ូតូ មានលំនៅ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ ជនសង្ស័យឈ្មោះសាល សុវណ្ណ បានដើរទៅខ្ចីទូរស័ព្ទរបស់ជនរងគ្រោះឈ្មោះហេង សុភា ដែលជាមនុស្សស្គាល់គ្នា ដោយប្រាប់ថា ខលទៅមិត្តភក្តិ មួយភ្លែត លុះក្រោយពេលដែលជនរងគ្រោះឱ្យខ្ចីទូរស័ព្ទ ស្រាប់តែជនសង្ស័យបានយកទូរស័ព្ទនោះគេចខ្លួនបាត់ និងថែមទាំងបានយកទៅបញ្ចាំ បានប្រាក់២០០ដុល្លារ និងដើរស៊ីចាយអស់គ្មានសល់។ ចំណែកជនរងគ្រោះ ដោយចាំបាត់ៗ មិនឃើញជនសង្ស័យយកទូរស័ព្ទមកឱ្យខ្លួនវិញ ទើបសម្រេចប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ ស្រាវជ្រាវនិងឈានដល់ការឃាត់ខ្លួនជន សង្ស័យបាន កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ រួចក៏នាំយក មកធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានសុំខ្ចីទូរស័ព្ទជនរងគ្រោះមែន ហើយបានយកទៅដាក់បញ្ចាំនៅភ្នំពេញ បានប្រាក់ ២០០ដុល្លារ យកទៅដើរស៊ីចាយអស់ទៅហើយ។ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES