ភ្នំពេញ ៖ សួស វីសា បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គម មានការភ្ញាក់ផ្អើល ព្រោះតែថ្មីៗនេះ នាងប្រកាសលក់ផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន នៅ៣ទីតាំងផ្សេងគ្នា ដែលគ្រាន់តែតម្លៃសរុប ដល់ទៅ ៧២៥ ០០០ដុល្លារ នេះមិនគិតពីតម្លៃដីផ្សេងៗទៀតដែលនៅជាយក្រុងភ្នំពេញ និងខេត្តត្បូងឃ្មុំ ដែលនាងដាក់ស្លាកលក់ នាពេលដំណាលគ្នានេះផង ។ អ្នកលេងហ្វេសប៊ុក ថាសួស វីសា មិនមែនក្រទេ ព្រោះគ្រាន់តែបញ្ចេញផ្ទះ ម្ដង៣ ជិត១លានដុល្លារ ហើយនាងនៅមានអចលនវត្ថុផ្សេងៗទៀត មិនទាន់ដាក់លក់ ហេតុនេះហើយបានជាប៉ុន្មានឆ្នាំចុងក្រោយនេះ គេមិនសូវឃើញនាងនិងប្ដី ផ្ដោតលើអាជីពសិល្បៈ ដូចមុន ព្រោះទោះជាពួកគេមិនចាំបាច់ពឹងលើអាជីពរាំច្រៀង ក៏នៅតែមានលុយចាយ មិនចេះអស់ឡើយ ។

គួរបញ្ជាក់ថា មុនសួស វីសា ចេញមុខដាក់លក់ផ្ទះ ម្ដងដល់ទៅ៣នេះ កន្លងមក អ្នករកស៊ីទិញលក់ផ្ទះ គឺមានតែ ឌួង ហ្សូរីដា និងលោកករុណា ពេជ្រ ជាដើម ខណៈទស្សនិកជនគ្រាន់តែដឹងថា វីសា មានផ្ទះផ្ទាល់ខ្លួន និងរថយន្ដជិះប្រណិតៗ មិនដឹងថានាងមានផ្ទះនៅសល់ពីការរស់នៅច្រើនដល់ម្ល៉ឹងឡើយ ។ ប្រភពថា ការមានផ្ទះច្រើនរបស់វីសា នាពេលនេះដោយសាតែស្វាមីនាង លោកប៊ុនថុល ប៊ុនថង ហៅថមមី ជាអ្នកជំនាញរកស៊ីផ្នែកអចលនទ្រព្យ ជាច្រើនឆ្នាំមកហើយ ហេតុនេះលោកសំម្លឹងមើលឃើញទីតាំងល្អ ទិញទុកបានចំណេញទើបចេះតែទិញទុកជាបន្ដបន្ទាប់។ ប៉ុន្ដែការប្រកាសលក់ផ្ទះ ម្ដង៣ យ៉ាងទាន់ហន់របស់វីសា នាពេលនេះ គេនៅមិន ទាន់ដឹងថា តើនាងចង់យកលុយពង្រីកអាជីវកម្ម Online បន្ថែមទៀត ឬទិញរថយន្ដថ្មីនោះទេ ព្រោះក្ដី ស្រមៃរបស់វីសា ដែលមិនទាន់បានសម្រេច គឺនាងចង់ជិះរថយន្ដលំដាប់សេដ្នី ម៉ាក Rolls Royce ហើយប្រសិនបើនាងលក់ដាច់ផ្ទះ ដាក់ស្លាកខាងលើ គឺលើសពីតម្លៃរថយន្ដនោះ មួយគ្រឿងទៀតផង អ៊ីចឹងនៅឆ្នាំ២០២៦ វីសា អាចនឹងសម្រេចបំណងជិះឡានលំដាប់អភិជន ខណៈដែលសព្វថ្ងៃ នាងមានរថយន្ដទំនើបៗ ជាច្រើនគ្រឿង ជិះឆ្លាស់គ្នាដូចជា Lexus Lx570, Alphard, BMW និង Mazda ជាដើម ។

សួស វីសា បានក្លាយជាប្រពន្ធលោក ថមមី ជាង៥ឆ្នាំហើយ ដោយទទួលបានកូនប្រុសស្រី ពីរនាក់ ហើយអា ជីពចម្រៀងនាង មិនសូវមានសន្លុះខ្លាំងដូចមុនទេ ស្របពេលដែលគីឡូក៏មិនទាន់ស្រកដូចដើម ធ្វើឲ្យការប្រ ជែងទីផ្សារចម្រៀងរបស់នាង កាន់តែចង្អៀត។ ប៉ុន្ដែមុននេះ វីសា បានប្រាប់ទៅ Fan របស់ខ្លួនថា នាងនៅតែជាតារាហង្សមាស ទោះជាគេឃើញតារារួមអាជីពនាង បានដើរចេញពីផលិតកម្មនេះ ជាបន្ដបន្ទាប់ក្ដី ។

មានការកត់សម្គាល់ថា បើគិតពីកម្រិតជីវភាពរបស់វីសា នៅឆ្នាំ២០២៦ និងអំឡុងនាងច្រៀងនៅ Rock គឺខុសគ្នាដូចមេឃនឹងដី ព្រោះកាលនោះនាងរស់នៅបន្ទប់ជួល និងជិះម៉ូតូឌុបទៅច្រៀង ប៉ុន្ដែឥឡូវគ្រាន់តែគិតទៅលើការលេងម៉ូដរថយន្ដរបស់នាង សរុបក្បែរ ១លានដុល្លារ អ៊ីចឹងហើយបានជានាងធ្លាប់និយាយពេលទិញរថយន្ដ Lexus Lx 570 បានភ្លាមៗ ដោយឌឺដងទៅឲ្យអ្នកធ្លាប់មើលស្រាលលើខ្លួនថា មនុស្សកុំមើលងាយមនុស្ស ព្រោះវាសនា មើលមិនឃើញទេ។


មជ្ឈដ្ឋានមហាជនមើលឃើញថា សួស វីសា ស្ថិតក្នុងចំណោមតារាម្នាក់ដែលមានទ្រព្យច្រើន នៅឆ្នាំ២០២៦ ហើយមិនយូរទេ នាងនឹងដើរចេញពីហង្សមាស ដូចមិត្តរួមអាជីពដែរ ដើម្បីផលិតបទចម្រៀងដោយខ្លួនឯង។ ប៉ុន្ដែពេលនេះ ទោះជាបានជាសះស្បើយពីជំងឺរលាកបំពង់កដ៏ធ្ងន់ ហើយអាចប្រើសំឡេងដូចដើមមែន តែប្រសិនបើនាងនៅតែបណ្ដោយឲ្យឡើងគីឡូថែមទៀតនោះ ច្បាស់ជាមិនអាចប្រជែងទីផ្សារចម្រៀងឲ្យខ្លាំងដូចកាលនៅក្រមុំឡើយ ៕



