Saturday, March 7, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្រសួងបរិស្ថាន ចាត់វិធានការច្បាប់ រោងចក្របំពុលបរិស្ថាន

ក្រសួងបរិស្ថាន ចាត់វិធានការច្បាប់ រោងចក្របំពុលបរិស្ថាន

ខេត្តតាកែវ ៖ ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន និងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដឹកនាំដោយលោកចាប យុធី អនុប្រធាននាយកដ្ឋាន ដោយមានការចូលរួមពីលោកប្រធានមន្ទីរបរិ ស្ថានខេត្តតាកែវ និងរដ្ឋបាលសង្កាត់រកាខ្ពស់ នៃក្រុងដូនកែវ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យទីតាំងក្រុមហ៊ុន Remstex Fashion Co., Ltd. ស្ថិតនៅភូមិតាឌូ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ដែលត្រូវបានប្រជាពលរដ្ឋរាយការណ៍ថា បានបង្កបញ្ហាផ្សែងពីឡចំហាយ ប៉ះពាល់ដល់ការរស់នៅ។

បន្ទាប់ពីមានការចុះត្រួតពិនិត្យផ្ទាល់ ក្រសូងបរិស្ថាន បានដាក់ចេញវិធានការអនុវត្តបន្តចំពោះក្រុមហ៊ុន រួមមានដូចខាងក្រោម ៖

ទី១-បញ្ឈប់ជាបន្ទាន់ នូវរាល់សកម្មភាពដុតសំណល់គ្រប់ប្រភេទ នៅក្នុងឡចំហាយ ចាប់ពីពេលនេះតទៅ

ទី២-ត្រូវរងពិន័យអន្តរការណ៍ ដោយអនុលោមមាត្រា ៨២៦ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ និងប្រកាសអន្តរក្រសួងលេខ ១០៧០ ស្តីពីការពិន័យអន្តរការណ៍ដោយក្រសួងបរិស្ថាន ចំពោះករណីល្មើសនឹងមាត្រា១៥៦ មាត្រា១៦១ និងមាត្រា១៧៣ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ

ទី៣-ស្នើសុំលិខិតអនុញ្ញាតបញ្ចេញសារធាតុបំពុលខ្យល់ និងសំណល់ផេះ

ទី៤-រៀបចំរបាយការណ៍អង្កេតតាមដានបរិស្ថាន និងបង់មូលនិធិទាយជ្ជទានបរិស្ថាន ដូចបានកំណត់ក្នុងកិច្ចសន្យាការពារបរិស្ថាន ជាកំហិត៕

RELATED ARTICLES