Friday, April 3, 2026
Homeទេសចរណ៍លក់សំបុត្រទស្សនាអង្គរ ៣ខែ បាន១៣លានដុល្លារ

លក់សំបុត្រទស្សនាអង្គរ ៣ខែ បាន១៣លានដុល្លារ

ខេត្តសៀមរាប ៖ យោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ បានដឹងថា កម្ពុជា ទទួលបានចំណូលប្រមាណ ១៣លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ដែលចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងរយៈពេល ៣ខែ ពោលចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៦ ដោយទទួលបានភ្ញៀវទេសចរ ប្រមាណ ២៧០ ៩១១នាក់។

របាយការណ៍របស់គ្រឹះស្ថានអង្គរ បានបញ្ជាក់ថា ក្នុងរយៈពេល៣ខែ ឆ្នាំ២០២៦នេះ ចំណូលដែលទទួលបានពីការលក់សំបុត្រទស្សនារមណីយដ្ឋានអង្គរ មានចំនួន ១៣ ១០៣ ៩៧៧ដុល្លារ ថយចុះ ៣០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៥។ ចំណែកចំនួនភ្ញៀវទេសចរបរទេស មានចំនួន ២៧០ ៩១១នាក់ ថយចុះ៣២,០២ ភាគរយ។

ជាមួយគ្នានេះ គ្រឹះស្ថានអង្គរ បានឧបត្ថម្ភដល់មូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់រយៈពេល ៣ខែ ឆ្នាំ២០២៦ មានចំនួន ៥៤១ ៨២២ ដុល្លារ៕

RELATED ARTICLES