Tuesday, April 28, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបល្បែងជល់មាន់អនឡាញ ឃាត់ខ្លួនមេភូមិ និងប្រុស៨នាក់

បង្ក្រាបល្បែងជល់មាន់អនឡាញ ឃាត់ខ្លួនមេភូមិ និងប្រុស៨នាក់

ខេត្តកំពង់ស្ពឺ ៖ អ្នកញៀនល្បែង ចំនួន៩នាក់ ក្នុងនោះមានម្នាក់ ជាមេភូមិ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកថ្ពង ធ្វើការឆ្មក់បង្ក្រាប ឃាត់ខ្លួន ក្រោយពីក្រុមអ្នកញៀនល្បែងនេះ កំពុងតែប្រមូលផ្ដុំគ្នាលេងល្បែងស៊ីសង ជល់មាន់តាមអនឡាញ (ទូរស័ព្ទដៃ) ។

ការឃាត់ខ្លួនក្រុមអ្នកលេងល្បែងជល់មាន់នេះ បានធ្វើឡើងកាលពីវេលាម៉ោង ១២និង៤០នាទីថ្ងៃត្រង់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅក្នុងភូមិមនោរម្យ ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឲ្យដឹងថា មុនពេលឃាត់ខ្លួនក្រុមអ្នកញៀនល្បែងខាងលើ កម្លាំងផ្នែកយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចំនួន១០នាក់ បានចុះទៅសហការជាមួយមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្ពង ឆ្មក់បង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ ធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន៩នាក់ រួមមាន ៖ ទី១- ឈ្មោះ ភន វែង ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅក្នុងភូមិវាលពន្ធ ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ ទី២- ឈ្មោះ កៃ ចន ភេទប្រុស អាយុ៥៧ឆ្នាំ  រស់នៅភូមិសំរោង ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ ទី៣- ឈ្មោះ សាប ពិសេស ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិក្រាំងត្រប់ សង្កាត់ត្រាចទង ក្រុងឧដុង្គម៉ែជ័យ ស្រុក ខេត្តកំពង់ស្ពឺ។ ទី៤- ឈ្មោះ សុទ ស៊ុម ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិដុំខ្វិត ឃុំវាលពន្ធ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ ទី៥- ឈ្មោះ អឿន អូន ភេទប្រុស អាយុ ៥៨ឆ្នាំ រស់នៅភូមិបន្ទាយល្វើ ឃុំវាលពន្ធ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ (ជាមេភូមិ បន្ទាយល្វើ)។ ទី៦- ឈ្មោះ អឿង រីណា ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិមនោរម្យ ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ ទី៧- ឈ្មោះ ឈឹម ភារ៉ា ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិស្វាយកាំបិត ឃុំពាម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ ទី៨- ឈ្មោះ ជា សំបូរ ភេទប្រុស អាយុ ៤៩ឆ្នាំ រស់នៅភូមិមនោរម្យ ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ និងទី៩- ឈ្មោះ ភាច ឃៀង ភេទប្រុស អាយុ ៥៦ រស់នៅភូមិចំពារ ឃុំ មនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

ក្រោយឃាត់ខ្លួនក្រុមអ្នកញៀនល្បែងខាងលើ កម្លាំងជំនាញដកហូតវត្ថុតាង រួមមាន : ទូរស័ព្ទ ចំនួន១២គ្រឿង និងម៉ូតូ ចំនួន១០គ្រឿង (ទី១-ម៉ូតូហុងដា សេ១២៥ ស៊េរីឆ្នាំ២០២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1AC-8509 ទី២-ម៉ូតូហុងដា សេ១២៥ ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ គ្មានស្លាកលេខ ទី៣-ម៉ូតូហុងដា សេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1AI-1673  ទី៤-ម៉ូតូហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CQ-6241 ទី៥-ម៉ូតូហុងដា វ៉េវ (Wave) ពណ៌ខ្មៅ ស្លាកលេខ កំពង់ស្ពឺ 1U-4514  ទី៦-ម៉ូតូហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ស្លាកលេខ កំពង់ស្ពឺ 1D-8749 ទី៧-ម៉ូតូ Honda cub ពាក់ ស្លាកលេខភ្នំពេញ 1B-0247 ទី៨-ម៉ូតូសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ កែប 1A-1019  ទី៩-ម៉ូតូHonda cub 90 ពណ៌ទឹកប៊ិក ស្លាកលេខ កំពង់ស្ពឺ 1R-3383 និងទី១០- ម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ គ្មានផ្លាកលេខ។

មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ក្រោយឃាត់ខ្លួន ក្រុមអ្នកញៀនល្បែងទាំង៩នាក់ រួមទាំងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមច្បាប់៕

RELATED ARTICLES