ភ្នំពេញ ៖ ក្រោយបាត់មុខពីឆាកតន្រ្ដី ទាំងស្រុង អស់រយៈពេល ១ខែគត់ ពេលនេះ សុខ ពិសី បានចេញរកលុយវិញហើយ តាមរយៈការដឹកដៃលោកព្រាប សុវត្ថិ ច្រៀងរាំនៅ Pub មួយ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ។ អ្វីដែលគួរឲ្យកត់សម្គាល់ ពិសី ពេលត្រឡប់រកឆាកជាថ្មីនេះ នាងមានការប្រែប្រួលរូបសម្រស់ខុសពីមុន ពោលគឺខ្ទង់ច្រមុះ កាន់តែខ្ពស់ស្រួច ទើបគេសង្ស័យថា ការទៅដើរលេងនៅប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី១១ ខែមីនា ក៏មានពាក់ព័ន្ធនឹងសម្រស់ដែរ គ្រាន់តែនាងមិនបង្ហាញជាសាធារណៈប៉ុណ្ណោះ ព្រោះមានតារាខ្មែរ ជាច្រើនដួងមកហើយ ដែលទៅកែច្រមុះ នៅកូរ៉េ ។ ចំណែកប្រភពស្និទ្ធពិសី បង្ហើបថា គ្រាន់តែបាត់១ខែសោះ វិលវិញភ្លាម ពិសី ឡើងកាលីព ជិះរថយន្ដទំនើប ម៉ាក Bentley យ៉ាងកាលីព បន្ថែមពីលើរថយន្ដ នាង ដែលមានស្រាប់ ម៉ាក Land Cruiser V8 ។

គួរបញ្ជាក់ថា សុខ ពិសី បានចោលកម្មវិធីជាច្រើន ក្នុងស្រុកអំឡុងទៅដើរលេងនៅក្រៅប្រទេស ១ខែ ហើយថ្មីៗនេះ នាងទើបផ្លាស់ប្ដូរយីហោហាង Tea Live ដែលទិញ Franchise ពីបរទេស ទៅជាហាង Pisey’s Coffee វិញម្ដង ដោយមិនទិញ Franchise ផ្សេងនោះទេ គឺប្រើឈ្មោះផ្ទាល់ខ្លួនតែម្ដង ។ ប្រភពថា បើហាងកាហ្វេ ដាក់ ឈ្មោះខ្លួនឯងនេះ ដំណើរការល្អ នោះពិសី នឹងឈានទៅពង្រីកសាខាបន្ថែមទៀត ខណៈដែលបច្ចុប្បន្ន ហាងនេះ មាន២សាខា នៅខណ្ឌទួលគោក រាជធានីភ្នំពេញ។



សុខ ពិសី មិនសូវមានបទល្បីៗដូចមុនទេ ហើយការទៅកម្សាន្ដនៅបរទេស ៣០ថ្ងៃនោះ នាំឲ្យនាងគ្មានបទថ្មីៗចេញសម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរ ថ្មីៗនេះទេ។ ប៉ុន្ដែពិសី នៅតែជាតួឯករបស់សាន់ដេ បើទោះជាមុននេះ តារាចម្រៀងងដែលមានសមត្ថភាពម្នាក់ទៀត គឺប៉ាច គីមមួយ បានមករួមទ្រនំដែរក្ដី តែគេជឿថា ថៅកែ នឹងមិនទម្លាក់ពិសី ឲ្យមកធ្វើជាតួរងឡើយ ឲ្យតែនាងនៅច្រៀងឲ្យផលិតកម្មនេះ។ ប៉ុន្ដែអ្វីដែល Fan មិនអស់ចិត្តថា ហេតុអីសុខៗ ពិសី ទៅដើរលេង ១ខែ នៅក្រៅស្រុក ចំពេលដែលកំពុងត្រូវប៉ាន់កើបលុយក្នុងស្រុកទៅវិញ? ព្រោះដើរលេងយូរថ្ងៃបែបនេះ តារាភាគច្រើន គេចេញទៅ នារដូវខ្សត់ការងារសិល្បៈ ឬនៅខែធ្លាក់ភ្លៀង ។

មានការកត់សម្គាល់ថា ទោះជាសុខ ពិសី ឈានចូលវ័យ ៣៦ឆ្នាំ ប៉ុន្ដែសម្រស់នាងនៅតែផូរផង់ ក្មេងជាងវ័យ ខណៈដែលកន្លងមក មានការសង្ស័យថា នាងបានកែសម្រស់ ជាច្រើនផ្នែក ប៉ុន្ដែពិសី មិនធ្លាប់សារភាពម្ដង ណាទេ ។ អ្វីដែលមនុស្សជាច្រើន ចេះតែមិនយល់នោះ គឺពិសី ល្បីមានស្នេហាជាមួយលោកឡាយ សុខចំរើន ថៅកែសាន់ដេ ជាច្រើនឆ្នាំមកហើយ ប៉ុន្ដែពេលនេះ នាងជាតារាស្រីតែម្នាក់ ដែលប្រុសៗជ្រួលជ្រើមខ្លាំង លើបណ្ដាញសង្គម ចង់ក្លាយទៅសង្សារ និងប្ដីនាង រហូតយករូបពិសី ទៅកាត់តជាមួយគេ មានដូចជាថើបមាត់គ្នា ជិះម៉ូតូឱបចង្កេះគ្នា និងជិះយានអវកាស ទៅឋានព្រះចន្ទ ជាមួយគ្នាជាដើម ។ ពិសី មិនដែលខឹងឬធ្វើការព្រ មានទៅលើអ្នកយករូបភាពនាងទៅលេងបែបនោះទេ ព្រោះមិនមែនជាករណីដល់ចំណុចក្រហម គឺគ្រាន់តែបង្ហាញការស្រលាញ់ ហើយពួកគេជា Fan របស់នាងប៉ុណ្ណោះ ។ ចំណែកថៅកែសាន់ដេ លោកឡាយ សុខចំរើន រក្សាភាពស្ងៀមស្ងាត់ មិននិយាយអ្វីទាំងអស់ពាក់ព័ន្ធពិសី ។

តារារួមអាជីព បង្ហើបថា សុខ ពិសី ឆ្នាំថ្មី ជិះឡានថ្មី តម្លៃសែនដុល្លារ ដែលនេះបញ្ជាក់ថា នាងនៅតែស្ថិតក្នុង ចំណោមតារារកប្រាក់បានចំណូលខ្ពស់ម្នាក់ដដែល ហើយប៉ុន្មានឆ្នាំចុងក្រោយនេះ ពិសី បានប្ដូរយុទ្ធសាស្រ្ដថ្មី គឺប្រឹងច្រៀងរកលុយផង ដើរលេងផង ដើម្បីឲ្យជីវិតនាងកាន់តែមានន័យ។ ប៉ុន្ដែពិសី នៅមិនទាន់បំពេញបំ ណងធំរបស់ឪពុកនាង លោកសុខ ហេង ជាមន្រ្ដីយោធា ដែលចង់ឃើញនាងរៀបការប្ដី ឲ្យកាន់តែឆាប់ រឹតតែល្អនោះទេ ព្រោះវ័យនេះទៅហើយ នាងនៅតែមិនទាន់កំណត់ថ្ងៃរៀបការជាក់លាក់ ។ គេថា បើពិសី ហ៊ានរៀបការជាចំហ ជាមួយលោកចំរើន នោះឥទ្ធិពលរបស់នាងនៅសាន់ដេ ប្រាកដជាដូចឱក សុគន្ធកញ្ញា នៅហង្សមាស ជាមិនខាន ៕

