Tuesday, May 5, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចិនស្រវឹង អុកឡុកស្ថានីយប្រេង ពលរដ្ឋចាប់សែងចេញ

ចិនស្រវឹង អុកឡុកស្ថានីយប្រេង ពលរដ្ឋចាប់សែងចេញ

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ ក្រោយពីផឹកស្រាស្រវឹង បានដើរចូលទៅក្នុងស្ថានីយប្រេង ១កន្លែង បង្កការអុកឡុក ស្រែកឡូឡា និងដេកនៅក្នុងស្ថានីយប្រេង បង្ករំខានការរកស៊ីរបស់ប្រជាពលរដ្ឋ ឃើញដូច្នេះ ប្រជា ពលរដ្ឋនៅក្បែរនោះ រួមនិងបុគ្គលិកស្ថានីយ បានធ្វើការចាប់ សែងយកចេញ តែជនជាតិចិន នោះ ធ្វើការរើម្រះ ធាក់ទៅលើប្រជាពលរដ្ឋ ហើយក៏មានការតបតវិញ និងត្រូវបានអ្នកប្រទះឃើញ ថតបង្ហោះផ្អើលពេញបណ្តាញសង្គម សង្ស័យជាករណីចាប់ជំរិត ឬធ្វើទារុណកម្ម។

យោងតាមប្រភពក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននករបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ថា ថ្មីៗនេះមានការផ្សព្វផ្សាយតាមបណ្តាញសង្គម មានប្រជាពលរដ្ឋបានចាប់អូសទាញនិងវាយជនបរទេស ១នាក់ ចំពោះករណីនេះ គឺនៅវេលាម៉ោង៧យប់ ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ មានជនជាតិចិន ម្នាក់ មានសភាពស្រវឹងស្រា បានដើរពីខាងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក មកស្ថានីយប្រេង កាល់តិច ក្នុងសង្កាត់ស្រះចក ហើយបង្កការអុកឡុក ស្រែកឡូឡា និងដេកនៅក្នុងស្ថានីយប្រេង បង្ករំ ខានការរកស៊ីរបស់ប្រជាពលរដ្ឋ ឃើញដូច្នេះ ប្រជាពលរដ្ឋនៅក្បែរនោះ រួមនិងបុគ្គលិកស្ថានីយ បានធ្វើការចា ប់សែងយកចេញ តែជនជាតិចិន នោះ បានធ្វើការរើបម្រះ ធាក់ទៅលើប្រជាពលរដ្ឋ ហើយក៏មានការតបតទៅលើជនជាតិចិន ខាងលើវិញ។

បន្ទាប់ពីទទួលព័ត៌មាននេះភ្លាម កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ធ្វើការចុះអន្តរាគមន៍ និងនាំយកជនជាតិចិន និងអ្នកពាក់ព័ន្ធ មកសាកសូរ។ មុនដំបូង ជនជាតិចិន ខាងលើ មិនព្រមចូលប៉ុស្តិ៍នោះទេ ដោយទាមទារឱ្យ សមត្ថកិច្ចជួយជូនគាត់ទៅស្ថានទូតចិន ដោយសាមីខ្លួន ចង់ទៅប្រទេសចិន វិញ។ លុះមួយសន្ទុះក្រោយមក ជនជាតិចិននោះ បានស្វាងស្រាបន្តិច សមត្ថកិច្ចបានទិញបាយនិងនំប៉័ង ឱ្យគាត់ហូប និងបានដឹកជូនបុរសជនជាតិចិន ទៅស្ថានទូតចិន តាមសំណូមពរ ដោយមានការទទួលពីសមត្ថកិច្ចប្រចាំស្ថានទូត ផងដែរ៕

RELATED ARTICLES