Saturday, May 9, 2026
Homeសង្គម និងជីវិតថៃ ចាប់បញ្ជូនខ្មែរ ៦៧នាក់ លួចឆ្លងដែនខុសច្បាប់

ថៃ ចាប់បញ្ជូនខ្មែរ ៦៧នាក់ លួចឆ្លងដែនខុសច្បាប់

ខេត្តបន្ទាយមានជ័យៈ មន្ត្រីនគរបាលអន្តោប្រវេសន៍ ច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ បានទទួលប្រជាពលរដ្ឋខ្មែរ ចំនួន៦៧នាក់ ដែលអាជ្ញាធរថៃ ចាប់បញ្ជូនត្រឡប់មកវិញ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរ ជាតិ ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ បានចាត់ឱ្យក្រុមមន្ត្រីជំនាញ ទទួលពលរដ្ឋខ្មែរ ចំនួន៦៧នាក់ ក្នុងនោះស្រី ២៤នាក់ កុមារ ១នាក់ ដែលអាជ្ញាធរថៃ ចាប់បញ្ជូនត្រឡប់មកវិញ ក្រោ យពួកគេឆ្លងដែនដោយខុសច្បាប់ ទៅប្រទេសថៃ។

ក្នុងឱកាសនោះ មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត បានចែកនំប៉័ង ទឹកសុទ្ធ ទឹកក្រូច ក្នុងម្នាក់ នំប៉័ង ១ដើម ទឹកសុទ្ធ ១ដប ទឹកក្រូច១កំប៉ុង គ្រប់ៗគ្នា និងជួយដឹកជញ្ជូនពួកគាត់ ទៅមជ្ឈ មណ្ឌុលសំចត។

លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន បានបញ្ជាក់ថា ការអនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋានច្រកទ្វារទី១ ពលរដ្ឋទាំងអស់ បានធ្វើសម្រង់សាវតារ និងថតរូប តម្កល់ទុកជាឯកសារ បន្ទាប់មកប្រគល់ជូនទៅមជ្ឈមណ្ឌលសំចតប៉ោយប៉ែត ដើម្បីអនុវត្តនីតិវិធីបន្ត៕

RELATED ARTICLES