Tuesday, May 12, 2026
Homeសង្គម និងជីវិតប្តីថ្មីមាស សុខសោភា ព្រមានប្តឹងអ្នកប្រមាថ

ប្តីថ្មីមាស សុខសោភា ព្រមានប្តឹងអ្នកប្រមាថ

ភ្នំពេញ ៖ លោកពេជ្រ សង្វារវង្ស ហៅតាសក់សភ្នំត្បែង ដែលជាប្តីថ្មីរបស់តារាចម្រៀង មាស សុខសោភា បានទទួលរងការរិះគន់ និងប្រមាថសាជាថ្មី ពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម ក្រោយទទួលបានរង្វាន់ម៉ូតូ ១ គ្រឿង ពីការចាប់ឆ្នោតផ្សងសំណាងរបស់ក្រុមហ៊ុន លោកស្រី ទ្រី ដាណា រហូតធ្វើឱ្យស្វាមីថ្មីរបស់តារាចម្រៀង មាស សុខសោភា រូបនេះ ទ្រាំមិនបាន  បញ្ចេញប្រតិកម្មទៅកាន់អ្នករិះគន់ប្រមាថរូបលោក ដោយប្រកាសទុក ពេលឱ្យ ៣ថ្ងៃ ដើម្បីឱ្យបកស្រាយសុំទោសលោក ជាសាធារណៈ ពុំនោះទេ លោកនឹងធ្វើតាមច្បាប់ ដោយលោ កបានលើកឡើងថា “ច្បាប់នឹងមិនអនុញ្ញាតឱ្យឯងដើរបរិហារកេរ្តិ៍គេឯង តាមចិត្តនោះឡើយ”។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅ នៅក្នុងពិធីសម្ពោធផលិតផលថ្មីរបស់ក្រុមហ៊ុនលោកស្រី ទ្រី ដាណា ដែលមានការចាប់ឆ្នោតរង្វាន់រថយន្ត និងម៉ូតូ រាប់សិបគ្រឿង និងមានតារាចម្រៀង មាស សុខសោភា ជាអ្នកចាប់រង្វាន់ ផងនោះ ស្រាប់តែចៃដន្យមាស សុខសោភា ចាប់បានសន្លឹកឆ្នោត ១សន្លឹក របស់លោកពេជ្រ សង្វារវង្ស ហៅតាសក់សភ្នំត្បែង ដែលជាប្តីថ្មីរបស់ខ្លួន  ធ្វើឱ្យមានការភ្ញាក់ផ្អើល សាទរ ហ៊ោ កញ្ជ្រៀវពេញក្នុងកម្មវិធី។ លុះក្រោយទទួលបានរង្វាន់ម៉ូតូ ១គ្រឿង ពីម្ចាស់ហាងលក់មាសពេជ្រ និងឡេ  ទ្រី ដាណា ដោយមានភរិយារបស់ខ្លួន ជាអ្នកចាប់រង្វាន់ដោយផ្ទាល់នោះ បែរជាមានអ្នកប្រើប្រាស់បណ្តាញសង្គម មួយចំនួន បានចូលមករិះគន់  ចោទថា ជាការស៊ីសំណូក បោកបញ្ឆោត ចាប់យកតែគ្នាឯងទៅវិញ រហូតឈានដល់ការជេរប្រមាថស្វាមីអ្នកនាង មាស សុខសោភា យ៉ាងចាស់ដៃថែមទៀតផង រហូតលោកទ្រាំលែងបាន ចេញមុខព្រមានប្តឹងអ្នកជេរប្រមាថតែម្តង។

គួរបញ្ជាក់ថា នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦  លោកពេជ្រ សង្វារវង្ស ហៅតាសក់សភ្នំត្បែង ប្តីថ្មីតារាចម្រៀង មាស សុខសោភា បានបង្ហោះសារព្រមានដល់អ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់ ដោយលើកឡើងថា “ចាំមើលតើយើងអាចយកច្បាប់ ទៅប្រើចំពោះមនុស្សដែលប្រមាថ ដើរបរិហារកេរ្តិ៍ ដូចឯងនេះបានឬមិនបាន? យើងទុកពេលឱ្យ ៣ថ្ងៃ បើការចោទរបស់ឯង គ្មានភ័ស្តុតាងទេនោះ យើងនឹងធ្វើតាមផ្លូវច្បាប់។ បើមិនចេញមកបក ស្រាយ សុំទោសយើងជាសាធារណៈទេ ឯងត្រៀមខ្លួនចុះ ច្បាប់នឹងមិនអនុញ្ញាតិឱ្យឯងដើរបរិហារកេរ្តិ៍គេឯងតាមចិត្តនោះឡើយ។ កន្លងមក យើងអត់ធ្មត់ មិនចេញស្តី ប៉ុន្តែពេលនេះ ដល់ពេលដែលយើងត្រូវយកច្បាប់សច្ចធម៌ មកលេងហើយ…”។

បុរសដែលលោកតាសក់ស ភ្នំត្បែង ព្រមានប្ដឹង

ដោយឡែក កាលពីរាត្រីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦  លោកពេជ្រ សង្វារវង្ស ហៅតាសក់សភ្នំត្បែង ប្តីថ្មីតារាចម្រៀង មាស សុខសោភា បានឡាយវីដេអូ រៀបរាប់ថា “ថ្មីៗ ប៉ុន្មានថ្ងៃមុននេះ លោកឪ ជូនអាភា ទៅច្រៀងនៅកម្មវិធីមួយ របស់កូនស្រី ទ្រី ដាណា ទៅដល់ទីនោះ លោកឪមើលឃើញសុទ្ធតែឡាន សុទ្ធតែម៉ូតូ ក៏សួរថា គេធ្វើពិធីអីគេ? គេថា ធ្វើពិធីលក់ឡេ ចាប់រង្វាន់យកឡាន ឬក៏ម៉ូតូអីចឹងទៅ លោកឪក៏សុំលុយអាភា ទិញឡេបាន ២ប្រអប់ ផ្សងសំណាងក្រែងបានត្រូវឡានអី១ ព្រោះកំពុងតែអត់ឡានជិះផង ក៏ឱ្យកូនអ្នករាំ ទៅទិញឡេ មកឱ្យ ហើយធម្មតាទេ កាលណាវាឃើញរបស់របរ សុទ្ធតែឡានម៉ូតូអ៊ីចឹង អ្នកណាមិនចង់បាន? ទាំងគេ ទាំង ឯង មិនមែនថា អ្នកបួសនេះ លោភលន់ចង់បានទេ នេះគឺជារបរមួយដែលចិញ្ចឹមជីវិតត្រឹមត្រូវ មិនបានឆក់ប្លន់អីទេ ឥឡូវនេះ បែរជានាំគ្នាចូលមកថា លោកឪ ទៅស៊ីសំណូកជាមួយកូនស្រីទ្រី ដាណា ដែលលោកឪ មិនដែលបានស្គាល់គាត់ផង លើកទី១ ដែលបានជួបគាត់ ទៅជាចោទប្រកាន់ថា ក្រុមហ៊ុនកូនស្រី ទ្រី ដាណា ពុករលួយអីចេះចុះ វាដោយទាំងឯងៗអត់ដឹងអីសោះ ឯងអ្នកបួស អ្នកបដិបត្តិធម៌ សុំអ្វីដែលទៀងត្រង់ ពិតប្រាកដ ខំទៅទិញឡេ យកមកសរសេរឈ្មោះ ដាក់ខ្លួនឯង ភ័យផងអរផង អធិដ្ឋាន ដល់បានដូចបំណងរបស់យើង វាបែរជាចេញមកព័ត៌មានអីណាចេះចុះចឹងទៅ។ ហើយលោកឪ ទិញឡេ ពិតប្រាកដ ហើយម៉េចអ្នករកធម៌ហ្នឹង អត់ចេះជិះឡាន? អញឆ្ងល់ពួកឯងដែរ សុំលុយអាភា ទម្រាំគេឱ្យ ហើយឥឡូវ ទៅមានពាក្យចោទមួយថា អ្នកបួសអីទៅលម្អៀងខាងពួកពុករលួយ ក្រុមហ៊ុនពុករលួយអីណា? ឯងយល់ពាក្យពុករលួយទេ គេក្រុមហ៊ុនឯកជនណា ឆ្កួតទេពួកឯង  ដូចហួសហេតុពេកមនុស្សឥឡូវ អត់ជួយគាំទ្រ ទៅជាចោទប្រកាន់ខុសការពិតទៅវិញ…”។

លោកពេជ្រ សង្វារវង្ស ហៅតាសក់សភ្នំត្បែង បានបន្តថា “បើមិនដាក់ឯងខ្លះទេ អត់កើតទេពួកឯងហ្នឹង នេះខុសពីយើង គេប្តឹងពួកឯង តាមរកទាល់តែឃើញ មកប្រមាថគេ សុទ្ធតែឯងហ្នឹងអាកំបុត សុទ្ធតែឯងហ្នឹងស្អី ចុះបើដឹងអញកំបុតដែរ ចាំបាច់អ្ហែងហៅអាកំបុត ឈ្មោះអញ មានតើ ម៉ាអាចង្រៃ! គ្មានសុជីវធម៌អីសោះ គេកាន់អាវុធ ធ្វើសង្គ្រាមណា ភ្លើអ៊ីចឹង! សិទ្ធិជនពិការ មានណា អ្នកណាហ៊ានប្រមាថ ប្រយ័ត្នណា! លោកឪអត់មានដឹង ជូនគេទៅច្រៀង មានចាប់រង្វាន់ច្រើនអ៊ីចឹងទេ ដល់ទៅឃើញ ក៏ទិញឡេ ចាប់ផ្សងយកសំណាង ក្រែងបានឡានមួយជិះ ក៏ឱ្យកូនៗ ទៅទិញ បាន២-៣មក ខំសរសេរដាក់ សូត្រផ្លុំផងអីផង គេចាប់បានហើយ គួរជួយត្រេកអរ បែរជាច្រណែនឯងទៅវិញ។ បើអញចេះស្នេហ៍ពិតប្រាកដ អញអត់មានឱ្យពួកឯងមកជេរអញបានទេ អញប្រាប់ឱ្យច្បាស់ អញដាក់អ្ហែងទាល់តែទន់ គ្មានហើបមាត់រួចឥឡូវហ្នឹង! មួយៗសុទ្ធតែថា អញចេះស្នេហ៍ មន្តអាគមអីណាណី អញចេះមន្តអាគមន៍មែន អាអ្នកជេរទាំងអស់ហ្នឹង អញធើអ្ហែងទាល់តែចេតរ៉យហ្នឹង អ្ហែងកុំភ្លើនោះ! ឡេឡឺណាស់ពួកនេះ បើមិននិយាយសម្តីខ្លាំងខ្លះទេ មិនកើតទេពួកនេះ វាហួសហេតុពេក ដល់យូរទៅ ហើយសារព័ត៌មានមួយចំនួន គ្មានក្រមសីលធម៌វិជ្ជាជីវៈអីទេ យកទៅផុស ឌឺតែហ្មងហ្នឹងណា អ្នកដែលបំពុលសង្គម គឺពួកអស់ហ្នឹងហើយ ពេលខ្លះយើងផុសរូបផុសអីនៅក្នុងផ្ទះរបស់យើង ហ្វេសប៊ុករបស់យើង ចូលមកជេរយើង ហើយថាយើងបំពុលសង្គមទៀត ជេរឯងសុទ្ធតែអាកំបុត អាកំបាក់ អាខ្វាក់ អាខ្វិន ហួសហេតុពេក ហើយវ៉ឺយ ឥឡូវប្រុងតេទៅកូនទ្រី ដាណា ថាកូន  លោកឪ ប្រហែលមិនចង់បានម៉ូតូហ្នឹងទេ ព្រោះគេថាចេះថាចុះ ទាំងលោកឪ ទិញឡេកូនឯងពិតប្រាកដ…”។

ចំណែកតារាចម្រៀង មាស សុខសោភា ដែលអង្គុយក្បែរតាសក់សភ្នំត្បែង ជាប្តី បានចូលរួមយោបល់ផងដែរថា “ខ្ញុំគ្រាន់តែចង់ចែករំលែកឱ្យអ្នកទាំងអស់គ្នាថា អ្វីដែលខ្ញុំធ្លាប់ដើរខុស វាទទួលបានលទ្ធផលចេះ តែបើយើងដើរត្រូវ គឺទទួលបានលទ្ធផលអ៊ីចឹង ឃើញទេ នៅសុខៗ ត្រូវម៉ូតូ មានសុខភាពល្អ អាហ្នឹងនៅពេលដែលយើងបដិបត្តិត្រូវ គោរពត្រូវ គឺយើងទទួលបានសុខភាពល្អ អាយុយឺនយូរ សម្រស់ស្រស់ស្អាត រាសីក៏ឡើងទៅតាមហ្នឹង ដូចខ្ញុំប្រាប់ហើយតើ នៅក្នុងខ្លួនរបស់យើងម្នាក់ៗ មានបិសាចមួយចំហៀង ព្រះមួយចំហៀង អាចិត្តអា ក្រក់ ហ្នឹងហើយហៅថាចិត្តបិសាច ព្រោះយើងអត់ទាន់យកឈ្នះចិត្តអាក្រក់ខ្លួនឯងទេ កុំសង្ឃឹមថាយើងយកឈ្នះមនុស្សនៅលើលោកហ្នឹងបាន ព្រោះបិសាចដែលធំបំផុត គឺចិត្តអាក្រក់ដែលនៅក្នុងខ្លួនយើងខ្លួនឯងហ្នឹង ទើស ខឹង ច្រណែន ស្អប់…”។

តារាចម្រៀង មាស សុខសោភា បាននិយាយក្នុងន័យការពារប្តីរបស់ខ្លួនថា “មិនដែលស្គាល់គាត់សោះ មកជេរខ្ញុំ ជាមួយលោកឪ រួចថី? បើលោកឪចឹងហើយថី? យើងគួរតែគិតថា ហេតុអីតារាល្បី មកស្រលាញ់លោកឪ ដែលជាមនុស្សចាស់ ពិការ មិនមានទ្រព្យធន ព្រោះនៅខាងក្នុងរបស់ ២នាក់ពួកយើង វាមានសភាវដែលវិជ្ជ មានដូចគ្នា ម៉ោងនេះពេលនេះ គឺល្អរត់រកល្អ អាក្រក់រត់រកអាក្រក់ អ្នកណាដែលគេមិនចង់ដើររួមផ្លូវជាមួយយើង បានន័យថា ឧបនិស្ស័យវាអស់ត្រឹមហ្នឹង ចប់ ហេតុអី ក៏ត្រូវមកសើច លែបខាយ យករឿងគេទៅលេងសើច ធ្វើដូចអត់មានសុជីវធម៌ ហើយអាហ្នឹងហើយវាធ្វើឱ្យខ្លួនឯងខ្សោយនូវគុណធម៌ ខ្សោយគុណធម៌ យូរៗគឺបាត់ សីលហើយ បើយើងខ្សោយគុណធម៌ យើងអនុញ្ញាតឱ្យអ្វីដែលជំរុញឱ្យយើងធ្វើតែរឿងអាក្រក់ៗ ទើស ខឹង ស្អប់ ច្រណែនគេហ្នឹង មិនយូរមិនឆាប់ ភាពទុក្ខសោកកម្តៅនៅក្នុងខ្លួនហ្នឹង វាធ្វើឱ្យខ្លួនឯងមានជំងឺ ជំងឺយូរៗវាស្លាប់ហើយ បែកធ្លាយសំបកកកាយហើយ ខ្ញុំចង់និយាយតែប៉ុណ្ណឹងទេ តែគាត់ស្តាប់អត់យល់»។

គួររំលឹកថា កាលពីយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ លោកពេជ្រ សង្វារវង្ស ហៅតាសក់សភ្នំត្បែង បានធ្វើការ ឡាយវីដេអូ តាមទំព័របណ្តាញសង្គម ហ្វេសប៊ុក ផ្ទាល់ខ្លួន របស់លោក ប្រកាសក្តែងៗថា ខ្លួនគឺជាស្វាមីបច្ចុប្បន្នរបស់តារាចម្រៀងមាស សុខសោភា។ ចំណែកតារាចម្រៀង មាស សុខសោភា ក៏បានចេញមកទទួលស្គាល់ និងហៅតាសក់សភ្នំត្បែង ថាជាប្តីពេញៗមាត់ផងដែរ។

សូមបញ្ជាក់ថា កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ តារាចម្រៀង មាស សុខសោភា បានចេញមុខទម្លាយប្រាប់មហាជនថា នាងពិតជាបែកបាក់ជាមួយស្វាមី លោកអ៊ិត រ៉ាដា ដូចដែលមហាជនមានការសង្ស័យមែន ដោយមាស សុខសោភា បានអះអាងថា ស្វាមីនាង រួមតែសុខ ដល់ពេលនាងមានទុក្ខ ស្ទើរនឹងបាត់បង់ជី វិត ត្រូវការការសង្គ្រោះ ប្តីមិនជួយផ្តល់កម្លាំងចិត្ត ឬខ្វល់ខ្វាយជូន ប្រពន្ធទៅរកការព្យាបាល បែរជាប្រមាថថា នាងឆ្កួត សតិមិនគ្រប់ ងប់ងុលនឹងជំនឿអរូបីទៅវិញ៕ ដារិទ្ធ

RELATED ARTICLES