ភ្នំពេញ ៖ តារាសម្ដែង លោកសេង មង្គល (ហូរ ប៉ូសេង) បានចេញពីពេទ្យ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ត្រឡប់ទៅសម្រាកព្យាបាលរបួសជើង នៅផ្ទះ វិញក្រោយដេកពេទ្យ រយៈពេទ្យ រយៈពេល ៣យប់៤ថ្ងៃ ព្រោះតែដាច់សរសៃជើងឆ្វេង ដោយសារតែដួល ពេលលេងបាល់ទាត់ ។ ដេកពេទ្យ ៣យប់នេះ លោកមង្គល ស្រក សាច់ច្រើន ហើយផ្អាកពីអាជីពសិល្បៈទាំងស្រុង និងមិនទាន់កំណត់ថ្ងៃវិលទៅថតសម្ដែងជាថ្មីទេ ព្រោះការព្យាបាលឲ្យបានជាសះស្បើយ បានដូចដើម យ៉ាងហោចណាស់ក៏ប្រើពេល ១ខែដែរ ។




គួរបញ្ជាក់ថា លោកសេង មង្គល បានទៅវះកាត់របួសសរសៃជើងឆ្វេង នៅគ្លីនិក ដួង ប៊ុណ្ណា ហើយអំឡុងពេលដេកនិងចេញពីពេទ្យ លោកបានប្រើឈើច្រត់ ជាប្រចាំ ទើបអាចដើរបាន ដោយសាតែរបួសនៅថ្មីពេក។ នេះមិនមែនជាលើកទី១ ទេ ព្រោះកាលពីឆ្នាំមុន លោកមង្គល ក៏ធ្លាប់របួសក្បាលដែរ ដោយសារតែការលេងបាល់ទាត់ ហេតុនេះ ដោយសាតែរបួសលើកនេះ ធ្ងន់ធ្ងរពេក គេមិនរំពឹងថា លោកមង្គល អាចលេងបាល់ទាត់ មានគុណភាពល្អដូចដើមឡើយ ប៉ុន្ដែគេជឿថា លោកអាចពិចារណាឈប់លេងបាល់ទាត់ ព្រោះបញ្ហារបួសនេះនាំឲ្យលោកខាតពេលវេលាធ្វើការទាក់ទងសិល្បៈ ជាច្រើនផងដែរ ។ ប៉ុន្ដែលោកមង្គល បានឆ្លើយប្រាប់ទៅ Fan ថាសុខភាពលោក អាចហាត់ប្រាណបានវិញ ក្នុងពេលឆាប់ៗខាងមុខនេះ។

សេង មង្គល ជាសមាជិកម្នាក់ របស់ក្រុមបាល់ទាត់តារាកម្ពុជា (Cambodia Football Super Star) លេងតួនាទីជាខ្សែប្រយុទ្ធកណ្ដាល ពាក់អាវលេខ៩ ដែលក្រុមនេះ បានចូលរួមប្រកួតកម្មវិធីសប្បុរសធម៌ ជាបន្ដ បន្ទាប់។ តារារូបសង្ហានេះ ត្រូវបានស្រីៗចាប់អារម្មណ៍ច្រើន នៅពេលដែលដោះអាវ បង្ហាញសាច់ដុំណែនកង់ៗ ទើបពេលលោករៀនដើរជាមួយឈើច្រត់ នៅគ្លីនិក ដោយដោះអាវនោះ មានអ្នករិះគន់ថា លោកមានចេតនាក្នុងការបង្ហាញសាច់ដុំ ឲ្យពេទ្យឃើញ តែសាមីខ្លួន មិនពេញចិត្តការលើកឡើងបែបនេះទេ ដោយអះអាងថា ពេលនោះ លោកដោះអាវ ព្រោះតែក្តៅស្អុះពេក។

សេង មង្គល គ្មានដំណឹងត្រៀមការប្រពន្ធទេ បន្ទាប់ពីលោកស្រី ទ្រី ដាណា រៀបការជាមួយលោក រស់ រាជ្ជសាល កាលពីខែដើមខែធ្នូ ឆ្នាំ២០២៣ និងហ៊ិន ច័ន្ទនីរ័ត្ន រៀបការប្ដីកាល ពីខែចុងខែធ្នូ ឆ្នាំ២០២៣ នាំឲ្យដំណឹងថា លោកប៉ូសេង ចង់រៀបការប្រពន្ធ ត្រូវបានបញ្ចប់ការសង្ស័យ ព្រោះតែកន្លងមក លោកមង្គល ស្និទ្ធស្នាលអ្នកជំនួញធំខាងលើ និងច័ន្ទនីរ័ត្ន ជាងគេ ។ យ៉ាងណា លោកមង្គល បានសម្រេចក្ដីស្រមៃធំ ចំណាយលុយជាង ៧ម៉ឺនដុល្លារ ធ្វើវីឡា ឲ្យអ្នកមានគុណ ហើយលោកថែមទាំងមានលុយបើកហាង Freshy Coffee នៅក្បែរវិទ្យាល័យព្រះស៊ីសុវតិ្ថ ផងដែរ។

តាមប្រភពថា លោកមង្គល មានជម្រើសស្នេហ៍ច្រើន ហេតុនេះទោះជាត្រូវបានគេចាត់ទុកថា លោកជាតារាខកស្នេហ៍ ស្និទ្ធស្រីណា ស្រីនោះការប្ដីចោល ប៉ុន្ដែមិនយូរទេ លោកប៉ូសេង នឹងព្រមរៀបការប្រពន្ធ ដើម្បីបញ្ចប់ពាក្យចរចាមរ៉ាមថា លោកគ្មានគម្រោងយកប្រពន្ធទេ ៕

