ខេត្តប៉ៃលិន ៖ កម្លាំងអធិការនគរបាលស្រុកសាលាក្រៅ នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ បានធ្វើការឃាត់ខ្លួនជនក្លែងបន្លំធ្វើជាសមត្ថកិច្ច កំពុងធ្វើសកម្មភាពស្ទាក់រថយន្ត ដើរឆែកតាមហាងលក់ទំនិញ និងផ្ទះ ស្នាក់នៅជនបរទេសស្របច្បាប់ ដើម្បីជំរិតទារប្រាក់ ដែល ជនសង្ស័យនេះ បានធ្វើសកម្មភាពជាច្រើនករណី នៅតាមបណ្តាខេត្តនានា។

លោកស្រី បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានឱ្យដឹងកាលពីយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ថានៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងអធិការនគរបាលស្រុកសាលាក្រៅ បានធ្វើការឃាត់ ខ្លួនជនក្លែងបន្លំធ្វើជាសម្ថកិច្ច កំពុងធ្វើសកម្មភាពស្ទាក់រថយន្ត ដើរឆែកតាមហាងលក់ទំនិញ និងផ្ទះស្នាក់នៅជនបរទេសស្របច្បាប់ ដើម្បីជំរិតទារប្រាក់ ជាច្រើនករណី នៅតាមបណ្តាខេត្តនានា។

លោកស្រី បាន ស្រីមុំ បានបន្តថា “ជាប់អន្ទាក់លោកយាយយ៉ាត ហើយ សូមកុំមកសាងអំពើអាក្រក់ បំផ្លាញកិត្តិយសកងកម្លាំងសម្ថកិច្ច និងកិត្តិយសជាតិ។ សូមពុក ម៉ែបងប្អូន មានការប្រុងប្រយ័ត្ន ។ ជនល្មើស មានបក្ខពួកជាច្រើននាក់ មានអាសយដ្ឋាននៅខេត្តកណ្តាល ដើរធ្វើសកម្មភាពតាមបណ្តាខេត្តនានាជាច្រើន…”៕