Monday, November 10, 2025
Homeព័ត៌មានជាតិគូស្នេហ៍វ័យក្មេងបើកម៉ូតូលឿនបុកខឿនផ្លូវយប់មិញ ស្រីស្លាប់នៅមិនមានរកឃើញសាច់ញាតិ

គូស្នេហ៍វ័យក្មេងបើកម៉ូតូលឿនបុកខឿនផ្លូវយប់មិញ ស្រីស្លាប់នៅមិនមានរកឃើញសាច់ញាតិ

ភ្នំពេញ ៖ សាកសពនារីជាសង្សារដែលបានស្លាប់យ៉ាងអាណោចអាធ័ម ដោយត្រូវប្រុសស្នេហ៍ឌុប បើកលឿនទៅបុកស្លាកសញ្ញាចរាចរណ៍ រហូតមកដល់ពេលនេះមិនទាន់មានសាច់ញាតិ បងប្អូន មកមើលនោះទេ ខណៈសាកសពនារីរងគ្រោះបានតម្កល់ទុកនៅវត្តទឹកថ្លា ខណ្ឌសែនសុខ។

គួរបញ្ជាក់ថា គូស្នេហ៍វ័យក្មេងម្នាក់ បានជិះម៉ូតូដឹកគ្នាដើរលេងយប់ ក្នុងល្បឿនយ៉ាងលឿន រួចក៏ជ្រុលចង្កូតទៅបុកនឹងខឿនផ្លូវ បណ្តាលឱ្យផ្លោងខាងស្រីទៅបុកនឹងស្លាកសញ្ញាចរាចរណ៍ បណ្តាលឱ្យបែកក្បាលធ្លាយខួរស្លាប់នៅនឹងកន្លែងគួរឱ្យសង្វេគ ចំណែកភាគីប្រុសស្នេហ៍ ទទួលរងរបួសធ្ងន់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវវេងស្រេង ចំណុចមុខកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។

សាកសពនារីរងគ្រោះ រួមនឹងយុវជនជាប្រុសស្នេហ៍ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើង គ្រាន់តែពិនិត្យតាមភិនភាគ គូស្នេហ៍ខាង លើនេះ មានវ័យប្រមាណ២០ឆ្នាំប៉ុណ្ណោះ និងជិះម៉ូតូ១គ្រឿង ម៉ាកស៊ុយស៊ូគីនិច ពណ៌ស ពាក់ស្លាកលេខព្រៃវែង 1M-6831។

 

ក្រោយកើតហតុ សមត្ថកិច្ចជំនាញបានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុភ្លាមៗ និងបានទាក់ទងហៅរថយន្តសង្គ្រោះមកដឹកភាគីខាងប្រុស ដែលទទួលរងរបួសធ្ងន់ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ បន្ទាប់មកសមត្ថកិច្ចបានព្យាយាមឆែកក្នុងម៉ូតូជនរងគ្រោះ ដើម្បីរកឯកសារសម្គាល់អត្តសញ្ញាណដែរ តែរកមិនឃើញអ្វីសោះ ឃើញតែឯកសារទិញម៉ូតូ និងទូរស័ព្ទដៃរបស់នារីរងគ្រោះ១គ្រឿង ដែលជាប់សោមានលេខកូដសម្ងាត់ បើកមិនចេញ មិនអាចស្រាវជ្រាវរកលេខទំនាក់ទំនងទៅសាច់ញាតិបានឡើយ។

 

បន្ទាប់ពីធ្វើការវាស់វែងរួចរាល់ សមត្ថកិច្ចបានអូសយកម៉ូតូទៅរក្សាទុក ដើម្បីស្រាវជ្រាវរកសាច់ញាតិយកឯកសារមកផ្ទៀងផ្ទាត់ យកត្រឡប់ទៅផ្ទះវិញ៕

RELATED ARTICLES