Sunday, November 9, 2025
Homeព័ត៌មានជាតិសាហាវយង់ឃ្នងបំផុត!!! ប្រពន្ធទ្រាំលែងបាននឹងប្តីយកអង្រែញាត់ និងដុតប្រដាប់ភេទ រត់ប្តឹងប៉ូលិស

សាហាវយង់ឃ្នងបំផុត!!! ប្រពន្ធទ្រាំលែងបាននឹងប្តីយកអង្រែញាត់ និងដុតប្រដាប់ភេទ រត់ប្តឹងប៉ូលិស

ខេត្តត្បូងឃ្មុំ ៖ បុរសម្នាក់បានបង្ខំឱ្យប្រពន្ធទៅប្រកបរបរផ្លូវភេទ (លក់ខ្លួន) ដើម្បីរកប្រាក់មកឱ្យខ្លួនជាប្តីចាយវាយ លុះសួរនាំពីរឿងម៉ូយមករួមភេទ ត្រូវប្រពន្ធនិយាយតាមត្រង់ថា មានម៉ូយខ្លះប្រើស្រោមអនាម័យ តែម៉ូយខ្លះអត់ ស្រាប់តែប្តីកំណាចផ្ទុះកំហឹង ស្ទុះទៅវាយដំប្រពន្ធ រួចយកច្រវាក់មកដាក់ជើងប្រពន្ធម្ខាងចងព្យួរហើបផុតពីរនាប បន្ទាប់មកក៏យកអង្រែបុកគ្រឿងមកញាត់ចូលប្រដាប់ភេទប្រពន្ធ ព្រមទាំងយកដែកកេះដុតរោមប្រដាប់ភេទប្រពន្ធ ធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ រហូតដល់ប្រពន្ធទ្រាំលែងបាន លួចរត់ចេញពីផ្ទះ មកប្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ចាប់ប្តីចិត្តឃោរឃៅ យកទៅចាត់ការតាមច្បាប់។

ករណីប្តីប្រើទារុណកម្មទៅលើប្រពន្ធយ៉ាងសាហាវព្រៃផ្សៃនេះ បានកើតឡើង កាលពីយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចផ្ទះស្នាក់នៅរបស់ស្ត្រីរងគ្រោះ ក្នុងចម្ការកៅស៊ូវាល៧០ ស្ថិតក្នុងភូមិឈូក ឃុំឈូក ស្រុកក្រូចឆ្មារ។ លុះស្ត្រីរងគ្រោះជាប្រពន្ធលួចរត់ចេញពីផ្ទះបាន ប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ ក៏ត្រូវសមត្ថកិច្ចចុះឃាត់ខ្លួនប្តីកំណាចបាន កាលពីល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចផ្ទះក្នុងចម្ការ កៅស៊ូវាល៧០។

ជនកំណាចជាប្តីដែលធ្វើទារុណកម្មប្រពន្ធ ចាប់ហែកជើងញាត់អង្រែចូលប្រដាប់ភេទ និងដុតរោមប្រដាប់ភេទ រហូតត្រូវសមត្ថកិច្ចឃាត់ខ្លួននេះ មានឈ្មោះហ៊ាង ស៊ាងខេង អាយុ៥១ឆ្នាំ មុខរបរកម្មករជៀរជ័រកៅស៊ូ។ ចំនែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះស.ផ.ល អាយុ២៩ឆ្នាំ ប្រកបរបររកស៊ីផ្លូវភេទ។ ប្តីប្រពន្ធខាងលើនេះ ស្នាក់នៅក្នុងចម្ការកៅស៊ូ៧០ ស្ថិតក្នុងភូមិឃុំកើតហេតុខាងលើ។

 

ក្រោយកើតហេតុ សមត្ថកិច្ចបានបញ្ជូនស្ត្រីរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ដើម្បីសម្រាកព្យាបាលរបួស។

ដោយឡែក ជនសង្ស័យជាប្តី ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់សាលាដំបូងខេត្ត កាលពីព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីចាត់ការបន្តតាមនីតិវិធិី៕

(ព័ត៌មានលម្អិត សូមអានការសែតនគរធំ)

RELATED ARTICLES