Sunday, November 9, 2025
Homeព័ត៌មានជាតិកាន់គ្រាប់បែកចូលការិយាល័យបោះឆ្នោត ផ្អើលសមត្ថកិច្ចខេត្តព្រះវិហារ

កាន់គ្រាប់បែកចូលការិយាល័យបោះឆ្នោត ផ្អើលសមត្ថកិច្ចខេត្តព្រះវិហារ

ខេត្តព្រះវិហារ ៖ ក្មេងស្ទាវមួយក្រុមមានគ្នា៤នាក់ បានជិះម៉ូតូ២គ្រឿង ម៉ាកស៊ុយស៊ូគី ស្មាស ពណ៌ស ពាក់ស្លាកលេខ ព្រះវិហារ 1A-1977 ១គ្រឿង និងម៉ាក Zoomer-X ពណ៌ខ្មៅ១គ្រឿង ដឹកគ្នាចូលទៅក្នុងបរិវេណសាលារៀនមួយកន្លែង ដែលត្រូវបានគេរៀបចំសម្រាប់ជាការិយាល័យបោះឆ្នោត ដោយមានគ្រាប់បែក១គ្រាប់ជាប់ខ្លួនផង លុះសមត្ថកិច្ចឆែកឃើញ ក៏ចាប់វាយខ្នោះនាំយកទៅសាកសួរ។

ករណីក្រុមក្មេងស្ទាវយកគ្រាប់បែកចូលការិយាល័យបោះឆ្នោតនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចក្នុងសាលារៀនចំរើនផល ស្ថិតក្នុងភូមិចំរើនផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ។

ក្មេងស្ទាវទាំង៤នាក់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន រួមមាន ទី១-ឈ្មោះយូ វ៉ាន់លុច អាយុ២២ឆ្នាំ ទី២-ឈ្មោះរួម ហុច អាយុ២៤ឆ្នាំ ទី៣-ឈ្មោះសំ វិតសុផា អាយុ២៤ឆ្នាំ និងទី៤-ឈ្មោះជន យ៉ារិត អាយុ១៧ឆ្នាំ អ្នកទាំង៤ មានទីលំនៅភូមិចំរើនផល ជាមួយគ្នា។

ជុំវិញករណីនេះ សមត្ថកិច្ចមិនទាន់បានបញ្ជាក់ពីគោលបំណងនៃការនាំយកគ្រាប់បែកចូលក្នុងការិយាល័យបោះឆ្នោត របស់យុវជនទាំង៤ នោះនៅឡើយទេ ដោយរង់ចាំសាកសួរ និងស្រាវជ្រាវបន្តទៀត៕

RELATED ARTICLES