Sunday, November 9, 2025
Homeព័ត៌មានជាតិឪក្មេកសួរក៏មិនប្រាប់ យោធាព្យាយាមម្តងទៀតក្នុងខ្ទម ទាល់តែបានសម្រេច

ឪក្មេកសួរក៏មិនប្រាប់ យោធាព្យាយាមម្តងទៀតក្នុងខ្ទម ទាល់តែបានសម្រេច

ខេត្តកំពង់ចាម ៖ បុរសជាមន្ត្រីយោធាម្នាក់ មិនដឹងជាមានវិបត្តិផ្លូវចិត្តអ្វីដោះស្រាយមិនចេញ ក៏ប៉ុនប៉ងចងកសម្លាប់ខ្លួនម្តងរួចមកហើយ តែមិនសម្រេច ដោយសារមានអ្នកឃើញ និងជួយសង្គ្រោះទាន់ពេល លុះលើកទី២ ឆ្លៀតពេលស្ងាត់មនុស្ស ក៏ដើរទៅចងកសម្លាប់ខ្លួននៅក្នុងរោងចម្ការរបស់ខ្លួន រហូតដល់បានសម្រេចបំណង បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចរោងចាំចម្ការស្វាយចន្ទីរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិក្តុលផ្សារ ឃុំទន្លូង ស្រុកមេមត់។

បុរសគិតខ្លី ដែលចងកធ្វើអត្តឃាត មានឈ្មោះនុយ ឈន់ អាយុ៣៥ឆ្នាំ ជាមន្ត្រីយោធា បម្រើការងារនៅវរសេនាតូចលេខ២១២ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

ការសម្តីបុរសឈ្មោះកុយ សាន ត្រូវជាឪពុកក្មេករបស់ជនរងគ្រោះ បានឱ្យដឹងថា កូនប្រសារបស់គាត់ម្នាក់នេះ (ជនរងគ្រោះ) ធ្លាប់ព្យាយាមចងកសម្លាប់ខ្លួនម្តងរួចមកហើយ ប៉ុន្តែត្រូវបានក្រុមគ្រួសារជួយសង្គ្រោះទាន់ពេលវេលា។ លើកទីមួយ បន្ទាប់ពីក្រុមគ្រួសារជួយសង្គ្រោះ ក៏បានសួរនាំរកមូលហេតុអីបានជាចង់ចងកសម្លាប់ខ្លួនដែរ ប៉ុន្តែជនរងគ្រោះមិនបានឆ្លើយប្រាប់ពីមូលហេតុទេ ស្រាប់តែលើកទី២ ពុំមានអ្នកណាចាប់អារម្មណ៍ ជនរងគ្រោះក៏បានលួចទៅចងកស្លាប់នៅក្នុងរោងចាំចម្ការស្វាយចន្ទី រហូតដល់បានសម្រេចបំណងតែម្តង។

ក្រោយកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លូង បានចុះដល់កន្លែងកើតហេតុបានឃើញជនរងគ្រោះចងកនឹងខ្សែអង្រឹង ភ្ជាប់ទៅនឹងមេដំបូលរោង ធ្វើឱ្យមានស្លាកស្នាមជាំត្រង់បំពង់ក ចំណែកនៅកន្លែងផ្សេងគ្មានស្លាកស្នាមអ្វីទាំងអស់។ តាមការសន្និដ្ឋាន ជនរងគ្រោះពិតជាបានចងកធ្វើអត្តឃាតប្រាកដមែន។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES