Sunday, November 9, 2025
Homeព័ត៌មានជាតិប្រុសស្រី៣នាក់ ចុះពីម៉ូតូឈ្លោះគ្នាជាមួយបុរសម្នាក់មួយប្រាវ ក៏ទាញកាំបិតចាក់ថ្ងាសប្រដាប់ភេទ

ប្រុសស្រី៣នាក់ ចុះពីម៉ូតូឈ្លោះគ្នាជាមួយបុរសម្នាក់មួយប្រាវ ក៏ទាញកាំបិតចាក់ថ្ងាសប្រដាប់ភេទ

ខេត្តប៉ៃលិន ៖ យុវជនម្នាក់ត្រូវបានជនសង្ស័យប្រុសស្រីចំនួន៣នាក់ បានព្រួតគ្នាប្រើអំពើហិង្សាយ៉ាងឃោរឃៅ ដោយទាញកាំបិតចាក់ប្រហារទៅលើជនរងគ្រោះចំថ្ងាសប្រដាប់ភេទ បណ្តាលឱ្យរងរបួសធ្ងន់ រួចនាំគ្នារត់គេចខ្លួនបាត់ស្រមោលអស់។

ករណីអំពើហិង្សាដោយចេតនាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ នៅចំណុចសាលាឆទានមួយកន្លែង ស្ថិតក្នុងភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។

យុវជនរងគ្រោះដែលត្រូវក្រុមជនសង្ស័យចាក់ប្រហារបណ្តាលឱ្យរងរបួសធ្ងន់ មានឈ្មោះដូត ចំរើន អាយុ១៨ឆ្នាំ មុខរបរកសិករ មានលំនៅបច្ចុប្បន្នភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន។ ចំណែកជនដៃដល់មានគ្នា៣នាក់ (ប្រុស២ ស្រី១) និងត្រូវបានសមត្ថកិច្ចស្គាល់អត្តសញ្ញាណអស់ទៅហើយ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះបានដើរទៅអង្គុយលេងនៅចំណុចសាលាឆទានខាងលើ (ទីតាំងកើតហេតុ) លុះមួយសន្ទុះក្រោយមក ស្រាប់តែលេចមុខជនសង្ស័យប្រុសស្រីចំនួន៣នាក់ បានដើរសំដៅទៅរកជនរងគ្រោះ និងបានរករឿងឈ្លោះប្រកែក រួចវាយតប់ជនរងគ្រោះ បណ្តាលឱ្យរងរបួស បន្ទាប់មកជនដៃដល់ម្នាក់បានដកកាំបិតចាក់ប្រហារជនរងគ្រោះ ចំថ្ងាសប្រដាប់ភេទ បណ្តាលឱ្យរងរបួសធ្ងន់តែម្តង។

ក្រោយពេលកើតហេតុ ក្រុមជនដៃដល់បាននាំគ្នារត់គេចខ្លួនបាត់ស្រមោលអស់ ដោយបន្សល់ទុកជនរងគ្រោះឱ្យដេកដួលរងរបួសធ្ងន់តែម្នាក់ឯង និងត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។

ទាក់ទិនទៅនឹងករណីហិង្សាដោយចេតនាខាងលើនេះ កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន កំពុងធ្វើការតាមដាន និងកំណត់មុខសញ្ញាជនសង្ស័យ ដើម្បីតាមចាប់ខ្លួននាំយកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES