Sunday, November 9, 2025
Homeព័ត៌មានជាតិគ្រាន់តែម្ចាស់ចាប់ហួយប្រាប់កុំឲ្យស្រែកឡូឡា រំខានដល់គេ ត្រូវចូលពេទ្យ

គ្រាន់តែម្ចាស់ចាប់ហួយប្រាប់កុំឲ្យស្រែកឡូឡា រំខានដល់គេ ត្រូវចូលពេទ្យ

ខេត្តកំពង់ធំ ៖ បុរសម្នាក់បានទៅផឹកស៊ីនៅតូបលក់ចាប់ហួយមួយកន្លែង លុះស្រវឹងជោកជាំ ក៏ចាប់ផ្តើមបញ្ចោញចរិតច្រងេងច្រងាង ស្រែកឡូឡា ទើបធ្វើឱ្យប្អូនប្រុសម្ចាស់តូបលក់ចាប់ហួយ ដើរទៅប្រាប់ថា កុំឱ្យស្រែកឡូឡាពេក នាំរំខានដល់គេឯង ស្រាប់តែបុរសប្រមឹកផ្ទុះកំហឹង ក៏ស្ទុះទៅទាញកាំបិតប៉័ងតោដេញកាប់បណ្តាលឱ្យដាច់កែងជើងរងរបួសធ្ងន់។

ករណីហិង្សាខាងលើនេះ បានកើតឡើងកាលពីថ្ងៃ០១ ខែសីហា ឆ្នាំ២០១៨ នៅចំណុចតូបលក់ចាប់ហួយមួយកន្លែង ស្ថិតក្នុងភូមិស្វាយស ឃុំកំពង់ចិនត្បូង ស្រុកស្ទោង។

ជនដៃដល់ដែលផឹកស៊ីស្រវឹងស្រែកឡូឡា លុះខឹងគេមកហាមឃាត់ បែរជាទាញកាំបិតដេញកាប់គេឱ្យរងរបួសធ្ងន់នេះ មានឈ្មោះស៊ឹម ធារ៉ា ហៅក្រឹម អាយុ២៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ ចំណែកបុរសរងគ្រោះ មានឈ្មោះឡែម សុភី អាយុ៣៤ឆ្នាំ រស់នៅភូមិកំពង់ចិន ឃុំកំពង់ចិនត្បូង ស្រុកស្ទោង។

ក្រោយពេលកាប់ជនរងគ្រោះរួចហើយ ជនបង្កបានរត់គេចខ្លួនពីកន្លែងកើតហេតុ តែត្រូវសមត្ថកិច្ចតាមឃាត់ខ្លួនបាន។ ចំណែកជនរងគ្រោះ ត្រូវបានបងប្អូនដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្ទោង។

បច្ចុប្បន្នសមត្ថកិច្ចបានឃាត់ខ្លួន និងធ្វើការសាកសួរជនសង្ស័យ ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕

RELATED ARTICLES