Sunday, November 9, 2025
Homeព័ត៌មានជាតិទាញដំបងវាយក្បាលប្រពន្ធរយះក្បាល គ្រាន់តែរឿងប្តូរកន្លែងស្នាក់នៅ

ទាញដំបងវាយក្បាលប្រពន្ធរយះក្បាល គ្រាន់តែរឿងប្តូរកន្លែងស្នាក់នៅ

ភ្នំពេញ ៖ ប្តីប្រពន្ធវ័យចំណាស់២នាក់ បានកើតមានទំនាស់ពាក្យសម្តីនឹងគ្នា ពីរឿងជួលផ្ទះស្នាក់នៅ ដោយប្តីចង់ទៅជួលកន្លែងផ្សេងស្នាក់នៅ តែប្រពន្ធមិនព្រម ទើបកើតជាជម្លោះតឹងសរសៃក រហូតដល់ភាគីបុរសជាប្តីទប់ចិត្តមិនបាន ក៏ទាញដំបងឈើមូល វាយសំពងក្បាល ប្រពន្ធបណ្តាលឱ្យពក និងរយះក្បាលហូរឈាមជោកខ្លួន រងរបួសធ្ងន់ ចំណែកបុរសជាប្តីត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន នាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សាក្នុងគ្រួសារ ប្តីសំពងក្បាលប្រពន្ធ២ដំបង បណ្តាលឱ្យរងរបួសធ្ងន់នេះ បានកើតឡើង កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចលើផ្លូវបេតុង ស្ថិតក្នុងភូមិសាមគ្គី៥ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

ជនបង្កហេតុជាប្តី មានឈ្មោះផុន តុលា អាយុ៥០ឆ្នាំ មុខរបរសុំទាន។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះឌី ចន្ថា អាយុ៤៧ឆ្នាំ មុខរបរនៅផ្ទះ (រងរបួសពកក្បាល និងបែកក្បាល)។ ប្តីប្រពន្ធអ្នកទាំងពីរ មានលំនៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។

ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES