Sunday, November 9, 2025
Homeព័ត៌មានជាតិ១២គីឡូ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

១២គីឡូ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តកំពង់ធំ ៖ យុវជនយុវតី៣នាក់ (ប្រុស១ ស្រី២) ត្រូវបានសន្តិសុខក្រុមុហ៊ុនចម្ការកៅស៊ូវៀតណាមមួយ ធ្វើការឃាត់ខ្លួនប្រគល់ទៅឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់ បន្ទាប់ពីប្រទះឃើញអ្នកទាំង៣ បានធ្វើសកម្មភាពលួចជ័រកៅស៊ូរបស់ក្រុមហ៊ុន។

ជនសង្ស័យជានារី២នាក់ ដែលត្រូវសន្តិសុខឃាត់ខ្លួន រួមមាន ទី១-ឈ្មោះធី ស្រីអូន អាយុ២៦ឆ្នាំ និងទី២-ឈ្មោះធី អែនជី អាយុ១៦ឆ្នាំ អ្នកទាំង២ ជាកម្មករជៀរជរ័កៅស៊ូឱ្យក្រុមហ៊ុនវៀតណាម (បារៀ) និងមានស្រុកកំណើតនៅភូមិព្រែកកាទែន ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។

នារីទាំង២នាក់ខាងលើ បានធ្វើសកម្មភាពលួចជរ័កៅស៊ូបង្កកនៅក្នុងចាន ចំនួន១២គីឡូក្រាម និងត្រូវបានសន្តិសុខក្រុមហ៊ុនឃាត់ខ្លួន បានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកសន្ទុក កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨។

ដោយឡែក ជនសង្ស័យម្នាក់ទៀតឈ្មោះអាត វឹត អាយុ១៩ឆ្នាំ មានស្រុកកំណើតនៅភូមិបឹងល្វា ឃុំបឹងល្វា ស្រុកសន្ទុក ក៏ត្រូវបានសន្តិសុខក្រុមហ៊ុនកៅស៊ូវៀតណាម មួយផ្សេងទៀត ឈ្មោះ (ភឿកហ្វា) ឃាត់ខ្លួនកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ដែរ បន្ទាប់ពីយុវជនរូបនោះបានធ្វើសកម្មភាពលួចជរ័កៅស៊ូបង្កក ក្នុងចានក្នុងចំការកៅស៊ូក្រុមហ៊ុនវៀតណាម (ភឿកហ្វា)។

ជនសង្ស័យប្រុសស្រីទាំង៣នាក់ ដែលរងនូវការចោទប្រកាន់ពីបទលួចជ័រកៅស៊ូ ត្រូវបានសន្តិសុខក្រុមហ៊ុនប្រគល់ទៅឱ្យសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកសន្ទុក ដើម្បីចាត់ការតាមច្បាប់៕

RELATED ARTICLES