Sunday, November 9, 2025
Homeព័ត៌មានជាតិ៣ដងទៅហើយ មិនហ៊ានប្រាប់អ្នកណា ខ្លាចគេសម្លាប់ ទើបតែពេលនេះ

៣ដងទៅហើយ មិនហ៊ានប្រាប់អ្នកណា ខ្លាចគេសម្លាប់ ទើបតែពេលនេះ

ខេត្តមណ្ឌលគិរី ៖ នារីវ័យក្មេងជាកម្មករម្នាក់ ត្រូវបានបុរសជាមេការល្មោភកាមចាប់បង្ខំរំលោភ រហូតដល់បានសម្រេចដល់ទៅ៣ដង និងថែមទាំងបានគំរាមសម្លាប់ថែមទៀត ប្រសិនបើនាងហ៊ានប្រាប់ឪពុកម្តាយ លុះនារីរងគ្រោះទ្រាំលែងបាន ក៏ដាច់ចិត្តទម្លាយរឿងរ៉ាវឱ្យម្តាយបានដឹង ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួនជនល្មោភកាមរូបនោះ យកមកចាត់ការតាមច្បាប់។

ករណីរំលោភសេពសន្ថវៈខាងលើនេះ បានកើតឡើងមួយរយៈមកហើយ នៅចំណុចក្រុមហ៊ុនប៊ិញភឿក១ ដែលមានទីតាំងស្ថិតក្នុងឃុំស្រែឈូក ស្រុកកែវសីមា ប៉ុន្តែដោយសារនារីរងគ្រោះខ្លាចពាក្យគំរាមរបស់ជនសង្ស័យ ទើបចេះតែព្យាយាមលាក់បាំង លុះទ្រាំលែងបានទម្លាយប្រាប់ម្តាយ និងដាក់ពាក្យបណ្តឹង ក៏ត្រូវសមត្ថកិច្ចចុះចាប់ឃាត់ខ្លួនជនល្មោភកាមរូបនោះ កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨ នៅចំណុចក្រុមហ៊ុនប៊ិញភឿក១។

ជនសង្ស័យល្មោភកាមដែលចាប់រំលោភនារីវ័យក្មេងដល់ទៅ៣ដង មានឈ្មោះហេង អាយុ៣១ឆ្នាំ មុខរបរជាមេការមើលការខុសត្រូវ កម្មករប្រចាំក្រុមហ៊ុនប៊ិញភឿក១ ស្នាក់នៅក្នុងក្រុមហ៊ុន ស្ថិតក្នុងភូមិឃុំកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិដំរីស ឃុំកោះជុំ ស្រុកសំពៅមាស ខេត្តពោធិ៍សាត់។ ចំណែកនារីរងគ្រោះ មានអាយុ១៥ឆ្នាំ មុខរបរជាកម្មករក្នុងក្រុមហ៊ុនប៊ិញភឿក១ ស្នាក់នៅក្នុងក្រុមហ៊ុន  និងមានស្រុកកំណើតនៅខេត្តកំពង់ធំ។

សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំស្រែឈូក បានបញ្ជាក់ឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៤ និង៤០នាទីរសៀល ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៨ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីអាណាព្យាបាលរបស់នារីរងគ្រោះខាងលើ ដោយបានប្តឹងចោទប្រកាន់ទៅលើឈ្មោះហេង ជាមេការកម្មករ ថាបានចាប់រំលោភកូនស្រីរបស់គាត់ រហូតដល់បានសម្រេចចំនួន៣លើក ព្រមទាំងបានគំរាមសម្លាប់កូនស្រីគាត់ទៀតផង ប្រសិន បើនាងហ៊ានធ្វើឱ្យបែកធ្លាយរឿងរ៉ាវមួយនេះ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES