Sunday, November 9, 2025
Homeព័ត៌មានជាតិទៅធ្វើការធ្លោយមានផ្ទៃពោះ៥ខែ ឪពុកម្តាយខាងប្រុសមិនពេញចិត្ត ប្រុសស្នេហ៍រត់ចោលបាត់

ទៅធ្វើការធ្លោយមានផ្ទៃពោះ៥ខែ ឪពុកម្តាយខាងប្រុសមិនពេញចិត្ត ប្រុសស្នេហ៍រត់ចោលបាត់

ខេត្តប៉ៃលិន ៖ នារីវ័យក្មេងបានចេញទៅដើរស៊ីឈ្នួលគេឆ្ងាយផ្ទះ រួចក៏ត្រូវប្រុសព្រានម្នាក់លួងលោមសុំស្នេហ៍ រហូតព្រមប្រគល់ខ្លួនប្រាណឱ្យប្រុស ដល់មានផ្ទៃពោះ៥ខែ ស្រាប់តែឪពុកម្តាយខាងប្រុសមិនពេញចិត្ត ព្យាយាមបំបែក ចំណែកសាមីខ្លួនប្រុសព្រាន ដោយមានគំនិតចង់ដោះដៃស្រាប់ផង ក៏បានគេចខ្លួនចេញទៅធ្វើការនៅខេត្តព្រះសីហនុ បាត់ស្រមោល ទុកឱ្យនារីអភ័ព្វស្ពាយពោះរស់នៅយ៉ាងលំបាកវេទនា គ្មានលុយកាក់ទុកសម្រាល ទើបដាច់ចិត្តដាក់ពាក្យប្តឹងប្រុសព្រានឱ្យទទួលខុសត្រូវ។

នារីវ័យក្មេងដែលចាញ់ល្បិចប្រុសព្រានខាងលើ បានស្ពាយពោះប៉ុនកញ្ជើ ជិះម៉ូតូឌុបទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្ទឹងកាច់ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ កាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨។

នារីរងគ្រោះខាងលើ មានអាយុ១៩ឆ្នាំ មានលំនៅក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ និងមានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង។ ចំណែកប្រុសព្រានដែលទទួលរងការចោទប្រកាន់ថា លួងលោមស្នេហ៍ស្រីដល់មានផ្ទៃពោះ បែរជាមិនទទួលខុសត្រូវនោះ មានឈ្មោះវីរៈ អាយុ២២ឆ្នាំ ស្នាក់នៅក្នុងភូមិឃុំជាមួយគ្នា។

ជុំវិញរឿងរ៉ាវខាងលើនេះ “នគរធំ” មិនទាន់អាចទាក់ទងសុំការបំភ្លឺពីភាគីបុរសជាប្តី រួមនឹងឪពុកម្តាយក្មេករបស់នារីរងគ្រោះខាងលើ បាននៅឡើយ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES