Sunday, November 9, 2025
Homeព័ត៌មានជាតិមិនទាន់ទៅដល់មើលអ្នកជំងឺផង ឆេះឡានរត់ចែកជើងគ្នា

មិនទាន់ទៅដល់មើលអ្នកជំងឺផង ឆេះឡានរត់ចែកជើងគ្នា

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋមួយក្រុម បាននាំគ្នាធ្វើដំណើរតាមរថយន្តកាមរីកែច្នៃទ្រុង ១គ្រឿង បំណងទៅសួរសុខទុក្ខបងប្អូនដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ស្រាប់តែអកុសល ពេលកំពុងបើកបរនៅលើដងផ្លូវសុខៗ រថយន្តច្នៃបានដាច់ខ្សែពាន ផ្ទុះធុងទឹក បណ្តាលឱ្យឆ្លងចរន្តឆាបឆេះរថយន្តទាំងស្រុង និងធ្វើឱ្យអ្នកជិះលើរថយន្ត ភ័យស្លន់ស្លោរត់ចែកជើងគ្នាទាំងព្រលឹងចុងសក់។

ហេតុការណ៍រថយន្តឆេះកណ្តាលផ្លូវនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ១៥៩ ចំណុចភូមិរោងគោកណ្តាល ឃុំចំណោម ស្រុកមង្គលបូរី នៅចំណុចភូមិរោងគោកណ្តាល ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

រថយន្តដែលទទួលរងការឆាបឆេះគ្មានសល់នោះ ជាប្រភេទរថយន្តកាមរីពណ៌ស កែច្នៃទ្រុង ពាក់ស្លាកលេខ ភព២-៣៤២០ មានម្ចាស់ឈ្មោះមក់ ចន្ថា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិចំការស្រូវ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ចំណែករថយន្តបានបន្តឆាបឆេះយ៉ាងសន្ធោសន្ធៅ និងត្រូវអ្នកភូមិនាំគ្នាដកទឹកជះពន្លត់ ខណៈនោះស្របពេល ដែលមានភ្លៀងធ្លាក់មក ខ្លាំងផង ទើបធ្វើឱ្យភ្លើងបានរលត់ទៅវិញ ប៉ុន្តែរថយន្តត្រូវឆេះអស់ផ្នែកខាងមុខទាំងស្រុងទៅហើយ គ្រាន់តែមិនបង្ក ឱ្យមានគ្រោះថ្នាក់ដល់ជិះលើ រថយន្តឡើយ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះជួយអន្តរាគមន៍ដល់ទីតាំងកើតហេតុ និងបានធ្វើកំណត់ហេតុ រួចប្រគល់រថយន្តខាងលើ ទៅឱ្យម្ចាស់ រករថយន្តមកស្ទូចយកទៅជួសជុលដោយខ្លួនឯង៕

RELATED ARTICLES