Sunday, November 9, 2025
Homeព័ត៌មានជាតិដួលផ្កាប់មុខក្នុងបន្ទប់ទឹករាប់ម៉ោង ប្រពន្ធមកពីធ្វើការ ទើបដឹង

ដួលផ្កាប់មុខក្នុងបន្ទប់ទឹករាប់ម៉ោង ប្រពន្ធមកពីធ្វើការ ទើបដឹង

ខេត្តកណ្តាល ៖ បុរសម្នាក់ ត្រូវបានក្រុមគ្រួសារអះអាងថា បានកើតមានជំងឺប្រចាំកាយជាច្រើនឆ្នាំមកហើយ ហើយជនរងគ្រោះតែងដើរផឹកស្រាស្រវឹងជាប់ជាប្រចាំ ទីបំផុត ក្រោយពីផឹកស្រវឹង ក៏ដួលផ្កាប់មុខក្នុងបន្ទប់ទឹក ដោយគ្មានអ្នកដឹង ទម្រាំប្រពន្ធត្រឡប់មកពីធ្វើការវិញ ទើបប្រទះឃើញផ្អើលឆោឡោ នាំប្តីទៅសង្គ្រោះ តែអកុសល បុរសជាប្តីបានស្លាប់បាត់ទៅហើយ។

ករណីបុរសស្រវឹងស្រាដួលស្លាប់ក្នុងបន្ទប់ទឹកនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ នៅចំណុចក្នុងបន្ទប់ទឹកផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

បុរសរងគ្រោះដែលដួលស្លាប់ក្នុងបន្ទប់ទឹក មានឈ្មោះសុខ សុខុមវណ្ណា អាយុ៥១ឆ្នាំ មុខរបរនៅផ្ទះ មានប្រពន្ធឈ្មោះអ៊ុង ទេពភិរុណ អាយុ៥០ឆ្នាំ។ ក្រុមគ្រួសារខាងលើ មានលំនៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ការសន្និដ្ឋានជនរងគ្រោះពិតជាស្លាប់ ដោយសារការដួលប្រាកដមែន។ឮ

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES